Jump to content

ម៉ូសំប៊ិក

ពីវិគីភីឌា
សាធារណរដ្ឋម៉ូសំប៊ិក
República de Moçambique (ភាសាព័រទុយហ្កាល់)
ភ្លេងជាតិ
Pátria Amada (ព័រទុយហ្កាល់)
("មាតុភូមិជាទីស្នេហា")
ទីតាំងប្រទេសម៉ូសំប៊ិក (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសម៉ូសំប៊ិក (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
ម៉ាពូតូ
25°57′S 32°35′E / 25.950°S 32.583°E / -25.950; 32.583
ភាសាផ្លូវការព័រទុយហ្កាល់
ភាសាប្រចាំតំបន់
សាសនា
(ឆ្នាំ ២០២០)[]
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋអាស្រ័យពាក់កណ្ដាលប្រធានាធិបតីក្រោមរដ្ឋាភិបាលផ្ដាច់ការ[][][]
ដានីញែល ឆាប៉ូ
ម៉ារីយ៉ា បិនវីនដាលីវី
នីតិបញ្ញត្តិរដ្ឋសភានៃសាធារណរដ្ឋ
ឯករាជ្យភាព 
- ប្រកាសឯករាជ្យ
២៥ មិថុនា ១៩៧៥
១៩៧៧–១៩៩២
២១ ធ្នូ ២០០៤
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៨០១,៥៩០ គ.ម   (ទី៣៥)
- ផ្ទៃទឹក (%)
២.២
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២៤)
៣៤,៨៨១,០០៧[] (ទី៤៥)
​​២៨.៧ នាក់/គ.ម  
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase ៥៣.៧១០ ពាន់លានដុល្លារ[] (ទី១២១)
- ក្នុងម្នាក់
increase ១,៥៨៤ ដុល្លារ[] (ទី១៨៧)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase ២១.៩៣៦ ពាន់លានដុល្លារ[] (ទី១២៨)
- ក្នុងម្នាក់
increase ៦៤៧ ដុល្លារ[] (ទី១៨៥)
ជីនី (២០១៩)positive decrease ៥០.៤[]
ខ្ពស់
HDI (២០២២)increase ០.៤៦១[]
ទាប · ទី១៨៣
រូបិយវត្ថុមេទីកាល់​ (MZN)
ល្វែងម៉ោងUTC+២ (CAT)
កូដហៅទូរស័ព្ទ+២៥៨
កូដ ISO 3166MZ
ដែនកម្រិតខ្ពស់.mz
Q1029 លើវីគីទិន្នន័យ
មើលជា Q1029 លើវីគីទិន្នន័យ

ប្រទេសម៉ូសំប៊ិក ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋម៉ូសំប៊ិក គឺជាប្រទេសមួយស្ថិតនៅតំបន់អាហ្រ្វិកអាគ្នេយ៍។ ម៉ូសំប៊ិកមានព្រំប្រទល់ជាប់នឹងមហាសមុទ្រឥណ្ឌានៅភាគខាងកើត ប្រទេសតង់សានីនៅភាគខាងជើង ប្រទេសម៉ាឡាវីនិងហ្សាំប៊ីនៅភាគពាយ័ព្យ ប្រទេសស៊ីមបាវ៉េនៅប៉ែកកខាងលិច និងប្រទេសអេស្វាទីនីហើយអាហ្វ្រិកខាងត្បូងនៅភាគនិរតី។  ប្រទេសមួយនេះផងដែរត្រូវបានបំបែកចេញពីប្រទេសកូម័រ ម៉ាយ៉ុត និងប្រទេសម៉ាដាហ្កាស្កាដោយផ្លូវសមុទ្រម៉ូសំប៊ិកទៅភាគខាងកើត។ ម៉ាពូតូគឺជារដ្ឋធានី និងត្រូវជាទីក្រុងធំបំផុតនៃប្រទេសម៉ូសំប៊ិក។

នៅចន្លោះសតវត្សរ៍ទី៧​ និងទី១១ ជនជាតិស្វាហ៊ីលីបានកសាងទីប្រជុំជនតូចៗនៅតាមតំបន់ឆ្នេរនៃប្រទេសម៉ូសំប៊ិកសព្វថ្ងៃ បង្កបង្កើតបានជាវប្បធម៌ និងភាសាស្វាហ៊ីលីខុសប្លែកពីជនជាតិដទៃនៅក្នុងតំបន់។ មកដល់មជ្ឈិមសម័យ ក្រុងកំពង់ផែទាំងនោះត្រូវបានពាណិជ្ជករមកពីគ្រប់ទិសទីក្នុងតំបន់ចូលមកធ្វើជំនួញដូចជា សូម៉ាលី អេត្យូពី អេហ្ស៊ីប អារ៉ាប់ ពែរ្ស និងសម្បីតែឥណ្ឌា។[] ដំណើរមកដល់របស់អ្នករុករកជនជាតិព័រទុយហ្កាល់ម្នាក់ឈ្មោះវ៉ាស្កូដាកាម៉ានៅក្នុងឆ្នាំ១៤៩៨ បាននាំមកនូវទំនាក់ទំនងថ្មីរវាងជនជាតិអឺរ៉ុប និងអ្នកស្រុកក្នុងតំបន់ រួចក៏បានវិវត្តបន្តិចម្តងៗទៅជាអាណានិគមកិច្ច និងការចូលមកតាំងទីលំនៅអចិន្ត្រៃយ៍ដោយជនជាតិព័រទុយហ្កាល់នៅក្នុងឆ្នាំ១៥០៥។ បន្ទាប់ពីស្ថិតនៅក្រោមអាណានិគមព័រទុយហ្កាល់អស់ជាងបួនសតវត្សរ៍ ទីបំផុតប្រទេសម៉ូសំប៊ិកក៏បានទទួលឯករាជ្យពេញលេញនៅក្នុងឆ្នាំ១៩៧៥ ដោយបានប្រកាសជាសាធារណរដ្ឋប្រជាមានិតម៉ូសំប៊ិក។ ត្រឹមរយៈពេលតែពីរឆ្នាំប៉ុណ្ណោះក្រោយទទួលបានឯករាជ្យ ប្រទេសម៉ូសំប៊ិកត្រូវធ្លាក់ខ្លួនចូលទៅក្នុងវិបត្តិសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃដែលបានអូសបន្លាយពីឆ្នាំ១៩៧៧ រហូតដល់ឆ្នាំ១៩៩២។ នៅក្នុងឆ្នាំ១៩៩៤ ប្រទេសម៉ូសំប៊ិកបានរៀបចំការបោះឆ្នោតសេរីពហុបក្សជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយមកទល់សព្វថ្ងៃនេះ ម៉ូសំប៊ិកនៅតែជារដ្ឋដែលមានប្រព័ន្ធនយោបាយដ៏ស្ថេរភាពបំផុតមួយនៅក្នុងតំបន់។ ប៉ុន្តែទោះជាបែបនេះក្ដី ម៉ូសំប៊ិកនៅតែប្រឈមនឹងវិបត្តិបះបោរដ៏តូចមួយនៅជាយតំបន់ខាងត្បូងពីរដ្ឋធានីរបស់ខ្លួនដែលជាតំបន់សម្បូរអ្នកកាន់សាសនាឥស្លាម។

ប្រទេសម៉ូសំប៊ិកគឺសម្បូរទៅដោយធនធានធម្មជាតិស្ទើរគ្រប់ប្រភេទ ថ្វីបើសេដ្ឋកិច្ចរបស់ខ្លួចភាគច្រើនអាស្រ័យលើវិស័យជលផល និងកសិកម្មជាចម្បងរួមជាមួយនឹងកំណើនឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ផលិតកម្មគីមី អាលុយមីញ៉ូម និងប្រេងកាតជាដើម។ វិស័យទេសចរណ៍នៅក្នុងប្រទេសនេះគឺកំពុងងើបឡើងបន្តិចម្តងៗ។ ចាប់តាំងពីឆ្នាំ២០០១ មក កំណើន ផសស របស់ប្រទេសម៉ូសំប៊ិកបានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៤/១៥ មក គេបានសង្កេតឃើញថាមានតំហយនៃការចំណាយក្នុងគ្រួសារ និងកំណើនវិសមភាពសេដ្ឋកិច្ច[១០] ម៉ូសំប៊ិកបច្ចុប្បន្ននៅតែជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្រ និងកង្វះខាតការអភិវឌ្ឍន៍បំផុតមួយនៅលើពិភពលោក[១១] ដោយជាប់ចំណាត់ថ្នាក់ទាបចំពោះផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ ការអភិវឌ្ឍន៍មនុស្ស ទំហំវិសមភាពខ្ពស់ និងអាយុសង្ឃឹមរស់ជាមធ្យមនៅទាប។

ប្រទេសនេះមានប្រជាជនរស់នៅប្រមាណ ៣៤,៧៧៧,៦០៥ នាក់ដោយក្នុងនោះមានវត្តមានក្រុមជនជាតិជាង ២,០០០ ក្រុម ហើយបើគិតត្រឹមឆ្នាំ២០២៤ ម៉ូសំប៊ិកមានអត្រាប្រជាជនកើនឡើងប្រមាណ ២.៩៦% បើធៀបទៅនឹងឆ្នាំ២០២៣ ដោយចំនួនភាគច្រើនជាជនជាតិបង់ធូ។ ថ្វីមានជនជាតិច្រើន តែម៉ូសំប៊ិកមានភាសាផ្លូវការតែមួយប៉ុណ្ណោះនុះគឺ ភាសាព័រទុយហ្កាល់ ដែលគេច្រើននិយមប្រើប្រាស់នៅតាមតំបន់ទីប្រជុំជនជាភាសាទីមួយ ឬទីពីរ ហើយជាទូទៅជាភាសាជំនួយរវាងប្រជាជនម៉ូសំប៊ិកក្មេងៗដែលមានលទ្ធភាពទទួលបានការអប់រំផ្លូវការ។ ភាសាសំខាន់ៗផ្សេងទៀតរួមមាន ភាសាម៉ាឃូអា សេណា ស៊ីស្យូណា ឆេវ៉ា និងស្វាហ៊ីលី។ សាសនាធំបំផុតនៅក្នុងប្រទេសនេះគឺគ្រិស្តសាសនា ខណៈប្រជាជនផ្សេងទៀតប្រតិបត្តិសាសនាឥស្លាម និងជំនឿប្រពៃណីអាហ្វ្រិកផ្សេងៗ។

ឯកសារយោង

[កែប្រែ]
  1. "National Profiles". Association of Religion Data Archives. Archived from the original on 1 March 2023. Retrieved 13 May 2025.
  2. (2010). "Between Constitutional Diffusion and Local Politics: Semi-Presidentialism in Portuguese-Speaking Countries".
  3. Shugart, Matthew Søberg (September 2005). "Semi-Presidential Systems: Dual Executive and Mixed Authority Patterns". Graduate School of International Relations and Pacific Studies.
  4. Shugart, Matthew Søberg (December 2005). "Semi-Presidential Systems: Dual Executive And Mixed Authority Patterns". French Politics 3 (3): 323–351. DOI:10.1057/palgrave.fp.8200087.
  5. "Mozambique Population (2024) - Worldometer". Archived from the original on 27 November 2023. Retrieved 13 May 2025.
  6. 1 2 3 4 "World Economic Outlook Database, October 2023 Edition. (Mozambique)". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. 10 October 2023. Archived from the original on 2 November 2023. Retrieved 13 May 2025.
  7. "Gini Index". World Bank. Archived from the original on 8 December 2015. Retrieved 13 May 2025.
  8. "Human Development Report 2023/2024" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 13 March 2024. Archived (PDF) from the original on 13 March 2024. Retrieved 13 May 2025.
  9. Newitt, M.D.D. "A Short History of Mozambique." Oxford University Press, 2017
  10. Barletta, Giulia; Ibraimo, Maimuna; Salvucci, Vincenzo; Sarmento, Enilde Francisco; Tarp, Finn (2022). The evolution of inequality in Mozambique. WIDER Working Paper. Helsinki: United Nations University World Institute for Development Economics Research. អ.វ.ល.:10.35188/unu-wider/2022/284-3. ល.ស.ប.អ. 978-92-9267-284-3. http://www.wider.unu.edu/publication/evolution-inequality-mozambique បានយកមក 23 May 2025.
  11. Investing in rural people in Mozambique Archived 27 April 2015 at the វេយប៊ែខ ម៉ាស៊ីន.. ifad.org