Jump to content

មួក (ព្រះមាលា)

ពីវិគីភីឌា
ព្រះបាទស៊ីសុវត្តិមុនីវង្សគ្រងមាលាគង់លើសេះ

មួក- សម្រាប់ព្រះករុណាទ្រង់ ហៅ ជារាជស៍ព្ទថា “ព្រះមាលា» ។ នៅមានព្រះមាលាមួយយ៉ាង ដែលសម្រាប់ទ្រង់គង់ពេលគង់ ព្រះទីនាំងគជេន្ទ្រ ក្នុងឧកាសបារាជាភិសេក ឬសម្រាប់ទ្រង់ក្នុងពេលដែលស្តេចគង់ព្រះទីនាំងគជេន្ទ្រជ័យទៅធ្វើសឹក ហៅថា “ព្រះមាលាទ្រង់ប្រពាត” តែព្រះមាលាសម្រាប់ទ្រង់ពាក់ចេញច្បាំងក្នុងសម័យបុរាណ ជាមានបែបយ៉ាងណា ខនេះលំបាកនឹងព្យាករឲ្យច្បាស់លាស់ សង្កេត មើលរូបក្បួនទ័ពដែលធ្លាក់ទុកនៅជញ្ជាំងប្រាសាទបាយ័ន ទាំងនាយទាំង ពលមានតែក្បាលទទេៗ ឥតប្រើមួកសោះ, មើលរូបកងទ័ពព្រះបាទសូរ្យវរ្ម័នទី២ ដែលធ្លាក់ទុកនៅប្រាសាទនគរវត្ត ឃើញមានប្រើមួកទាំង នាយទាំងពល មួកនោះស្របាលនឹងមួកប្រពាត តែកំពូលធ្វើជារូបក្បាល សត្វបក្សីផ្សេងៗ ដោយន័យនេះគួរឲ្យសន្និដ្ឋានថា មួកទើបមាននិយមប្រើ ច្រើន ពីត្រឹមរជ្ជកាលព្រះបាទ សូរ្យវរ្ម័នទី២ មក ។ តែមួកដែលប្រើក្នុង រជ្ជកាលនោះ ក៏សាបសូន្យអស់មិនមានប្រាកដ មកដល់សម័យនេះ ។

ប្រមាណ តាំងពីសម័យលង្វែកមក ឃើញមានមួកប្រើ ១ យ៉ាង ដែលហៅថា មួកប្រពាត ទ្រង់ទ្រាយក៏ប្របាល នឹងមួកដែលប្រើក្នុង រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ប្លែកតែកំពូល ធ្វើស្រួច មិនធ្វើរូបក្បាល សត្វដូចមុនទេ មួកប្រពាតនេះ ទំនងជាក្លាយមកពីមួកកំពូលរូបបក្សីនោះ

ព្រះមាលាទ្រង់ប្រពាតនេះ៖ មានលក្ខណៈ រាងមូល កំពូលមាស តួព្រះមាលា ពាសដោយសំពត់ឆាតយ៉ាងល្អ សម្បូរមាស ហើយធ្វើជា ក្រឡាសសង្រែក ៨ ទៅតាមទិសទាំង ៨; ក្រឡាសង្រែកនោះធ្វើកពីមាស នៅសង្រែកទាំង ៨ នោះ មានរូបទេវតាប្រចាំទិសទាំង ៨ គង់លើក្បាល រាហូជាតំណាងបល្ល័ង្កផង ។ នៅរំភាយពីខាងក្រោយ មានរូបព្រះវិស្ណុ កាន់អាវុធទ្រង់ឈរលើស្មាគ្រុឌ

សូមមើល

[កែប្រែ]

១. ព្រះខ័នរាជ

២. ព្រះខ័នរង

៣. ព្រះខ័នស្ដេចត្រាញ់

៤. ធ្នូ

៥. ព្រះទម្រង់លំពែងជ័យ

៦. ក្រឹស

៧. ព្រះកាំបិត

៨. ទួន

៩. ត្រីសូល៍

១០. ដាវដងវែង

១១. ដាវកង្វេរ

១២. ដាវខ្លី

១៣. ព្រះទម្រង់អសិមាស

១៤. ព្រះទម្រង់អសិទង់ហ្វា

១៥. ព្រះទម្រង់អសិមាស

១៦. ព្រះទម្រង់អសិមាស

១៧. មួក

១៨. ចិញ្ចៀន

១៩. ធ្នូ

២០. ដាវវែង

២១. ដាវខ្លី

២២. ដាវដងវែង

២៣.ដាវកង្វេរ

២៤. ផ្គាក់

២៥. លំពែងខ្លី

២៦. លំពែងដងវែង

២៧. ទួន

២៨. ទួន

២៩. ដំបង

៣០. ខែល

៣១. ល្បុកតោ

៣២. ក្រឹស

៣៣. អាវក្រោះ

៣៤. អាវយ័ន

៣៥. អាវតេជៈ

៣៦. ភ្លុកតេជៈ

៣៧. កូនសង្កត់

៣៩. មួក

៤០. ទង់

៤១. ស្គរជ័យ

៤២. គងជ័យ

៤៣. ភ្លេងស្គរជ្វា

ប្រភព

[កែប្រែ]

សៀវភៅ ព្រះរាជពិធីទ្វារទសមាសភាគ១