Jump to content

ម៉ាស៊ីនត្រជាក់

ពីវិគីភីឌា
រូបរាងខាងក្នុងរបស់ម៉ាស៊ីនត្រជាក់
ប្រវត្តិរបស់ម៉ាស៊ីនត្រជាក់

១.១ សេចក្តីផ្ដើម ​​​​កាលពីជំនាន់ដើមមនុស្សពុំចេះទុកអាហារសំរាប់បរិភោគនៅពេលក្រោយទៀតបានទៀតបានទេ ធ្វើឲ្យអាហារដែលផលិតបានមកត្រូវខូច បង់ទៅអស់ច្រើនឬអាហារឬអាហារដែលរកមកបាន ក៏ត្រូវខូចដូចគ្នាដែរ ។​ អាហារដែលត្រូវខូចទៅនោះគឺរលួយឬរលួយស្អុយឬគុណភាពរបស់អាហារត្រូវចុះអន់ ដូចជា ពួកមនុស្សជំនាន់ដើមពេលបរបាញ់បានតិច ច្រើនយ៉ាងណា ត្រូវនាំំគ្នាបរិភោគឲ្យខាងតែអស់ ឬបើមិនអស់ទេត្រូវយកទៅបោះចោល ចាំដល់ថ្ងៃបន្ទាប់ឬពេលបន្ទាប់សឹមចេញទៅរក ទៀត។ រស់នៅរបៀបនេះរហូតដល់ឃើញថា មនុស្សជំនាន់រស់នៅដោយការដណ្ដើមអាហារគ្នាស៊ី រវល់ខ្វល់ខ្វល់ខ្វាយតែរនឹងរឿងអាហារ សំរាប់បរិភោគមួយពេលៗប៉ុណ្ណោះ ។ លុះដល់ក្រោយមកមនុស្សកាន់តែឆ្លាតក៏បានព្យាយាមប្រើមធ្យោបាយផ្សេងៗ ដើម្បីរក្សាអាហារទុក ឲ្យបានយូរនឹងរក្សារគុណភាពអាហារអោយបានគង់ល្អបំផុត ដើម្បីសំរាប់ទុកបរិភោគពេលក្រោយឬក្នុងគ្រាខ្វះខាតឬក៏នៅពេលណាដែល មិនអាចចេញទៅរកបាន។ '១.២' មធ្យោបាយទុកអាហារ មធ្យោបាយក្នុងការទុកដាក់អាហារ របស់មនុស្សជំនាន់ដើមរហូតមកដល់បច្ចុប្បន្ន អាចចែកចេញជា៤ យ៉ាងគឺ .ដោយមធ្យោបាយធ្វើឲ្យអាហារក្ដៅឬ ឆ្អិន ដូចជា គារយកអាហារជំពូកសាច់សត្វធ្វើជាសាច់អាំង ត្រីអាំង ឬទុកក្នុងកំប៉ុងដែលបិទជិត មិនឲ្យខ្យល់ចូល(អាហារកំប៉ុង)ជាដើម ។ .ដោយមធ្យោបាយបន្ថយសំណើមក្នុងសាច់ ដូចជា យកសាច់សត្វទោហាលអោយស្ងួត ប្រឡាក់រួចយកទៅហាលឲ្យស្ងួត