Jump to content

រចនាបថបាយ័ន

ពីវិគីភីឌា

រចនាបថ​បាយ័ន គិតចាប់ពី ពាក់កណ្ដាល​ទី ១ នៃ​គ.ស.វ​ទី ១២ និង​ដើម​គ.ស.វ ទី ១៣ដែលស្ថិតនៅក្នុង​រជ្ជ កាល​ព្រះបាទ​ជ័យ​វរ្ម័នទី៧ ។ (គ.ស ១១៨១-១២១៨) ដែលមាន​រាជធានី​នៅ​អង្គរ ។ នៅក្នុង​រចនាបថ​នោះ ប្រាសាទ​រួមមាន ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយស្រី ប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ ។ ចេ​នា​បថ​បាយ័ន ស្ថាបត្យកម្ម​ខ្មែរ​បាន​ចុះ​អន់ថយ បន្ដិច​វិញ ព្រោះ​ប្រាសាទ​ទាំងឡាយ​ច្រើ​ន​ស្ថាបនា​ដោយ​ប្រញាប់ ព្រ​ញា​ល​ពេក ឯ​ថ្ម វិញ ក៏​ពុំ​សូវ​មាន​គុណភាព​ដូចសម័យមុនៗ ដែរ ។ ប្រាសាទបាយ័ន​ មាន​ប្លង់​ស្មុកស្មាញ ហើយ​រុះរើ​សាង​ឡើងវិញ ជាច្រើន​គ្រា។ លើកលែងតែ​ប្រាសាទបាយ័ន ដែលមាន​ប្លង​បែប​ជា​ប្រាសាទភ្នំ ក្នុង​រចនាបថ​នេះ ប្រាសាទ​ទាំងឡាយ សុទ្ធតែ​សង់​នៅ​លើដី​រាបស្មើ​បែប​ជាវ​ត្ថ​អារាម ដើម្បី​ស្របទៅតាម​ទស្សនៈ នៃ​ព្រះពុទ្ធសាសនា ។ លក្ខណៈពិសេស​នៃ​រចនាបថ​នេះ គឺ​ប្រាំង​មុខ​បួន ញញឹម​ប្រិ​យ​ប្រិ​យ និង​មាន​នាគ​អប​សងខាង​ផ្លូវ ដែល ឆ្លង​ចូលទៅក្នុង​ប្រាសាទ ក្បាល​នាគ​បែរ​ចេញមក​ខាងក្រៅ នាគ​ម្ខាង​មាន​ពួក​ទេវតា​ជា​អ្នក​ចាប់ទាញ ឯ​ម្ខាង​ទៀត មាន​ពួក​អ​សុរៈចាប់​ទាញ ជា​និ​មិ​ត្ដ​រូប​នៃ​ការ​កូរ​សមុទ្រ​ទឹកដោះ ។

នៅលើ​ជញ្ជាំង​ថែវ​ខាងក្រៅ នៃ​ប្រាសាទបាយ័ន និង​ប្រាសាទបន្ទាយឆ្មារ គេ​សង្កេតឃើញ​ក្បាច់​រឿង ដែល ទាក់ទង​ទៅ​និង​ប្រ​វ​ត្ដិ​សម័យ​ព្រះបាទ​ជ័យ​វរ្ម័នទី៧ ដូចជា​ចម្បាំង​ខ្មែរ-ចាម និង​បដិសណ្ឋារកិច្ច​ចំពោះ គណៈ​ប្រតិ ភូ​បរទេស​ជាដើម ។ ម្យ៉ាងទៀត​ក្បាច់​រឿងនេះ មាន​បង្ហាញ​សកម្មភាពផ្សេងៗ នៃ​ប្រជាពលរដ្ឋ ដូចជា​នេសាទ កីឡា ល្បែង​ប្រជល់មាន់​ជាដើម ។ សម្លៀកបំពាក់ និង​កាយវិការ​នៃ​រូបចម្លាក់​ទាំងអស់នោះ​មិនសូវ​ខុសពី​សម័យ ខ្មែរ​យើង​បច្ចុប្បន្ន​ប៉ុន្មាន​ទេ ។