មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុន​បូស្កូកែប

ពីវិគីភីឌា
ដុនបូស្កូ ខេត្តកែប

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុន​បូស្កូកែប មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ​ ក្រុងកែប ខេត្តកែប។សាលាដុនបូស្កូ បានបងើ្កតឡើង ដោយក្រុមអ្នកបួស ក្រុមសាលេស៊ានសាលាដុនបូស្កូ)។ ក្រុមនេះបានចាប់ផើ្តម នៅឆ្នាំ១៨៥៤ នៅ ប្រទេសអ៊ីតាលី ជាមួយលោកឪពុកបូស្កូ។

  • ឆ្នាំ១៩៨៩ ដុនបូស្កូចាប់ផ្តើមកសាង ៦ សាលា នៅជុំរុំជនភៀសខ្លូនខ្មែរ តាមបណ្តោយព្រំដែនខ្មែរ-សៀម ក្នុង ប្រទេសថៃ។
  • ឆ្នាំ១៩៩១ រដ្ឋាភិបាលខ្មែរ ស្វាគមន៍សាលាដុនបូស្កូ អោយចូលតាំងទី នៅទីក្រុងភ្នំពេញ សំរាប់ធ្វើការ ជាមួយយុវជនយុវនារីកំព្រា។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជា្ជជីវះដុនបូស្កូខេត្តកែប​បាន ផ្ដល់ដល់ជំនាញ់ ការអប់រំ សំរាប់ជួយយុវជនក្រីក្រ ក្មេងៗ​ ដែលមកពីជនបទទីដាច់ស្រយាល​ តំបន់ឆ្ងាយៗនៃប្រទេសកម្ពុជា។​ជាពិសេសអប់រំផ្នែកសីលធម័ការនិយាយស្តី សីលធម័ការងារ មានមនសិកាការងារ មានការគោរពគ្នាទៅវិញទៅមក ចេះអត់អោនអធ្យាស្រ័យ ជួយគ្នាទៅវិញទៅមកនៅពេលដែលមានគ្រាអាសន្ន។

ទីតាំងនៃសាលាដុនបូស្កូនៅកម្ពុជា[កែប្រែ]

ទីតាំងនៃសាលាទាំង ៦ នោះ គឺ ៖

  • ដុនបូស្កូ ក្រុងភ្នំពេញ មានពីរគឺ ទីមួយនៅ សាលាបច្ចេកទេស និង មួយទៀតនៅទឹកថ្លា
  • ដុនបូស្កូ ខេត្តព្រះសីហនុ ជាសាលាបច្ចេកទេសសំរាប់យុវជន យុវនារី
  • ដុនបូស្កូ ខេត្តបាត់ដំបង ជាសាលាបណ្តុះបណ្តាលវិជ្ជាជីវះ
  • ដុនបូស្កូ ខេត្តបន្ទាយមានជ័យ ជាសាលាបច្ចេកទេសសំរាប់យុវជន
  • ដុបូស្កូ ខេត្តកែប ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវះសំរាប់យុវជន​​ និង​ យុវនារី ។

ការងាររបស់សាលាបច្ចេកទេសដុនបូស្កូ នៅប្រទេសកម្ពុជា ដូចគ្នានឹងនៅប្រទេសទាំងអស់លើពិភពលោក ដែលមាន សាលាដុនបូស្កូ សរុបទាំងអស់នៅ ១៣៣ប្រទេស មានគោលដៅ ជួយបណ្តុះបណ្តាល វិជ្ជាជីវៈ ដល់យុវជនយុវនារី ក្រីក្រ អោយមានសមត្ថភាពក្នុងការប្រកបការងារ ។

ផ្នែកបច្ចេកទេស[កែប្រែ]

សាលាបច្ចេកទេសដុនបូស្កូខេត្តកែបមាន​ទទួលសិស្សជារៀងរាល់ឆ្នាំដើម្បីចូលរៀននូវជំនាញផ្សេងៗជាច្រើនដូចជា:

សូមចូលមើលផង[កែប្រែ]

វែបសាយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុនបុស្កូខេត្តកែប

សាលាដុនបូស្កូគឺជាទីសង្ឈឹម​ និង​ ជាទំនុកចិត្តរបស់លោកអ្នក!!