ភូមិស្រែចាមលើ

ពីវិគីភីឌា

ភូមិស្រែចាមលើ គឺជាភូមិមួយក្នុងចំនោមភូមិទាំង០៦ មានដូចជាភូមិកោះខ្យង(ជាប់និងសមុទ្រ) ភូមិស្រចាមលើ(នៅចំកណ្តាល) ភូមិស្រចាមក្រោម(ជាប់និងវាលស្រែ) ភូមិកោះក្របី(ជាប់និងព្រៃភ្នំ) ភូមិអូរជ្រៅ និងភូមិស្រែក្នុងដែលស្ថិតនៅក្នុងឃុំ​ អូរជ្រៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ភូមិស្រែចាមលើនេះផងដែរ​ មានព្រំប្រទល់ខាងត្បូងជាប់និង ភូមិកោះខ្យង​ខាង​ជើងជាប់និង​ ភូមិអូរជ្រៅ ខាងកើតជាប់និង ភូមិស្រែចាមក្រោម និងខាងលិចជាប់និង​ ភូមិកោះក្របី ។ ភូមិស្រែចាមលើ នេះដោយសារតែមានជនជាតិចាម(ជ្វា) ចូលមករស់នៅយ៉ាងច្រើនកុះករ ទើបបណ្តាលឲ្យទីនេះជាប់ឈ្មោះថាភូមិស្រែចាមលើ។ ទីនេះប្រជាជនមានប្រហែលជា២០០គ្រួសារភាគច្រើនប្រកបមុខរបរជា កសិករ ជាអ្នកនេសាទ និង​ ជាអ្នកលក់ដូរបន្តិចបន្តួច សំរាប់ផ្គត់ផ្គង់ជីវភាព។ ប្រជាជននៅទីនោះភាគច្រើនគឺជាជនជាតិ ខ្មែរ-អ៊ីស្លាម ភាគតិចណាស់ដែលជាជនជាតិខ្មែរ ប៉ុន្តែពួកគាត់សុទ្ធតែជាអ្នកកាន់ ព្រះពុទ្ធសាសនា គោរព និង ប្រតិបត្តណ៏ គួឲ្យកោតសរសើរខ្លាំងណាស់។ ទន្ទឹមនឹងនេះផងដែរ រាជរដ្ឋាភិបាល បានកំពុងតែអភិវឌ្ឍន៏ ឲ្យមានសោភ័ណភាព ដោយការស្តារ ប្រលាយទឹក ជីកស្រះចិញ្ជឹមត្រី កសាងវត្តអារាម មន្ទីរពេទ្យ ស្ពាន ព្រមទាំងបានជួសជុលនិងកសាងបន្ថែមនូវផ្លូវលំជាច្រើនខ្សែរផងដែរ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ចំពោះ វិស័យអប់រំដូចជា ការសាងសង់សាលារៀន និង ផ្តល់ជាសំលៀកបំពាក់​សំរាប់ សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត។ ប្រជាជននៅទីនេះមានជីវភាពពុំស្មើគ្នាទេ អ្នកខ្លះមាន អ្នកខ្លះក្រ ប៉ុន្តែពូកគាត់នៅអាចបញ្ជួនកូនៗ របស់គាត់ឲ្យទៅសាលា បានគ្រប់គ្នារហូតដល់ពូកគេបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ។​ សំរាប់កន្លែងកំសាន្ត ទីនេះមានដូចជាទឹកធ្លាក់ផងដែរទឹកធ្លាក់នោះមានឈ្មោះថា​ ទឹកធ្លាក់ ថ្មររអិល មូលហេតុដែលគេហៅទីនោះថាជាទឹកធ្លាក់ថ្មរអិលពីព្រោះទីនោះមានទឹកធ្លាក់ព្រមទាំងថ្មមានលក្ខណៈរអិលផងដែរ ហើយទីនោះទៀតសោតមានទីតាំងស្ថិតនៅលើ ភ្នំកំពូលរលីង ស្ថិតនៅក្នុងភូមិស្រែចាមលើតែម្តង។ ចំនែកឯទីកន្លែងសក្ការៈបូជាវិញនៅទីនេះមានវត្តចំនួនមួយផងដែរ វត្តនេះមានឈ្មោះថា វត្តសាគរអូរជ្រៅ ចំនែកឯមូលហេតុដែលគេហៅទីនេះថាជា វត្តសាគរអូជ្រៅ ពីព្រោះទីនេះមានអូរមួយយ៉ាងជ្រៅ ដូច្នេះហើយទើបទីនេះមានថា វត្តសាគរអូជ្រៅជាប់មករហូតដល់បច្ចុប្បន្ន ហើយវត្តនេះផងដែរគឺ កំពុងតែអភិវឌ្ឍន៍ជាបណ្តើរៗ ទៅហើយដើម្បីឲ្យទីនេះ ក្លាយទៅជាវត្តមួយដ៏រុងរឿង ។ប្រជាជននៅទីនេះមានការប្រាស្រ័យ ទាក់ទងគ្នាល្អណាស់ ដូចជា ការយោគយល់ ការស្រលាញ់រាបអានគ្នាដោយចិត្ត និង ចិត្ត។ នៅទីនេះផងដែរក៏មានគ្រូពេទ្យម្នាក់គាត់មានឈ្មោះល្បីល្បាញខ្លាំងណាស់ ហើយគាត់ពូកែខាងមើលជំងឺទាក់ទងនិង បញ្ហាសសៃរ ដូចជា ងាប់មួយចំហៀងខ្លូនជាដើម ដោយសារតែគាត់មាន សមត្ថភាពយ៉ាងនេះហើយទើបគេដាក់ឈ្មោះឲ្យគាត់ថា គ្រូពេទ្យទេវតា។ ជាចុងក្រោយខ្ញុំសង្ឃឹមថា ភូមិមួយនេះនឹងមានភាព ប្រសើរឡើងជាលំដាប់នៅថ្ងៃអនាគត។