ភូមិអូរជ្រៅ (ក្រុងព្រះសីហនុ)

ដោយវិគីភីឌា
Jump to navigation Jump to search

'''ភូមិអូរជ្រៅ''' គឺជា ភូមិមួយដែលស្ថិតនៅក្មុងស្រុកមួយ គឺ ស្រុកព្រៃនប់ និង ក្មុងខេត្ត/ក្រុងព្រះសីហនុ។ ហើយ ឃុំអូរជ្រៅ/ភូមិអូរជ្រៅ នេះដែរ ជា ឃុំ​ មួយដែលគ្រប់គ្រងភូមិតូចៗមួយចំនួនដូចជា: ភូមិអូរជ្រៅ ភូមិដំបូកបួន ភូមិសស្រែក្នុង ភូមិស្រែចាមលើ ភូមិស្រែចាមក្រោម ភូមិកោះក្របី ភូមិកោះខ្យង។ ភូមិអូរជ្រៅ មានប្រជាជនខ្មែប្រមាណ ៤០% នឹងប្រជាជនអ៊ីស្លាម ប្រមាណ ៦០%។ សំរាប់ប្រជាជននៅតំបន់នេះការប្រកបមុខរបរផ្សេងៗគ្នា្ ខ្លះប្រកបមុខរបរកសិកម្ម ខ្លះប្រកបរបរ លក់ដូរ ខ្លះជាអ្នកបើកបរឡានឈ្នួល ឯខ្លះទៀតប្រកបរបរនេសាទ......។ បើយើងវិភាគមើលទៅប្រជាជាននៅតំបន់នេះទៅពុំសូវជាមានជីវភាពប៉ុន្មានទេ ពីព្រោះថាការរីកចំរើននៅក្នុងភូមិពុំសូវមានការអភិវឌ្ឍន៍ជឿនលឿនទេ ក៏ដូចជាខាងផ្នែកទីផ្សារពុំសូវបានដឹងតំលៃសេដ្ឋកិច្ច ថាតំនៃទំនិំញវាចុះថ្លៃ ឬ ឡើងថ្លៃនោះឡើយ។ មូលហេតុដែលប្រជាជននៅភូមិនេះមិនសូវមានជីវភាពធូធារនោះ ពីព្រោះថាចំនេះដឹងមានភាពទន់ខ្សោយ ទើបធ្ចើអោយជីវភាពរបស់ប្រជាជនមិនប្រសើឡើង​ នេះហើយជាកត្តាដែលធ្វើអោយប្រជាជនមិនសូវជាមានជីវភាពធូធារបែបនេះ។ តែទោះជាយ៉ាងណា ប្រជាជននៅតែខិតខំប្រឹងប្រែង ប្រកបរបររកស៊ីបន្ថែមទៀតក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារដើម្បីអោយមានគ្រួសារមានជីវភាពប្រសើឡើងវិញ។

​ ហេដ្ធារចនាសម្ព័ន[កែប្រែ]

ចំពោះរចនាសម្ព័ននៅក្នុងភូមិ នេះផងដែរមានផ្លូវលំមួយខ្សែមានប្រវែង ពីរ គីឡូមែត្រ ដែនមានលក្ខណះរដិបរដុប​ រួមផ្សំនិងគ្រោះថ្មធំៗ ព្រមទាំងគ្រលុកជាច្រើនទៀត។ ប៉ុន្តែបច្ចុប្បន្ននេះ ផ្លូវលំត្រូវបានកសាងឡើងសាជាថ្មីវិញហើយដើម្បីជួយបំរើទៅដល់ការធ្វើដំណើររបស់ប្រជាជន ហើយផ្លូវនេះដែរទទួលការឧបត្ថម្ភថវិការក្នុងការកសាងផ្លូវពី អភិបាលខេត្ត គឺ លោក ឯឧត្តម្ភ ស្បោង សារ៉ាត់។

វិស័យអប់រំ[កែប្រែ]

ចំនែកការបណ្តុះបណ្តាល វិញ គឺមាការយឺតយាវពីព្រោះពុំសូវជាមានគ្រូបង្រៀនគ្រប់គ្រាន់ក្នុងការបន្ទេចំនេះដឹងដល់សិស្សានុសិស្ស ចំនែកឯសាលារៀននៅតំបន់នេះវិញមានសាលារៀន បួន កន្លែង គឺសាលាបឋមសិក្សាកោះខ្យង សាលាអនុវិទ្យាល័យអូរជ្រៅ នឹង សាលាបឋមសិក្សាអូរជ្រៅ សាលាបឋម នឹង អនុវិទ្យាល័យបឹងតាព្រហ្ម។ មិនត្រឹមតែប៉ុន្នោះ នៅក្នុង ភូមិនេះផងដែរក៏មានមណ្ឌលសុខភាពមួយកន្លែងទៀត ដែលស្ថិតនៅភូមិអូរជ្រៅ ឃុំអូរជ្រៅ តែម្តង។ ឬឯផ្សារវិញ នៅតំបន់នេះមានផ្សា តូចៗមួយចនួន ដូចជា ផ្សាកោះខ្យង ផ្សាស្រែចាម ផ្សាបឹងតាព្រហ្ម ។

នៅតំបន់នេះគេបែងចែក តំបន់មួយទៀតគឺភូ​មិភ្នំតូច ហើយតំបន់នេះគេក៏បានបែងចែកភូមិមួយទៀតគឺភូមិ បឹងជុំ ភូមិនេះគឺស្ថិតនៅឃុំបឹងតាព្រហ្មស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នៅតំបន់នេះប្រជាជនភាគច្រើនប្រកបរបរកសិករ ក្នុងកាចឹញ្ចឹមជីវិត ខ្លះប្រកបរបរ នេសាទផ្សេងៗ។ ចំនែកឯនៅក្នុង ឃុំអូរជ្រៅ វិញការប្រកបរបរចិញ្ចឺមជីវិតមានលក្ខណះខុសប្លែកពីគ្នា ខ្លះប្រកបរបរកសិករ ខ្លះប្រកបរបរនេសាទ ធ្វើចំការ........។ ចូរយើងក្រលេកមើលវត្តអារាមវិញ វត្ត មានចំនួន ពី កន្លែង គឺ វត្តសាគរអូរជ្រៅ វត្តគិរីបឹងជុំភ្នំតូច។

​ កន្លែងកំសាន្ត[កែប្រែ]

ចនែកឯកន្លែងកំសាន្ត វិញ មានកន្លែងដែលមនុស្សចូលចិត្តទៅលេងកំសាន្តគឺ ភ្នំកំពូលរលឹង ភ្នំនេះគឺភ្នំមួយដែលស្ថិតនៅ ក្នុងភូមិកោះខ្យង ដែលភ្នំនេះមិនសូវេជាខ្ពស់ប៉ុន្នានទេ ប៉ុន្តែភ្នំនេះពោពេញទៅដោយម្រឹគ្គីម្រឹគ្គា មើលទៅភ្នំនេះមានសំរស់ស្រស់បំព្រងមើលទៅគួជាទីទាក់ទាញអារម្មណ៍។ បើយើងឡើងទៅដល់កំពូលភ្នំ យើអាចមើលឃើញទេសភាពដ៏ត្រកាល ហើយយើងក៏អាចមើលឃើញសមុទ្យផងដែរ ដែលហុំព័ទ្ធជំវិញភ្នំបែកខាងត្បូងនៃបណ្តោយភ្នំកំពូលរលីង។ មនុស្សតែងតែទៅកំសាន្តនៅទីនោះភាគច្រើនគឺថ្ងៃ សៅរ៍ និង ថ្ងៃ អាទិត្យ ពីព្រោះថាជាថ្ងៃចុងសបា្តហ៍។ អ្នកទៅទីនោះជួនកាលទៅជាលក្ខណះក្រុមគ្រួសារ ជួនកាលជាលក្ខណះក្រុមការងារ ជួនកាលជាលក្ខណះមិត្តភក្កិ ហើយជួនកាលទៀតទៅជាលក្ខណះគូរសង្សា។

ការប្រកបមុខរបររបស់ប្រជាជននៅភូមិកោះខ្យង[កែប្រែ]

ហើយចំានែកឯប្រជននៅក្នុងភូមិកោះខ្យងនេះដែរ ប្រជាជនភាគច្រើនប្រកបរបរនេសាទត្រី ដែលពួកគេប្រើទូកដើម្បីជាជំនួយក្នុងការធ្វើនេសាទ ដែលក្នុងម្នាក់ៗមានទូកចំនួន ០១ យាងច្រើន។ដែលពួកគេអាចរកថវិការាបានខ្លះក្នុងការចិញ្ចឹមគ្រួសាររបស់ពួកគេ តែថ្ងៃខ្លះពួកគេក៏ពុំមានថវិការដែរ ពីព្រោះពួកគេចេញនេសាទពុំបានផលមកវិញដែរ ដោយសារតែ ក្រុមមច្ឆាពុំសូវមានទើបនេសាទមិនបាន។ បើតាមវិភាគមើលទៅប្រជាជនពុំសូវជីវភាពធូធារប៉ុន្នានទេដោយសារតែ ប្រជាជនខ្លះពុំមានលទ្ធភាពក្នុងការធ្វើទូកដើម្បីប្រកបរបរនេសាទនេះ ចំពោះអ្នកដែលមានទូកសំរាប់នេសាទ ពូកគេនេសាទបានត្រីហើយ ពួកគេបានយកត្រីមកលក់នៅក្នុងផ្សារកោះខ្យងដែលស្ថិតនៅក្នុងភូមិកោះខ្យងផ្ទាល់តែម្តង។ ថ្ងៃខ្លះពួកគេរកចំនូលចូលផ្ទះបានចំនួន ១០០.០០០រៀល ក្នុងមួយថ្ងៃ ខ្លះទៀតមិនបានចំនូលនោះទេ។

ឯកសារយោង[កែប្រែ]

ទំព័រគំរូ:ខេត្ត តំបន់ទេសចរណ៏ នៃប្រទេសកម្ពុជា