Jump to content

ម៉ៃឃើល ហ្វារ៉ាដេយ

ពីវិគីភីឌា
ម៉ៃឃើល ហ្វារ៉ាដេយ
Michael Faraday
ម៉ៃឃើល ហ្វារ៉ាដេយ , ឆ្នាំ១៩១៣
កើតនៅ ថ្ងៃ​ទី ២២ កញ្ញា ១៧៩១
ឡិនដិនខាងត្បូង, អង់គ្លេស
មរណភាព ថ្ងៃ​ទី ២៥ សីហា ១៨៦៧
ឡិនដិន , អង់គ្លេស
សញ្ជាតិ  អង់គ្លេស
ស្នាដៃសំខាន់ៗ​ ច្បាប់អាំងឌុចស្យុងរបស់ហ្វារ៉ាដេយ
អេឡិចត្រូគីមី
ផលហ្វារ៉ាដេយ

ខែលហ្វារ៉ាដេយ
ថេរហ្វារ៉ាដេយ
ពែងហ្វារ៉ាដេយ
ច្បាប់អគ្គីសនីវិភាគរបស់ហ្វារ៉ាដេយ
បរិមតិរបស់ហ្វារ៉ាដេយ
ហ្វារ៉ាដេយរ៉ូថេធើរ
រលកហ្វារ៉ាដេយ
កង់ហ្វារ៉ាដេយ
ខ្សែកំលាំង

រង្វាន់​ Royal Medal (១៨៤៦)
ហត្ថលេខា

ម៉ៃឃើល ហ្វារ៉ាដេយ (Michael Faraday) (២២ កញ្ញា ១៧៩១ - ២៥ សីហា ១៨៦៧) ជារូបវិទូនិងគីមីវិទូ​អង់គ្លេស ដែលបានរួមចំណែកក្នុងការស្រាវជ្រាវ​ផ្នែកអេឡិចត្រូម៉ាញ៉េទិច​និងអេឡិចត្រូគីមី

ហ្វារ៉ាដេយ​បានសិក្សាអំពីដែនម៉ាញ៉េទិច​នៅជុំវិញអង្គធាតុចម្លង​ដែលមានចរន្តជាប់ឆ្លងកាត់។ គាត់បានបង្កើតគំនិតគ្រឹះអំពីដែនម៉ាញ៉េទិច​នៅក្នុងរូបវិទ្យា។ គាត់បានរកឃើញបាតុភូតអាំងឌុចស្យុងអេឡិចត្រូម៉ាញ៉េទិច ដ្យាម៉ាញ៉េទិច និង ច្បាប់អគ្គីសនីវិភាគ។ គាត់បានរកឃើញថា​ម៉ាញ៉េទិច​អាចមានឥទ្ធិពលលើ​កាំពន្លឺ​និងបានពោលថា មានទំនាក់ទំនងពិសេសមួយនៅពីក្រោយបាតុភូតទាំងពីរនេះ។ គាត់បានរកឃើញគោលការណ៍ដែលគេប្រើក្នុងម៉ាស៊ីនអគ្គីសនី

ក្នុងផ្នែកគីមីវិទ្យា ហ្វារ៉ាដេយ​បានរកឃើញបង់សែន បង្កើតចំពុះប៊ុនសិន និងប្រព័ន្ធចំនួនអុកស៊ីតកម្ម និងបំផុសបំផុលការប្រើប្រាស់ពាក្យ អាណូត កាតូត អេឡិចត្រូត និង អ៊ីយ៉ុង ជាដើម។

ទោះបីជាហ្វារ៉ាដេយ​មិនបានទទួលការអប់រំជាផ្លូវការបានច្រើន និងមានចំណេះដឹងតិចតួច​ពីគណិតវិទ្យាថ្នាក់ខ្ពស់ ក៏ដោយ តែគាត់បានក្លាយជាអ្នកវិទ្យាសាស្ត្រដ៏មានឥទ្ធិពលនៅក្នុងប្រវត្តិសាស្ត្រ។ ហ្វារ៉ាដ ដែលជាខ្នាតរបស់កាប៉ាស៊ីតេ​នៅក្នុងSI ត្រូវបានដាក់ឈ្មោះតាមគាត់។ ដូចគ្នាផងដែរ​ថេរហ្វារ៉ាដេយ ជាបន្ទុកអគ្គីសនីរបស់អេឡិចត្រុងមួយម៉ូល (ប្រហែល 96 485 គូឡុំ)។ ច្បាប់អាំងឌុចស្យុងរបស់ហ្វារ៉ាដេយបានចែងថាដែនម៉ាញ៉េទិច​ដែលប្រែប្រួលទៅតាមពេលវេលា​បង្កើតជាកម្លាំងចលករអគ្គីសនីដែលសមាមាត្រនឹងបម្រែបម្រួលនោះ។


ជីវប្រវត្តិ

[កែប្រែ]
ម៉ៃឃើល ហ្វារ៉ាដេយ នៅអាយុខ្ទង់សាម

ម៉ៃឃើល ហ្វារ៉ាដេយ ចាប់កំណើតនៅ ញូវីងតុន បាត់ស៍(Newington Butts) ផ្នែកមួយរបស់ឡិនដិនខាងត្បូង ប្រទេសអង់គ្លេស។ គ្រួសាររបស់គាត់មិនធូរធារប៉ុន្មានទេ។ ឪពុករបស់លោក​ឈ្មោះ ចេមស៍ ហ្វារ៉ាដេយ (James Faraday) ជាជាងដែក។ ក្នុងគ្រួសារមួយដែលមានកូន៤នាក់ ម៉ៃឃើល​ ហ្វារ៉ាដេយមានលទ្ធភាពរៀនសូត្រកម្រិតមូលដ្ឋានប៉ុណ្ណោះនៅសាលា ហើយក្រៅពីនេះគាត់ត្រូវរៀនសូត្រដោយខ្លួនឯង។ នៅអាយុ១៤ឆ្នាំ គាត់បានទៅធ្វើជាកូនជាងរបស់អ្នកធ្វើនិងលក់សៀវភៅម្នាក់ឈ្មោះ ចច រីបៅ (George Riebau)។ ក្នុងរយៈពេល៧ឆ្នាំនៅទីនោះ ហ្វារ៉ាដេយបានអានសៀវភៅជាច្រើន និងបានបណ្ដុះចំណាប់អារម្មណ៍យ៉ាងពិសេសលើផ្នែកអគ្គីសនី។ ជាពិសេសទៅទៀត គាត់មានការកោតសរសើរយ៉ាងខ្លាំងចំពោះសៀវភៅឈ្មោះ Conversations in Chemistry (បទសន្ទនាក្នុងគីមីវិទ្យា) សរសេរដោយ ចេន ម៉ារសិត (Jane Marcet)។

នៅអាយុ២០ឆ្នាំ ក្នុងឆ្នាំ១៨១២ គាត់បានបញ្ចប់ការងារជាកូនជាង​ ហើយបានចូលរៀនក្នុងថ្នាក់រៀនរបស់គីមីវិទូអង់គ្លេសដ៏ឧត្តមឈ្មោះ ហាំហ្វ្រី ដាវី (Humphry Davy) របស់ស្ថាប័នរាជវង្ស (Royal Institution) និងសមាគមរាជវង្ស (Royal Society) និងចន តាធូម (John Tatum)។ ហ្វារ៉ាដេយបានទទួលសំបុត្រចូលរៀន​ពីវិល្លៀម ដានស៍ (William Dance)។ ក្រោយមកទៀត ហ្វារ៉ាដេយ បានផ្ញើសៀវភៅមួយក្បាលដែលមានកម្រាស់៣០០ទំព័រ​ ដែលគាត់សរសេរក្នុងពេលរៀនក្នុងថ្នាក់នោះ ទៅឲ្យដាវី។ ដាវីបានឆ្លើយតបទៅវិញភ្លាមៗ ប្រកបដោយសប្បុរស​និងអនុគ្រោះ។ នៅពេលដែលដាវីបាត់បង់ចក្ខុវិញ្ញាណ​ក្នុងឧប្បត្តិហេតុ​ពិសោធន៍នីត្រូសែនទ្រីក្លរីត គាត់បានសម្រេចចិត្ត ជួលហ្វារ៉ាដេយឲ្យធ្វើជាលេខា​របស់គាត់។ នៅពេលដែលជំនួយការនៅស្ថាប័នរាជវង្ស ឈ្មោះចន ផេយនី (John Payne) ត្រូវបានគេដេញចេញពីការងារ ហាំហ្វ្រី ដាវីត្រូវបានគេស្នើសុំឲ្យជួយរកមនុស្សមកធ្វើការជំនួស។ ដាវី​បានជ្រើសតាំង​ហ្វារ៉ាដេយ​ឲ្យធ្វើជា​ជំនួយការគីមីវិទ្យា​នៅទីនោះ នៅថ្ងៃទី១ មីនា។

ហ្វារ៉ាដេយបានរៀបអាពាហ៍ពិពាហ៍ជាមួយ​នាង សារ៉ា បារណាត (១៨០០-១៨៧៩) នៅថ្ងៃទី២ មិថុនា ១៨២១។ ពួកគេគ្មានកូនចៅទេ។ ពួកគេទាំង២ជួបស្គាល់គ្នានៅវិហារសាសនាគ្រឹស្តនិកាយ​សេនដឺម៉ានីមួយ។ គាត់បានជាប់ឆ្នោតជាំសមាជិកសមាគមរាជវង្ស នៅឆ្នាំ១៨២៤ ត្រូវគេតែងតាំងជានាយកមន្ទីរពិសោធន៍នៅឆ្នាំ១៨២៥ និងនៅឆ្នាំ១៨៣៣ ត្រូវគេតែងតាំងជាសាស្ត្រចារ្យគីមីវិទ្យា Fullerian ពេញមួយជីវិត ដោយមិនចាំបាច់បង្រៀនទេ។

ស្នាដៃផ្នែកវិទ្យាសាស្ត្រ

[កែប្រែ]

គីមីវិទ្យា

[កែប្រែ]
ហ្វារ៉ាដេយនៅក្នុងបន្ទប់ពិសោធ

ការងារផ្នែកគីមីវិទ្យារបស់ហ្វារ៉ាដេយ ចាប់ផ្ដើមពេលដែលគាត់នៅធ្វើជាជំនួយការរបស់ហាំហ្វ្រី ដារី។ ហ្វារ៉ាដេយបានសិក្សាពិសេសអំពីក្លរ និងបានរកឃើញកាបូនក្លរីត២ប្រភេទ។ គាត់ក៏បានធ្វើការពិសោធន៍ត្រួសៗជាលើកដំបូង​អំពីសំនាយឧស្ម័ន។ បាតុភូតនេះត្រូវបានកត់សំគាល់មុនគេដោយ ចន ដាល់តុន និងត្រូវបានពន្យល់បកស្រាយ​ក្បោះក្បាយដោយ ថូម៉ាស់ ហ្គ្រាហាម(Thomas Graham) និង ចូសេហ្វ ឡូស្មីត (Joseph Loschmidt)។ ហ្វារ៉ាដេយបានសំរេចធ្វើកំនរជាអង្គធាតុរាវ​នូវឧស្ម័នជាច្រើន ដូចជាក្លរជាដើម។ គាត់បានសង្កេតពីសំលោហៈដែកថែប និងបានបង្កើតកែវជាច្រើនប្រភេទ​សំរាប់ប្រើក្នុងអុបទិច។

ហ្វារ៉ាដេយ​បានបង្កើតរបស់មួយដែលក្រោយមកប្លែងជាចំពុះប៊ុនសិន ដែលត្រូវបានគេប្រើប្រាស់ជាសាកល​នៅក្នុងបន្ទប់ពិសោធវិទ្យាសាស្ត្រ​ សំរាប់ជាប្រភពកំដៅដែលងាយប្រើ។ ហ្វារ៉ាដេយធ្វើការយ៉ាងទូលំទូលាយ​លើផ្នែកគីមីវិទ្យា ដោយបានរកឃើញបង់សែននិង បង្កើតប្រព័ន្ធចំនួនអុកស៊ីតកម្ម។ នៅឆ្នាំ១៨២៩ ហ្វារ៉ាដេយ​បានធ្វើរបាយការអំពី​ការធ្វើសំយោគអង្គធាតុសមាស​ជាលើកដំបូង​ពីកាបូននិងក្លរ គឺ C2Cl6 (អិចសាក្លរ៉ូអេតាន) និង C2Cl4 (តេត្រាក្លរ៉ូអេតាន)។ និងបានបោះពុម្ពលទ្ធផលនេះនៅឆ្នាំបន្ទាប់។

ហ្វារ៉ាដេយក៏បានរកឃើញច្បាប់នានា​ទាក់ទងនឹងអគ្គីសនីវិភាគ និងបានបំផុសបំផុល​ការប្រើប្រាស់ពាក្យ អាណូត កាតូត អេឡិចត្រូត និង អ៊ីយ៉ុង ដែលជាវាក្យស័ព្ទបង្កើតដោយ វិល្លៀម វីវ៉ែល (William Whewell)។

អគ្គីសនីនិងម៉ាញ៉េទិច

[កែប្រែ]

ស្នាដៃដ៏អស្ចារ្យជាងគេរបស់ហ្វារ៉ាដេយ ប្រហែលជាស្ថិតក្នុងផ្នែកអគ្គីសនីនិងម៉ាញ៉េទិច។ ពិសោធន៍ដំបូងគេដែលគាត់ធ្វើគឺ ការផលិតថ្មពិលវ៉ុលតា​ដោយតំរៀបសន្លឹកស័ង្កសី៧ឆ្លាស់គ្នាជាមួយ​ក្រដាសជ្រលក់ទឹកអំបិល​៦សន្លឹក។។ ដោយប្រើថ្មពិលនេះ គាត់បានបំបែក​ម៉ាញ៉េស្យូមស៊ុលផាត។

ពិសោធន៍របស់​ហ្វារ៉ាដេយ​អំពីរង្វិលអេឡិចត្រូម៉ាញ៉េទិច

នៅឆ្នាំ១៨២១ មិនយូរប៉ុន្មានបន្ទាប់ពីរូបវិទូនិងគីមីវិទូដាណឺម៉ាក ហាន់ គ្រីស្ទៀន អឺស្តែដ (Hans Christian Ørsted) បានរកឃើញបាតុភូត​អេឡិចត្រូម៉ាញ៉េទិច ដាវីនិងវិល្លៀម ហាយ វុល្លាស្តុន (William Hyde Wollaston) បានព្យាយាមទាំងមិនបានសំរេចក្នុងការគូរប្លង់ម៉ូទ័រអគ្គីសនី។ ហ្វារ៉ាដេយបានពិភាក្សាជាមួយអ្នកទាំង២នោះ និងបានបន្តផលិតឧបករណ៍២ដែលបង្កើតចលនាដែលគាត់ហៅថា​ចលនារង្វិលម៉ាញ៉េទិច (ចលនាវង់ដែលកើតពីកំលាំងម៉ាញ៉េទិចវង់ជុំវិញខ្សែ​ចំលង)។​ ខ្សែចំលងដែលជ្រលក់ចូលក្នុងផើងបារ៉តដែលមានដាក់មេដែកនៅខាងក្នុង នឹងវិលជុំវិញមេដែកនោះ ប្រសិនបើគេផ្ដល់ចរន្តពីថ្មពិលទៅអោយវានោះ។ ឧបករណ៍នេះគេអោយឈ្មោះថា ម៉ូទ័រអូម៉ូប៉ូល។ ពិសោធន៍និងរបកគំហើញនេះ​បានក្លាយជាគ្រឹះរបស់បច្ចេកវិទ្យាអេឡិចត្រូម៉ាញ៉េទិចបច្ចុប្បន្ន។ ហ្វារ៉ាដេយ​បានបោះផ្សាយលទ្ធផលទាំងនេះ​ដោយមិនបានបញ្ជាក់ថាជាការងារបន្តពី ដាវី និង វុល្លាស្តុន ហើយដែលភាពចំរូងចំរាស់នេះ​បានធ្វើអោយហ្វារ៉ាដេយដកខ្លួនពីការស្រាវជ្រាវអេឡិចត្រូម៉ាញ៉េទិច ជាច្រើនឆ្នាំ។

នៅក្នុងដំនាក់កាលនេះ គេមានភស្ដុតាងដែលថាដាវី​អាចព្យាយាមបង្អាក់ដំនើររបស់ហ្វារ៉ាដេយ​ក្នុងការក្លាយខ្លួនជាអ្នកវិទ្យាសាស្ត្រ។ ឧទាហរណ៍នៅឆ្នាំ១៨២៥ ដាវី​បានអោយហ្វារ៉ាដេយធ្វើពិសោធពីកែវអុបទិច ដែលមិនបានហុចលទ្ធផលធំដុំឡើយក្នុងរយៈពេល៦ឆ្នាំ។ បន្ទាប់ពីមរណភាពរបស់ដាវីនៅឆ្នា១៨២៩ ទើបហ្វារ៉ាដេយឈប់ធ្វើការងារគ្មានបានការបែបនេះ និងងាកមកធ្វើការប្រឹងប្រែងលើអ្វីដែលមានតំលៃ​អោយធ្វើជាង។ នៅឆ្នាំ១៨៣១ គាត់បានផ្ដើមធ្វើពិសោធជាស៊េរី​ដ៏អស្ចារ្យរបស់គាត់ ដែលក្នុងនោះគាត់បានរកឃើញបាតុភូតអាំងឌុចស្យុងអេឡិចម៉ាញ៉េទិចចូសេហ្វ ហិនរី តំនងជារកឃើញបាតុភូតអូតូអាំងឌុចស្យុង​​រយៈពេលពីរបីខែមុននេះ។

ម៉ៃឃើល ហ្វារ៉ាដេយនៅឆ្នាំ១៨៤២

នៅពេលដែលហ្វារ៉ាដេយរុំខ្សែរបុំ​ខ្សែចំលងដែលមានអ៊ីសូឡង់ពីគ្នា ជុំវិញកងដែកមួយ គាត់បានរកឃើញថាមានចរន្តអគ្គីសនីមួយប៉ប្រិចកើតឡើងក្នុងរបុំមួយទៀត។ គាត់ហៅបាតុភូតនេះថា អាំងឌុចស្យុងមុយទុយអែល។ នៅក្នុងពិសោធន៍បន្ទាប់ទៀត គាត់បានរកឃើញចរន្តអគ្គីសនីឆ្លងកាត់ខ្សែចំលង​ប្រសិនបើគាត់ផ្លាស់ទីមេដែកមួយ​ក្នុងរបុំខ្សែចំលង ឬពេលរបុំផ្លាស់ទីលើមេដែកនៅនឹងថ្កល់។ គាត់បានស្រាយបញ្ជាក់ថា ដែលម៉ាញ៉េទិចប្រែប្រួល បង្កើតដែនអគ្គីសនី ដូចមានចែងនៅក្នុងច្បាប់ហ្វារ៉ាដេយ។ ហ្វារ៉ាដេយបានប្រើគោលការណ៍នេះ​ក្នុងការផលិតឌីណាម៉ូអគ្គីសនី ដែលជាបុព្វបុរសរបស់ម៉ាស៊ីនភ្លើងសព្វថ្ងៃ។

នៅឆ្នាំ១៨៣៩ ហ្វារ៉ាដេយ​បានសំរេចស៊េរីពិសោធន៍​ក្នុងគោលដៅ​ស្វែងរកធម្មជាតិគ្រឹះរបស់អគ្គីសនី។ គាត់បានប្រើ អេឡិចត្រូស្តាទិច បាត់តឺរី និង អគ្គីសនីក្នុងសត្វ ដើម្បីបង្កើតបាតុភូតទំនាញអេឡិចត្រូស្តាទិច អគ្គីសនីវិភាគ ម៉ាញ៉េទិច ជាដើម។ គាត់បានធ្វើការសន្និដ្ឋានថា គំនិតនៅសម័យនោះដែលថាមានប្រភេទអគ្គីសនីច្រើនប្រភេទ​នោះ វាមិនពិតទេ។ ផ្ទុយទៅវិញគាត់បានស្នើឡើងថា មានអគ្គីសនីតែមួយប្រភេទប៉ុណ្ណោះ ហើយបំរែបំរួលតំលៃទំហំ និងអាំងតង់ស៊ីតេ អាចបង្កើតជាបាតុភូតច្រើនយ៉ាង។

នៅចុងអាជីពរបស់គាត់ ហ្វារ៉ាដេយបានស្នើឡើងថាកំលាំងអេឡិចត្រូម៉ាញ៉េទិច​រីកចូលទៅក្នុងលំហទទេជុំវិញអង្គធាតុចំលង។ គំនិតនេះត្រុវបានអ្នកវិទ្យសាស្ត្រស្នងគាត់បដិសេដ ហើយហ្វារ៉ាដេយ​មិនអាចរស់នៅមើលឃើញ​ពេលដែលគំនិតគាត់នេះត្រូវគេទទួលយកទៅពេលក្រោយមកទេ។ គំនិតរបស់ហ្វារ៉ាដេយ​ពីខ្សែហ្វ្លុចចេញពីអង្គធាតុផ្ទុកបន្ទុកអគ្គីសនី​និងមេដែក ជួយអោយគេស្រមើមើលដែនអគ្គីសនីនិងម៉ាញ៉េទិច។

ដ្យាម៉ាញ៉េទិច

[កែប្រែ]
ម៉ៃឃើល ហ្វារ៉ាដេយ កាន់របារកែវមួយដែលគាត់ប្រើនៅឆ្នាំ១៨៤៥​សំរាប់បង្ហាញថាម៉ាញ៉េទិចមានអំពើលើពន្លឺ

នៅឆ្នាំ១៨៤៥ ហ្វារ៉ាដេយ​បានរកឃើញថា​រូបធាតុជាច្រើនទទួលរងកំលាំងច្រានចេញយ៉ាងខ្សោយ​មួយពីដែនម៉ាញ៉េទិច។ គាត់បានហៅបាតុភូតនេះថា ដ្យាម៉ាញ៉េទិច

ហ្វារ៉ាដេយក៏បានរកឃើញផងដែរថា​ប្លង់ប៉ូលកម្មរបស់ពន្លឺមានប៉ូលលីនេអ៊ែរ​ អាចបង្វិលបានដោយប្រើដែលម៉ាញ៉េទិចស្របនឹងទិសដៅរបស់ពន្លឺផ្លាស់ទី។ គេអោយឈ្មោះបាតុភូតនេះថា ផលហ្វារ៉ាដេយ។ បាតុភូតនេះបង្ហាញថាកំលាំងម៉ាញ៉េទិចនិងពន្លឺមានទំនាក់ទំនងជាមួយគ្នា។

នៅឆ្នាំ១៨៦២ ហ្វារ៉ាដេយបានប្រើស្ពិចត្រូទស្សន៍ក្នុងការស្រាវជ្រាវពីទំរង់ផ្សេងៗរបស់ពន្លឺ ក្រោមឥទ្ធិពលដែនម៉ាញ៉េទិច។ ប៉ុន្តែឧបករណ៍ដែលគាត់ប្រើមិនគ្រប់គ្រាន់ក្នុងការកំនត់បំរែបំរួល​ស្ពិចច្បាស់លាស់​មួយទេ។ ភីធើរ ហ្ស៊ីម៉ាន់ (Pieter Zeeman) ក្រោយមកបានប្រើឧបករណ៍ទំនើបជាងដើម្បីសិក្សាពី​បាតុភូតដដែលនេះ និងបានបោះផ្សាយលទ្ធផលនៅឆ្នាំ១៨៩៧ និងទទួលបានរង្វាន់ណូបែលផ្នែករូបវិទ្យានោឆ្នាំ១៩០២សំរាប់ស្នាដៃនេះ។

ខែលហ្វារ៉ាដេយ

[កែប្រែ]
ចេម ឃ្លើក ម៉ាកស្វែល

នៅក្នុងផ្នែកអេឡិចត្រូស្តាទិច ហ្វារ៉ាដេយ​បានបង្ហាញថា​បន្ទុកអគ្គីសនីដែល​មាននៅលើផ្ទៃខាងក្រៅឬនៅក្រៅអង្គធាតុចំលងអគ្គីសនីមួយ គ្មានឥទ្ធិពលទៅលើអ្វីៗដែល​នៅក្នុងអង្គធាតុចំលងនោះទេ។ នេះបណ្ដាលមកពីបន្ទុកដែលនៅផ្ទៃខាងក្រៅ​រាយប៉ាយក្នុងរបៀបមួយដែល​ដែនរបស់វាក្នុងអង្គធាតុនោះ​ទូទាត់គ្នា។ បាតុភូតនេះត្រូវបានគេអោយឈ្មោះថា ខែលហ្វារ៉ាដេយ

ហ្វារ៉ាដេយជាអ្នកពិសោធដ៏ពូកែ​ដែលពន្យល់គំនិតនានារបស់គាត់​បានច្បាស់​ដោយប្រើភាសាសមញ្ញៗ។ ប៉ុន្តែសមត្ថភាពគណិតវិទ្យារបស់គាត់​បានត្រឹមតែពិជគណិតងាយៗ មិនដល់ត្រីកោណមាត្រផង។ គឺ ចេម ឃ្លើក ម៉ាកស្វែល (James Clerk Maxwell) ដែលបានយកស្នាដៃរបស់ហ្វារ៉ាដេយ​និងអ្នកដទៃទៀត​ ទៅចងក្រងបញ្ចូលគ្នាដើម្បីបង្កើតជាសំនុំសមីការដែលគេស្គាល់ថាជាសមីការម៉ាកស្វែល សំរាប់ពន្យល់រាល់ទ្រឹស្ដីបទទំនើបៗក្នុងអេឡិចត្រូម៉ាញ៉េទិច។

សាយ័ន្តវ័យ

[កែប្រែ]
ហ្វារ៉ាដេយ ក្នុងវ័យចំនាស់

នៅខែមិថុនា ១៨៣២ សាកលវិទ្យាអក់ហ្វដ​បានផ្ដល់សញ្ញាប័ត្របណ្ឌិតផ្នែកច្បាប់ស៊ីវិល (សញ្ញាប័ត្រកិត្តិយស) ដល់ហ្វារ៉ាដេយ។ ក្នុងជីវីតរបស់ហ្វារ៉ាដេយ គាត់បានបដិសេដងារ knighthood ម្ដងនិង តំនែងជាប្រធាន Royal Society ២ដង។

ហ្វារ៉ាដេយបានបដិសេដមិនចូល​រួមផលិអាវុធគីមីសំរាប់ប្រើក្នុងសង្គ្រាមគ្រីមៀ ក្នុងបុព្វហេតុសីលធម៌។

ហ្វារ៉ាដេយបានទទួលមរណភាពនៅក្នុងផ្ទះរបស់លោក នៅ Hampton Court នៅថ្ងៃទី២៥ សីហា ១៨៦៧។

ផ្នូររបស់ហ្វារ៉ាដេយនៅ​ឈាបនដ្ឋានហាយហ្គេត (Highgate Cemetery)

រូបសំនាកនិងការចងចាំ

[កែប្រែ]
រូបសំនាកហ្វារ៉ាដេយន Savoy Place, ឡិនដិន

រូបសំនាក

[កែប្រែ]
  • រូបសំនាកហ្វារ៉ាដេយ​នៅ Savoy Place ក្រុងឡិនដិន នៅខាងក្រៅ វិទ្យាស្ថានវិស្វកម្មនិងបច្ចេកវិទ្យា
  • រួបសំនាកអនុស្សាវរីយ៍ហ្វារ៉ាដេយ​រចនាឡើយដោយស្ថាបត្យករ Rodney Gordon សាងសង់នៅ ឆ្នាំ១៩៦១ ក្បែរស្រុកកំនើតរបស់ហ្វារ៉ាដេយ។

អាគារសិក្សា

[កែប្រែ]

ក្រដាសប្រាក់

[កែប្រែ]

ពីឆ្នាំ១៩៩១ដល់ឆ្នាំ២០០១ រូបរបស់ហ្វារ៉ាដេយ​ត្រូវគេបោះពុម្ពលើផ្នែកខាងខ្នងនៃក្រដាស​ប្រាក់ £20 (២០ផោន) Series E បោះផ្សាយដោយធនាគារអង់គ្លេស

តំនភ្ជាប់ក្រៅ

[កែប្រែ]

ជីវប្រវត្តិ

[កែប្រែ]

ផ្សេងទៀត

[កែប្រែ]


របកគំហើញវិទ្យាសាស្ត្រ

[កែប្រែ]


គីមីវិទ្យា

[កែប្រែ]
ឧបករណ៍ដែល ផារ៉ាដេប្រើសម្រាប់ធ្វើកញ្ចក់ ត្រូវបានដាក់តាំងបង្ហាញនៅ ស្ថាប័នរាជវង្ស ក្នុងទីក្រុងឡុងដ៍

ការងារគីមីដំបូងរបស់ផារ៉ាដេគឺ ធ្វើជាជំនួយការរបស់លោក ហាំហ្វ្រី ដាវី ។ ផារ៉ាដេបានចូលរួមក្នុងការសិក្សាអំពីក្លរ ។ គាត់បានរកឃើញសមាសធាតុថ្មីពីរនៃក្លរ និងកាបូន ៖ អិចសាក្លរ៉ូអេតានដែលគាត់បានបង្កើតតាមរយៈដំណើរក្លរនៃអេទីឡែន និងតេត្រាក្លរ៉ូអេទីឡែន ពីការបំបែកនៃសមាសធាតុមុន។ គាត់ក៏បានពិសោធន៍លើកដំបូង លើការសាយភាយឧស្ម័ន ជាបាតុភូតដែលត្រូវបានចង្អុលបង្ហាញលើកដំបូងដោយលោក ចន ដាល់តុន ។ សារៈសំខាន់ខាងរូបវន្តនៃបាតុភូតនេះត្រូវបានបង្ហាញយ៉ាងពេញលេញដោយលោក ថូម៉ាស ក្រាហាំ និងលោក យ៉ូសែប ឡូសមីត។ ផារ៉ាដេទទួលជោគជ័យក្នុងការបំលែងឧស្ម័នជាច្រើនទៅជាអង្គធាតុរាវ បានស៊ើបអង្កេតយ៉ាន់ស្ព័រដែកថែប និងបានផលិតកញ្ចក់ប្រភេទថ្មីជាច្រើនសម្រាប់គោលបំណងអុបទិក។ ក្រោយមក ក្នុងចំណោមកញ្ចក់ទាំងនេះ គំរូនៃកញ្ចក់ធ្ងន់មួយបានក្លាយជារឿងសំខាន់ក្នុងប្រវត្តិសាស្ត្រ នៅពេលកញ្ចក់ត្រូវបានដាក់ក្នុងដែនម៉ាញេទិក ផារ៉ាដេបានកំណត់ទិសដៅបង្វិលរបស់ប្លង់ប៉ូលនៃពន្លឺ។ គំរូនេះក៏ជាសារធាតុដំបូង ដែលបានរកឃើញថា ត្រូវរុញច្រានដោយប៉ូលនៃមេដែក។ [] []

ផារ៉ាដេបានបង្កើតទម្រង់ដំបូងនៃអ្វីដែលនឹងក្លាយជា ឧបករណ៍ដុតប៊ុនសិន ដែលនៅតែប្រើប្រាស់ជាក់ស្តែងនៅក្នុងមន្ទីរពិសោធន៍វិទ្យាសាស្ត្រជុំវិញពិភពលោក ជាប្រភពកំដៅងាយស្រួល។ [] ផារ៉ាដេបានធ្វើការយ៉ាងទូលំទូលាយក្នុងវិស័យគីមី ដោយបានរកឃើញសារធាតុគីមីដូចជាបេនហ្សេន (ដែលគាត់ហៅថាបីកាបូរ៉េតនៃអ៊ីដ្រូសែន) និងឧស្ម័នរាវដូចជាក្លរីន។ ការរលាយនៃឧស្ម័នបានជួយបញ្ជាក់ថាឧស្ម័នគឺជាចំហាយនៃអង្គធាតុរាវដែលមានចំណុចរំពុះទាប និងផ្តល់មូលដ្ឋានរឹងមាំជាងមុនដល់គោលគំនិតនៃការប្រមូលផ្តុំម៉ូលេគុល។ នៅឆ្នាំ១៨២០ ផារ៉ាដេបានរាយការណ៍ពីការសំយោគសមាសធាតុដំបូងដែលផលិតចេញពីកាបូន និងក្លរីន <sub id="mwAXU">គឺអិចសាក្លរ៉ូអេតាន</sub> និង តេត្រាក្លរ៉ូអេទីឡែន ហើយលទ្ធផលរបស់គាត់បានបោះពុម្ពផ្សាយនៅឆ្នាំបន្ទាប់។ [] [] [] ផារ៉ាដេក៏បានកំណត់សមាសភាពនៃក្លរីន ក្លាត្រាតអ៊ីដ្រាត ដែលត្រូវបានរកឃើញដោយ ហាំហ្វ្រី ដាវី ក្នុងឆ្នាំ ១៨១០។ [] [] ផារ៉ាដេក៏ទទួលខុសត្រូវចំពោះការរកឃើញ ច្បាប់នៃអេឡិចត្រូលីស និងសម្រាប់ការធ្វើឱ្យពាក្យបច្ចេកទេសដូចជា អាណូត កាតូត អេឡិចត្រូត និង អ៊ីយ៉ុង មានប្រជាប្រិយភាពផងដែរ ដែលជាពាក្យដែលត្រូវបានស្នើឡើងជាចម្បងដោយ វិលៀម ហ្វេវេល ។ []

ផារ៉ាដេ គឺជាមនុស្សដំបូងគេ ដែលបានរាយការណ៍អំពីអ្វីដែលក្រោយមកហៅថា ភាគល្អិតណាណូលោហធាតុ។ នៅឆ្នាំ ១៨៥៧ គាត់បានរកឃើញថា លក្ខណៈសម្បត្តិអុបទិកនៃ កូឡាជែនមាស ខុសពីលោហៈធាតុភាគច្រើនដែលត្រូវគ្នា។ នេះប្រហែលជាការសង្កេតដំបូងដែលបានរាយការណ៍អំពីផលប៉ះពាល់នៃទំហំ កង់ទិច ហើយអាចត្រូវបានចាត់ទុកថាជាកំណើតនៃវិទ្យាសាស្ត្រណាណូ ។ [១០]

អគ្គិសនីនិង ម៉ាញេទិក

[កែប្រែ]

ផារ៉ាដេ ត្រូវគេស្គាល់ច្បាស់បំផុតសម្រាប់ការងារលើអគ្គិសនី និងម៉ាញេទិក។ ការពិសោធន៍ដែលបានកត់ត្រាដំបូងរបស់គាត់គឺការសាងសង់គំនរវ៉ុលតាក ដែលមានកាក់ពាក់កណ្តាលផេនីអង់គ្លេសចំនួនប្រាំពីរ ដាក់ជង់គ្នាជាមួយនឹងឌីសស័ង្កសីសន្លឹកចំនួនប្រាំពីរ និងក្រដាសចំនួនប្រាំមួយដែលសើមដោយទឹកអំបិល។ [១១] ដោយប្រើគំនរនេះ គាត់បានបញ្ជូនចរន្តអគ្គិសនី តាមរយៈសូលុយស្យុងស៊ុលផាតម៉ាញេស្យូម ហើយទទួលបានជោគជ័យក្នុងការបំបែកសមាសធាតុគីមី (បានកត់ត្រានៅក្នុងលិខិតទី ១ ទៅកាន់អាបូត Abbott ថ្ងៃទី 12 ខែកក្កដា ឆ្នាំ ១៨១២)។ [១១]

ការពិសោធន៍បង្វិលអេឡិចត្រូម៉ាញ៉េទិករបស់ផារ៉ាដេ ឆ្នាំ១៨២១ ដែលជាការបង្ហាញលើកដំបូងនៃការបំលែងថាមពលអគ្គិសនីទៅជាចលនា [១២]

នៅឆ្នាំ ១៨២១ មិនយូរប៉ុន្មានបន្ទាប់ពីអ្នករូបវិទ្យា និងគីមីវិទ្យា ជនជាតិដាណឺម៉ាក ហាន់ គ្រីស្ទាន អឺស្តេដ បានរកឃើញបាតុភូតនៃ អេឡិចត្រូម៉ាញ៉េទិច លោកដាវី និង វិលៀម ហៃដ៍ វូឡាស្តុន បានព្យាយាមរចនាម៉ូទ័រអគ្គិសនី ប៉ុន្តែទទួលបរាជ័យ។ [១៣] ផារ៉ាដេ បន្ទាប់ពីបានពិភាក្សាអំពីបញ្ហានេះជាមួយបុរសទាំងពីរនាក់ បានបន្តបង្កើតឧបករណ៍ពីរដើម្បីបង្កើតអ្វីដែលគាត់ហៅថា "ការបង្វិលអេឡិចត្រូម៉ាញ៉េទិច"។ មួយក្នុងចំណោមទាំងនេះ ដែលឥឡូវត្រូវបានគេស្គាល់ថាជាម៉ូទ័រអូម៉ូប៉ូលែ បានបង្កឱ្យមានចលនារង្វិលជុំជាបន្តបន្ទាប់ បង្កើតឡើងដោយកម្លាំងម៉ាញ៉េទិចរង្វង់ជុំវិញខ្សែចម្លង ដែលលាតសន្ធឹងចូលទៅក្នុងអាងបារត ដែលមានមេដែកនៅក្នុងនោះ។ ខ្សែនឹងបង្វិលជុំវិញមេដែក ប្រសិនមានចរន្តពីថ្មគីមីឆ្លងកាត់។ ការពិសោធន៍ និងការច្នៃប្រឌិតទាំងនេះបានបង្កើតជាមូលដ្ឋានគ្រឺះនៃបច្ចេកវិទ្យាអេឡិចត្រូម៉ាញ៉េទិចទំនើប។ ដោយក្តីរំភើបរបស់គាត់ ផារ៉ាដេ បានបោះពុម្ពផ្សាយលទ្ធផលដោយមិនទទួលស្គាល់ការងារជាមួយវូឡាស្តុន ឬដាវី។ ភាពចម្រូងចម្រាសដែលកើតឡើងនៅក្នុងសមាគមរាជវង្ស បានធ្វើឱ្យទំនាក់ទំនងរបស់គាត់ជាមួយដាវី មានភាពតានតឹង ហើយប្រហែលជាបានរួមចំណែកដល់ការចាត់តាំងរបស់ផារ៉ាដេទៅសកម្មភាពផ្សេងទៀត ជាលទ្ធផលបានរារាំងការចូលរួមរបស់គាត់ក្នុងការស្រាវជ្រាវអេឡិចត្រូម៉ាញ៉េទិចអស់រយៈពេលជាពីរបីឆ្នាំ។

ការពិសោធន៍មួយរបស់ផារ៉ាដេ ក្នុងឆ្នាំ ១៨៣១ ដែលបង្ហាញពីអាំងឌុចស្យុង។ ថ្មរាវ (ស្តាំ) បញ្ជូនចរន្តអគ្គិសនីតាមរយៈរបុំតូច (A) ។ នៅពេលដែលវាផ្លាស់ទីចូល ឬចេញពីរបុំធំ (B) ដែនម៉ាញេទិករបស់វាបង្កើតវ៉ុលមួយភ្លែតនៅក្នុងរបុំ ដែលត្រូវបានរកឃើញដោយហ្គាវ៉ាឡូម៉ែត្រ (G)

ចាប់តាំងពីការរកឃើញដំបូងរបស់គាត់នៅឆ្នាំ ១៨២១ ផារ៉ាដេបានបន្តការងារពិសោធន៍ដោយស្វែងយល់ពីលក្ខណៈអេឡិចត្រូម៉ាញ៉េទិចនៃវត្ថុធាតុ និងអភិវឌ្ឍបទពិសោធន៍ចាំបាច់។ នៅឆ្នាំ ១៨២៤ ផារ៉ាដេបានរៀបចំសៀគ្វីមួយដោយរហ័ស ដើម្បីសិក្សាថាតើដែនម៉ាញ៉េទិចអាចគ្រប់គ្រងលំហូរនៃចរន្តនៅក្នុងខ្សែចម្លងដែលនៅជាប់គ្នាបានដែរឬទេ ប៉ុន្តែគាត់មិនបានរកឃើញទំនាក់ទំនងបែបនេះឡើយ។ ការពិសោធន៍នេះបន្តពីការងារស្រដៀងគ្នា កាលពីបីឆ្នាំមុន ដែលបានធ្វើឡើងជាមួយពន្លឺ និងមេដែក ដែលផ្តល់លទ្ធផលដូចគ្នា។ ក្នុងរយៈពេលប្រាំពីរឆ្នាំបន្ទាប់ ផារ៉ាដេ បានចំណាយពេលភាគច្រើន ក្នុងការធ្វើឲ្យល្អប្រសើរ នូវរូបមន្តរបស់គាត់សម្រាប់កញ្ចក់ (ធ្ងន់) ដែលមានគុណភាពអុបទិក គឺបរូស៊ីលីកាតនៃសំណ ដែលគាត់បានប្រើក្នុងការសិក្សានាពេលអនាគតដោយភ្ជាប់ពន្លឺជាមួយម៉ាញេទិក។ នៅពេលទំនេររបស់គាត់ ផារ៉ាដេ បានបន្តបោះពុម្ពផ្សាយការងារពិសោធន៍លើអុបទិក និងអេឡិចត្រូម៉ាញ៉េទិក។ គាត់បានឆ្លើយឆ្លងជាមួយអ្នកវិទ្យាសាស្ត្រដែលធ្លាប់ជួប ក្នុងដំណើរឆ្លងកាត់ទ្វីបអឺរ៉ុបជាមួយ ដាវីដែលកំពុងធ្វើការលើអេឡិចត្រូម៉ាញ៉េទិកផងដែរ។ ពីរឆ្នាំបន្ទាប់ពីមរណភាពរបស់ដាវី នៅឆ្នាំ ១៨៣១ គាត់បានចាប់ផ្តើមចង្វាក់នៃការពិសោធន៍ដ៏អស្ចារ្យ ដែលគាត់បានរកឃើញ អាំងឌុចស្យុងអេឡិចត្រូម៉ាញ៉េទិក ត្រូវកត់ត្រានៅក្នុងកំណត់ហេតុមន្ទីរពិសោធន៍នៅថ្ងៃទី 28 ខែតុលា ឆ្នាំ ១៨៣១ ថាគាត់ "កំពុងធ្វើការពិសោធន៍ជាច្រើនជាមួយមេដែកដ៏អស្ចារ្យរបស់សមាគមរាជវង្ស"។ [១៤]

ដ្យាក្រាមនៃឧបករណ៍របុំកងដែករបស់ផារ៉ាដេ
ឌីសផារ៉ាដេ ដែលត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៨៣១ គឺជាម៉ាស៊ីនភ្លើងដំបូងគេ។ មេដែករាងក្រចកសេះ (A) បានបង្កើតដែនម៉ាញេទិកតាមរយៈឌីស (D) ។ នៅពេលដែលឌីសត្រូវបានបង្វិល វាបានបង្កចរន្តអគ្គិសនីចេញពីចំណុចកណ្តាលឆ្ពោះទៅគែម។ ចរន្តបានហូរចេញតាមរយៈទំនាក់ទំនងស្ព្រីងរអិល m ឆ្លងកាត់សៀគ្វីខាងក្រៅ ហើយត្រឡប់ទៅកណ្តាលឌីសវិញតាមរយៈអ័ក្ស។

ការបោះជំហានដ៏ធំធេងរបស់ផារ៉ាដេ បានកើតឡើងនៅពេល គាត់បានរុំរបុំពីរដែលមានអ៊ីសូឡង់ ជុំវិញដែកមួយកង ហើយបានសង្កេតឃើញថា នៅពេលចរន្តឆ្លងកាត់របុំមួយ ចរន្តមួយភ្លែតត្រូវបង្កើតនៅក្នុងរបុំមួយទៀត។ [១៣] ឥឡូវនេះ បាតុភូតនេះត្រូវបានគេស្គាល់ថា អាំងឌុចស្យុងអន្តរកម្ម ។ [១៥] ឧបករណ៍រុំកងដែកនៅតែ ដាក់តាំងបង្ហាញនៅវិទ្យាស្ថានរាជវង្ស។ នៅក្នុងការពិសោធន៍ជាបន្តបន្ទាប់ គាត់បានរកឃើញថា ប្រសិនបើគាត់ផ្លាស់ទីមេដែកឆ្លងកាត់របុំខ្សែចម្លង ចរន្តអគ្គិសនីនឹងហូរក្នុងខ្សែចម្លងនោះ។ ចរន្តក៏ហូរដែរ ប្រសិនបើរបុំត្រូវបានផ្លាស់ទីលើមេដែក។ ការបង្ហាញរបស់គាត់បានបង្ហាញថា ការផ្លាស់ប្តូរនៃដែនម៉ាញេទិកបង្កើតដែនអគ្គិសនី។ ទំនាក់ទំនងនេះត្រូវបានធ្វើគំរូគណិតវិទ្យាដោយជេមស៍ ឃ្លើក ម៉ាក់ស្វែល ហៅថាច្បាប់ផារ៉ាដេ ដែលក្រោយមកបានក្លាយជាសមីការម៉ាក់ស្វែល មួយក្នុងចំណោមសមីការទាំងបួន ដែលបានវិវត្តទៅជាធ្វី ដែលគេស្គាល់សព្វថ្ងៃនេះថាជាទ្រឹស្តីដែន ។ [១៦] ក្រោយមកផារ៉ាដេ បានប្រើគោលការណ៍ដែលគាត់បានរកឃើញដើម្បីបង្កើតឌីណាម៉ូ អគ្គិសនី ដែលជាបុព្វបុរសនៃម៉ាស៊ីនភ្លើងទំនើប និងម៉ូទ័រអគ្គិសនី។ [១៧]

ផារ៉ាដេ (ស្តាំ) និងចន ដានីញ៉ែល (ឆ្វេង) ស្ថាបនិកអេឡិចត្រូគីមីវិទ្យា

នៅឆ្នាំ ១៨៣២ លោកបានបញ្ចប់ការពិសោធន៍បន្តបន្ទាប់ ដោយមានគោលបំណងស៊ើបអង្កេតពីលក្ខណៈជាមូលដ្ឋាននៃអគ្គិសនី។ ផារ៉ាដេបានប្រើ ឋិតិវន្ត អាគុយ និង អគ្គិសនីសត្វ ដើម្បីបង្កើតបាតុភូតអេឡិចត្រូស្តាទិច អេឡិចត្រូលីស ម៉ាញេទិក ជាដើម។ លោកបានសន្និដ្ឋានថា ផ្ទុយពីគំនិតវិទ្យាសាស្ត្រនៅសម័យនោះ ការបែងចែករវាង "ប្រភេទ" ផ្សេងៗនៃអគ្គិសនីគឺជាការបំភាន់។ ផ្ទុយទៅវិញ ផារ៉ាដេ បានស្នើថា មានតែ"អគ្គិសនី" តែមួយប៉ុណ្ណោះ ហើយការផ្លាស់ប្តូរតម្លៃនៃបរិមាណ និងអាំងតង់ស៊ីតេ (ចរន្ត និងវ៉ុល) នឹងបង្កើតក្រុមបាតុភូតផ្សេងៗគ្នា។ [១៣]

នៅចុងបញ្ចប់នៃអាជីពរបស់គាត់ ផារ៉ាដេ បានស្នើឡើងថា កម្លាំងអេឡិចត្រូម៉ាញ៉េទិចបានលាតសន្ធឹងចូលទៅក្នុងចន្លោះទទេជុំវិញឧបករណ៍បញ្ជូន។ [១៦] គំនិតនេះត្រូវបានបដិសេធដោយអ្នកវិទ្យាសាស្ត្រដទៃទៀត ហើយផារ៉ាដេមិនបានរស់នៅ រហូតដល់សហគមន៍វិទ្យាសាស្ត្រទទួលយកសំណើរបស់គាត់នៅទីបំផុតនោះទេ។ វានឹងចំណាយពេលកន្លះសតវត្សទៀត មុនពេលអគ្គិសនីត្រូវបានប្រើប្រាស់ក្នុងបច្ចេកវិទ្យា ជាមួយនឹងរោងមហោស្រពសាវូយ របស់វេសន៍ អេន ដែលបំពាក់ដោយ អំពូលភ្លើងកម្តៅ ដែលបង្កើតឡើងដោយលោកជូសែហ្វ ស៉្វាន ជាអគារសាធារណៈដំបូងបង្អស់នៅលើពិភពលោក ដែលត្រូវបានបំភ្លឺដោយអគ្គិសនី។ [១៨] ដូចដែលបានកត់ត្រាដោយស្ថាប័នរាជវង្ស "ផារ៉ាដេបានបង្កើតម៉ាស៊ីនភ្លើងនៅឆ្នាំ ១៨៣១ ប៉ុន្តែវាត្រូវចំណាយពេលជិត ៥០ ឆ្នាំ មុនពេលបច្ចេកវិទ្យាទាំងអស់ រួមទាំងអំពូលភ្លើងសរសៃកម្តៅ របស់ជូសែហ្វ ស៉្វាន ដែលប្រើនៅទីនេះ ត្រូវបានប្រើប្រាស់ទូទៅ"។ [១៩]

ដ្យាម៉ាញ៉េទិក

[កែប្រែ]
ផារ៉ាដេកាន់របារកញ្ចក់មួយប្រភេទដែលបានប្រើក្នុងឆ្នាំ ១៨៤៥ ដើម្បីបង្ហាញថាម៉ាញេទិកប៉ះពាល់ដល់ពន្លឺនៅក្នុងសម្ភារៈឌីអេឡិចត្រិច [២០]

នៅឆ្នាំ ១៨៤៥ ផារ៉ាដេ បានរកឃើញថា វត្ថុធាតុជាច្រើនបង្ហាញពីការច្រានចេញខ្សោយពីដែនម៉ាញេទិក៖ ឥទ្ធិពលដែលគាត់ហៅថា ដ្យាម៉ាញេទិក ។ [២១]

ផារ៉ាដេ ក៏បានរកឃើញថា ប្លង់ប៉ូលែកម្ម នៃពន្លឺលីនេអ៊ែរប៉ូលៃ អាចបង្វិលបាន ដោយការអនុវត្តដែនម៉ាញេទិកខាងក្រៅដែលតម្រឹមទៅនឹងទិសដៅនៃចលនារបស់ពន្លឺ។ ឥឡូវនេះត្រូវបានគេហៅថា ឥទ្ធិពលផារ៉ាដេ ។ [១៦] នៅខែកញ្ញា ឆ្នាំ១៨៤៥ គាត់បានសរសេរនៅក្នុងសៀវភៅកត់ត្រាថា "ទីបំផុតខ្ញុំទទួលបានជោគជ័យក្នុង ការបំភ្លឺខ្សែកោងម៉ាញេទិកខ្សែកម្លាំង និងក្នុង ការធ្វើឲ្យ កាំរស្មីពន្លឺ ក្លាយជាម៉ាញេទិក "។ [២២]

ក្រោយមកទៀតក្នុងជីវិតរបស់គាត់ នៅឆ្នាំ១៨៦២ ផារ៉ាដេ បានប្រើស្ពិចត្រូទស្សន៍ ដើម្បីស្វែងរកបម្រែបម្រួលផ្សេងៗនៃពន្លឺ ពោលគឺការផ្លាស់ប្តូរខ្សែវិសាលគមដោយសារឥទ្ធិពលនៃដែនម៉ាញេទិក។ ទោះជាយ៉ាងណាក៏ដោយ ឧបករណ៍ដែលមានសម្រាប់លោក នៅពេលនោះ មិនទាន់គ្រប់គ្រាន់ ដើម្បីកំណត់ឲ្យបានច្បាស់លាស់នូវបម្រែបម្រួលការនៃខ្សែវិសាលគមនោះទេ។ ក្រោយមកភីធើរ ហ្ស៊ីម៉ានបានប្រើឧបករណ៍កែលម្អ ដើម្បីសិក្សាពីបាតុភូតដូចគ្នា ហើយបានបោះផ្សាយលទ្ធផលរបស់គាត់នៅឆ្នាំ១៨៩៧ និងទទួលបានរង្វាន់ណូបែលផ្នែករូបវិទ្យាឆ្នាំ១៩០២ សម្រាប់ភាពជោគជ័យរបស់គាត់។ ទាំងនៅក្នុងឯកសារឆ្នាំ១៨៩៧របស់គាត់ [២៣] និងសុន្ទរកថាទទួលយករង្វាន់ណូបែលរបស់គាត់ ហ្ស៊ីម៉ានបានសំដៅទៅលើការងាររបស់ផារ៉ាដេ។ [២៤]

ទ្រុងផារ៉ាដេ

[កែប្រែ]

នៅក្នុងការងាររបស់គាត់លើអគ្គិសនីឋិតិវន្ត ការពិសោធន៍ធុងទឹកកករបស់ផារ៉ាដេ បានបង្ហាញថា បន្ទុកអគ្គិសនីស្ថិតនៅតែលើផ្ទៃខាងក្រៅនៃអង្គធាតុចម្លងដែលមានបន្ទុកប៉ុណ្ណោះ ហើយបន្ទុកខាងក្រៅនេះ មិនមានឥទ្ធិពលទៅលើអ្វីដែលរុំព័ទ្ធអង្គធាតុចម្លងនោះទេ។ នេះគឺដោយសារតែបន្ទុកខាងក្រៅ ចែកចាយឡើងវិញ ដែលអាចធ្វើឲ្យដែនអគ្គិសនីខាងក្នុងដែលលេចចេញពីពួកវាបន្សាបគ្នាទៅវិញទៅមក។ ឥទ្ធិពលការពារនេះត្រូវបានប្រើនៅក្នុងអ្វីដែលឥឡូវនេះត្រូវបានគេស្គាល់ថាជា ទ្រុងផារ៉ាដេ ។ [១៦] នៅខែមករា ឆ្នាំ១៨៣៦ ផារ៉ាដេ បានដាក់ស៊ុមឈើមួយ មានប្រវែង 12 ហ្វីតការេ លើ​ជើង​ទ្រ​កញ្ចក់​ចំនួន​បួន និង​បាន​បន្ថែម​ជញ្ជាំង​ក្រដាស និង​សំណាញ់​លួស។ បន្ទាប់​មក​គាត់​បាន​បោះ​ជំហាន​ចូល​ទៅ​ក្នុង ហើយ​បាន​បញ្ចូល​ចរន្តអគ្គិសនី​ទៅ​ក្នុង​វា។ ពេល​គាត់​បោះ​ជំហាន​ចេញ​ពី​ទ្រុង​ដែល​ផ្ទុកចរន្តអគ្គិសនី​ ផារ៉ាដេ​បាន​បង្ហាញ​ថា ចរន្តអគ្គិសនី​គឺជា​កម្លាំង មិនមែន​ជា​សារធាតុរាវ​ដែល​មិនអាចថ្លឹងថ្លែង​ដូច​ដែល​គេ​ជឿ​នាសម័យនោះ​ទេ។ [២៥]

  1. Hadfield, Robert Abbott (1931). "A research on Faraday's 'steel and alloys'". Philosophical Transactions of the Royal Society of London. Series A, Containing Papers of a Mathematical or Physical Character 230 (681–693): 221–292. DOI:10.1098/rsta.1932.0007.
  2. Akerlof, Carl W. "Faraday Rotation" (PDF). Archived from the original (PDF) on 23 ធ្នូ 2023. Retrieved 29 November 2023.
  3. Jensen, William B. (2005). "The Origin of the Bunsen Burner". Journal of Chemical Education 82 (4). DOI:10.1021/ed082p518.
  4. Faraday, Michael (1821). "On two new Compounds of Chlorine and Carbon, and on a new Compound of Iodine, Carbon, and Hydrogen". Philosophical Transactions 111 (111): 47–74. DOI:10.1098/rstl.1821.0007.
  5. Experimental Researches in Chemistry and Physics. London. 1859. pp. 33–53. ល.ស.ប.អ. 978-0-85066-841-4.
  6. Michael Faraday: A Biography. New York. 1965. pp. 122–123. ល.ស.ប.អ. 978-0-306-80299-7. https://archive.org/details/michaelfaradaybi0000will_g3v0/page/122.
  7. Faraday, Michael (1823). "On Hydrate of Chlorine". Quarterly Journal of Science 15.
  8. Experimental Researches in Chemistry and Physics. London. 1859. pp. 81–84. ល.ស.ប.អ. 978-0-85066-841-4.
  9. Ehl, Rosemary Gene (1954). "Faraday's Electrochemical Laws and the Determination of Equivalent Weights". Journal of Chemical Education 31 (May): 226–232. DOI:10.1021/ed031p226.
  10. "The Birth of Nanotechnology". Nanogallery.info. 2006. Archived from the original on 5 ធ្នូ 2019. Retrieved 25 July 2007. Faraday made some attempt to explain what was causing the vivid coloration in his gold mixtures, saying that known phenomena seemed to indicate that a mere variation in the size of gold particles gave rise to a variety of resultant colors.
  11. 1 2 Mee, Nicholas (2012). Higgs Force: The Symmetry-breaking Force that Makes the World an Interesting Place. p. 55. https://archive.org/details/higgsforcesymmet0000meen.
  12. Faraday, Michael (1844). Experimental Researches in Electricity. 2. Courier Corporation. ល.ស.ប.អ. 978-0-486-43505-3. See plate 4.
  13. 1 2 3 "Archives Michael Faraday biography – The IET". theiet.org.
  14. Gooding, David; Pinch, Trevor; Schaffer, Simon (1989). The Uses of Experiment: Studies in the Natural Sciences. Cambridge University Press. ISBN 0-521-33768-2. p. 212.
  15. Van Valkenburgh (1995). Basic Electricity. Cengage Learning. ISBN 0-7906-1041-8. pp. 4–91.
  16. 1 2 3 4 Lives and Times of Great Pioneers in Chemistry (lavoisier to Sanger). World Scientific. 2015. pp. 85, 86.
  17. "Michael Faraday's generator". The Royal Institution. 15 October 2017. http://www.rigb.org/our-history/iconic-objects/iconic-objects-list/faraday-generator.
  18. "The Savoy is one of the best places to stay in London". USA Today. https://10best.usatoday.com/destinations/uk-england/london/london/hotels/the-savoy-1/. "The first public building in the world to be lit entirely by electricity, The Savoy has a history rich in both invention and scandal."
  19. "A tour of Michael Faraday in London". The Royal Institution. https://www.rigb.org/explore-science/explore/collection/tour-michael-faraday-london.
  20. "Detail of an engraving by Henry Adlard, based on earlier photograph by Maull & Polyblank ca. 1857". National Portrait Gallery, UK: NPR.
  21. James, Frank A.J.L (2010). Michael Faraday: A Very Short Introduction. Oxford University Press. ISBN 0-19-161446-7. p. 81.
  22. Day, Peter (1999). The Philosopher's Tree: A Selection of Michael Faraday's Writings. CRC Press. ISBN 0-7503-0570-3. p. 125.
  23. Zeeman, Pieter (1897). "The Effect of Magnetisation on the Nature of Light Emitted by a Substance". Nature 55 (1424). DOI:10.1038/055347a0.
  24. "Pieter Zeeman, Nobel Lecture". Retrieved 29 May 2008.
  25. "The Faraday cage: from Victorian experiment to Snowden-era paranoia". The Guardian. 22 May 2017. https://www.theguardian.com/science/2017/may/22/michael-faraday-lost-better-call-saul-genius.