Jump to content

ម៉ាឡាហ្គា ស៊ីអេហ្វ

ពីវិគីភីឌា

ក្លឹបបាល់ទាត់ម៉ាឡាហ្គា (Málaga Club de Fútbol )es ក្លឹបបាល់ទាត់ម៉ាឡាហ្គា (Málaga Football Club ) ឬគ្រាន់តែ ម៉ាឡាហ្គា គឺជាក្លឹប បាល់ទាត់ មួយដែលមានមូលដ្ឋាននៅ ទីក្រុងម៉ាឡាហ្គា ខេត្តអាន់ដាលូស៊ី ប្រទេសអេស្ប៉ាញ ដែលប្រកួតប្រជែងក្នុង ឡា លីហ្កា ដែលជាក្របខ័ណ្ឌកំពូលនៃ ប្រព័ន្ធលីគអេស្ប៉ាញ បន្ទាប់ពីការឡើងឋានៈរបស់ពួកគេពី Segunda División ក្នុង រដូវកាល ២០២៥–២៦ ។

ពួកគេបានឈ្នះពានរង្វាន់ UEFA Intertoto Cup ក្នុងឆ្នាំ ២០០២ ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ ពានរង្វាន់ UEFA Cup រដូវកាលបន្ទាប់ ដោយឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ។ ពួកគេក៏បានឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ នៃ UEFA Champions League រដូវកាល ២០១២–១៣ ផងដែរ។ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១០ ម្ចាស់ក្លឹបនេះគឺជាអ្នកវិនិយោគ ជនជាតិកាតា លោក Abdullah ben Nasser Al Thani ។