Jump to content

មេកែរ្ទិច ព័រទុកាលៀន

ពីវិគីភីឌា
មេកែរ្ទិច ព័រទុកាលៀន
Մկրտիչ Փորթուգալեան
លោក មេកែរ្ទិច ព័រទុកាលៀន
អ្នកដែលរកឃើញគណបក្សនយោបាយអាមេនីមុនគេបង្អស់
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើតថ្ងៃទី២១ ខែតុលា ឆ្នាំ១៨៤៨
ខនស្ទែនទីណូបែល
ស្លាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩២១
ទីក្រុងម៉ាសេយ,បារាំង
គណបក្ស​នយោបាយអាមេណាកាន

ជីវប្រវត្តិ

[កែប្រែ]

លោកបានកើតនៅថ្ងៃទី២១ ខែតុលា ឆ្នាំ១៨៤៨ នៅក្រុងខនស្ទែនទីណូបែល លោកជាកូនរបស់ម្ចាស់ធនាគា នៅវ័យកុមារភាព លោកតែងតែចង់ជួយប្រជាជនអាមេនីរបស់លោកតាមរយៈការសិក្សានិងគំនិតនយោបាយ លោកបានក្លាយជាគ្រូបង្រៀននៅឆ្នាំ១៨៧៣ និងបង្រៀននៅទីក្រុងតូកាត ប៉ុន្តែរដ្ឋាភិបាលអូតូម៉ង់បានចាប់ខ្លួនលោក និងបិទសាលាបង្រៀនរបស់លោក ហើយក្រោយមកគេក៏ប្រលែងលោកមកវិញ ក្រោយចាកចេញពីក្រុងតូកាត លោកបានក្លាយជាអ្នកយកព័ត៌មាននៅទីក្រុងខនស្ទែនទីណូបែល លោកក៏បានចុះផ្សាយអំពីបញ្ហាផ្សេងៗរបស់ប្រជាជនអាមេនី ដែលកាសែតនោះហៅថា អាសុី

ជីវតលោកក្នុងវិន័យនយោបាយ

[កែប្រែ]

ក្រោយមានចម្បាំងរវាងអូតូម៉ង់និងរុស្សីលោកបានធ្វើដំណើទៅប្រទេសរុស្សី ទៅតំបន់ អាមេនីខាងកើតនិងអាមេនីខាងលិចដោយលោកបានលើកទឹកចិត្តប្រជាជនអាមេនីតតាំងជាពួកអូតូម៉ង់និងត្រៀមខ្លួនក្នុងការប្រយុទ្ធប្រឆាំងជាមួយពួកទាំងនោះ ក្រោយចម្បាំងរវាងរុស្សីនិងអូតូម៉ង់បានបញ្ចប់លោកបានលួចបង្កើតគណបក្សបដិវត្តនៅទីក្រុងវ៉ាន លោកក៏បានបើកសាលានៅទីក្រុងវ៉ានផងដែល តែត្រូវបរាជ័យដោយសារជម្លោះផ្ទៃក្នុង នៅឆ្នាំ១៨៨១លោកក៏បានបើកម្ដងទៀត នៅឆ្នាំ១៨៨៥លោកបានបង្កើតគណបក្សអាមេណាកាន ដោយគោលដៅគណបក្សនេះគឺរំដោះដែនដីអាមេនី ប៉ុន្តែនៅឆ្នាំដដែលអូតូម៉ង់បានបិទសាលាលោក និងនិរទេះលោកចេញ ក្រោយត្រូវបានគេនិរទេះវិញលោកបានធ្វើដំណើទៅប្រទេសបារាំង និងស្លាប់នៅទីនោះ