យេរេវ៉ាន
| យេរេវ៉ាន Երևան | |||
|---|---|---|---|
| រដ្ធធានី | |||
| យេរ៉ែវ៉ាង | |||
| |||
| ផ្ទៃក្រឡា | |||
| • សរុប | ២២៣ គម2 (៨៦ ម៉ាយ ការ) | ||
| ប្រជាជន | |||
| • សរុប | ១,០៨៦,៦៧៧នាក់ | ||
ប្រវត្តិសាស្រ្ត
[កែប្រែ]យេរេវ៉ានជាទីក្រុងចំណាស់មួយនៅលើពិភពលោកដែលនៅមានវត្តមានដល់សព្វថ្ងៃ ទីក្រុងនេះត្រូវបានគេរកឃើញនៅឆ្នាំ ៧៨២មុន គ.ស ដែលចាស់ជាងចក្រភពរ៉ូមាំទៅទៀត ទីក្រុងត្រូវបានចាប់កំណើតឡើងជាបន្ទាយហៅថា រេបូនី សងសាងឡើងដោយស្ដេច អាហ្គីសទុីទី១ នៃរាជាណាចក្រអ៊ូរ៉ាទូ(ជារាជាណាចក្របុរាណនៃប្រទេសអាមេនី) បន្ទាយនេះកសាងឡើងនៅជន្លងភ្នំ អារីនបឺត ជាងប៉ុន្មានសតវត្សក្រោយមកទីក្រុងនេះតែងតែត្រូវបានប្រទេសផ្សេងៗឈ្លានពានដូច ពែរ្ស រ៉ូម អារ៉ាប ក្នុងអំឡុងពេលនោះទីក្រុងនេះមិនបានក្លាយជារាជធានីទៀតទេ តែយ៉ាងណាមិញវានៅតែជាទីក្រុងសំខាន់ដោយសារជានៅជិត ផ្លូវសូត្រ
ចាប់ពីសតវត្សទី១១ដល់១៥ ទីក្រុងនេះរងការបំផ្លិតបំផ្លាញពីពួក ទួកនិងពួកម៉ុងហ្គោល ទីក្រុងនេះតែងតែរងការបំផ្លិតបំផ្លាញតែប្រជាជនអាមេនីតែងតែសាងសាងវាឡើងវិញជានិច្ច ដល់សតវត្សទី១៦ដល់១៨ ទីក្រុងនេះស្ថិតនៅក្រុងអាណាចក្រពែរ្ស ហើយគេហៅវាថា ខាណាតយេរ៉ែវ៉ាន ពួកអាមេនី និង ពួកម៉ូសីមបានរស់នៅទីនោះជុំគ្នា សារបានកាន់កាប់ដោយស្ដេចត្រាញដែលនៅក្រោមស្ដេចពែរ្សហៅថា ខាន ជានិច្ចជាកាល ការច្បាំងគ្នារវាងរុស្សីនឹងពែរ្សតែងតែប៉ះគ្នានៅជិតទីក្រុងនេះ
នៅឆ្នាំ១៨២៨ ចក្រភពរុស្សីបានកាន់កាប់ទីក្រុងនេះ ក្រោយសង្គ្រាមពែរ្ស-រុស្សីឆ្នាំ១៨២៦ដល់១៨២៨ ក្រោយសន្ធិសញ្ញាទួកមែនឆាយ ព្រឹត្តការណ៍នេះជាព្រឹត្តការណ៍ធំព្រោះ មានជនជាតិពែរ្សកាន់សាសនាឥស្លាមជាច្រើនបានចាកចេញពីទីក្រុង ហើយជនជាតិអាមេនីបានវិលត្រឡប់មករស់នៅទីក្រុងបុរាណពួកគេវិញ
ក្រោយសង្គ្រាមលោកលើទី១បានបញ្ចប់និងចក្រភពរុស្សីបានបែកបាក់ អាមេនីបានក្លាយជាប្រទេសឯករាជ្យនៅឆ្នាំ១៩១៨ ប៉ុន្តែនៅឆ្នាំ១៩២០ សូវៀតបានចូលឈ្លានពានអាមេនីម្ដងទៀតនិងបានកាន់កាប់រដ្ធធានីនេះវិញ
ក្រោយឆ្នាំ១៩៩១ ជាឆ្នាំដែលសហភាពសូវៀតបែកបាក់ អាមេនីបានប្រកាសខ្លួនជាប្រទេសឯករាជ្យសារជាថ្មី និងយកទីក្រុងនេះធ្វើជារដ្ធធានី

