មីសុីលអត្តឃាតក្រោមទឹកកៃថេន

មីសុីលអត្តឃាតក្រោមទឹកកៃថេន ពាក្យកៃថេន មានន័យថា ត្រឡប់ទៅរកឋានសួគ៍ វាបានប្រើដោយកងនាវាអធិរាជជប៉ុន វាត្រូវបានដំណើរការដោយមនុស្សម្នាក់ ដែលមានគោលបំណងក្នុងការពន្លិចនាវាសត្រូវ។ វាបានបង្កើតឡើងនៅឆ្នាំ១៩៤៤ អំឡុងជប៉ុនចុះខ្សោយ ដោយជប៉ុនបានគិតថា មីសុីលក្រោមទឹកធម្មតាមិនសូវមានឥទ្ធិពលក្នុងការពន្លិចនាវាសត្រូវ ដូចនេះគេក៏បានបង្កើតមីសុីលអត្តឃាតក្រោមទឹកនេះឡើង ដោយក្នុងគោលបំណងធានាអោយបានក្នុងការពន្លិចនាវាសត្រូវ។ វាត្រូវបានដំណើរដោយការបាញ់ចេញពីនាវាមុជទឹកជប៉ុន សំដៅទៅរកនាវាសត្រូវ ដោយអ្នកបើកមីសុីលនោះ ជាអ្នកបញ្ជាសំដៅទៅរកនាវាសត្រូវ។ វាបានដាក់អោយប្រើការក្នុងឆ្នាំ១៩៤៤ ប៉ុន្តែវាមិនអាចទទួលបានជោគជ័យខ្លាំងខ្លានោះទេ ដោយសារបញ្ហារម៉ាសុីនបញ្ជា និងពិបាកក្នុងការកំណត់គោលដៅ គេបានប្រើវាប្រហែល ៤០០ គ្រាប់ ប៉ុន្តែមានចំនួនតូចប៉ុណ្ណោះជោគជ័យ។ អ្នកបើកមីសុីលក្រោមទឹកនេះ ត្រូវបានគេ ចាត់ទុកជា អ្នកស្នេហារជាតិ ដូច អ្នកបើកយន្តហោះអត្តឃាត