រដ្ឋសភាកម្ពុជា

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី រដ្ឋសភាជាតិកម្ពុជា)
រដ្ឋសភាជាតិ
នីតិកាលទី៦
Coat of arms or logo
ប្រភេទ
ប្រភេទសភាជាន់ទាបនៃសភាតំណាងរាស្ត្រកម្ពុជា
ថ្នាក់ដឹកនាំ
ប្រធានហេង សំរិន, (គបក)
ចាប់តាំងពី ២១ មីនា ២០០៦
អនុប្រធានទី១ជាម យៀប, (គបក)
ចាប់តាំងពី ២៥ វិច្ឆិកា​ ២០២១
អនុប្រធានទី២ឃួន សុដារី, (គបក)
ចាប់តាំងពី ៦ កញ្ញា ២០១៨
នាយករដ្ឋមន្ត្រីហ៊ុន សែន, (គបក)
ចាប់តាំងពី ៣០ វិច្ឆិកា ១៩៩៨
រចនាសម្ព័ន្ធ
អសនៈ១២៥
NALAYOUTCAMBODIA2018-2023.png
ក្រុមនយោបាយ     គបក (១២៥)
ការបោះឆ្នោត
ការបោះឆ្នោតចុងក្រោយ២៩ កក្កដា​ ២០១៨
ការបោះឆ្នោតបន្ទាប់២៣ កក្កដា ២០២៣
ទីប្រជុំ
Cambodia National Assembly chamber.jpg
គេហទំព័រ
national-assembly.org.kh

រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាសភាជាន់ទាប នៃសភាតំណាងរាស្រ្ត ដែលមានសមាជិកចំនួន ១២៣ រូប ជ្រើសតាំងតាមប្រព័ន្ធសមាមាត្រ ដោយការបោះឆ្នោតជាសកល។ សមាជិករដ្ឋសភានីមួយៗ ត្រូវបានជ្រើសតាំង ក្នុងអាណត្តិ ៥ ឆ្នាំម្តង ដែលចែកជាតំណាងខេត្ត-រាជធានីទាំង ២៥ ពី១ទៅ១៨ អាសនៈ។ គណបក្សនយោបាយសំលេងភាគដែលមានអាសនៈយ៉ាងហោច ៦២ អាចមានសិទ្ធិក្នុងការបង្កើតជារដ្ឋាភិបាលថ្មីមួយ។ រដ្ឋសភានីតិកាលទី៥ បានបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣។ តំណាងរាស្រ្ត​បានធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំង មុនចូលកាន់តំណែងនៅរសៀលថ្ងៃដដែល។

រដ្ឋសភាបានប្រជុំក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ​ដើម្បីបោះឆ្នោតជ្រើសតាំង​ប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញ និងផ្តល់សេចក្តីទុកចិត្តរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។

ប្រវត្តិរបស់រដ្ឋសភា[កែប្រែ]

ព្រះរាជាណាចក្រម្ពុជាត្រូវបានអាណានិគមនិយមបារាំងត្រួតត្រាពីឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣ ។ ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មានព្រះរាជបញ្ញត្តិមួយ ចុះថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩១៣ សម្រេចបង្កើតសភាពិគ្រោះយោបល់ដែលមាន សមាជិក ៣៩ រូប តំណាងឱ្យ ១០ ខេត្ត-ក្រុង ។ នេះជាសញ្ញាដំបូង នៃការកកើតសភា ។

  • ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ១៩៤០ សភាពិគ្រោះយោបល់បានកែប្រែទៅជាសភាតំណាងប្រជាជនកម្ពុជា ក្រោម រជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ។
  • ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ១៩៤៥ ការបង្កើតសភាពិគ្រោះយោបល់ ដែលមានសមាជិក ៣៣ រូប តំណាងឱ្យ ១៤ ខេត្ត-ក្រុង ។
  • ខែ វិច្ឆិកា ឆ្នាំ ១៩៤៥ ការបង្កើតគណៈកម្មការបារាំង-ខ្មែរមួយ ដើម្បីរៀបរៀងសេចក្តីព្រាង រដ្ឋធម្មនុញ្ញដំបូង ។
  • ឆ្នាំ ១៩៤៦ មានព្រះរាជក្រម ៤ សម្រេចផ្តល់សេរីភាពសារព័ត៌មាន សេរីភាពបង្កើតសមាគម សេរីភាពបង្កើត គណបក្សនយោបាយ និងឱ្យប្រើច្បាប់បោះឆ្នោតសាកលជ្រើសតាំងរដ្ឋសភាបណ្តោះអាសន្ន (សភាធម្មនុញ្ញ) ។
  • ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ១៩៤៦ ការបោះឆ្នោតសាកលលើកដំបូងនៅកម្ពុជាជ្រើសតាំង សមាជិកសភាធម្មនុញ្ញ ៦៧ រូប មានបេសកកម្មតាក់តែងរដ្ឋធម្មនុញ្ញទី ១ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ១៩៤៧ ។

ខាងក្រោមនេះ គឺជាតារាងស្តីពីប្រវត្តិរបស់រដ្ឋសភាកម្ពុជា ពីការកកើតមកដល់បច្ចុប្បន្ន ៖

ល.រ រដ្ឋសភា រយៈកាល ចំនួនគណបក្ស ចំនួនអាសនៈ កាលបរិច្ឆេទបោះឆ្នោត
សភាធម្មនុញ្ញ ឆ្នាំ១៩៤៦-១៩៤៧ ពហុបក្ស ៦៧ ០១/០៩/៤៦
រដ្ឋសភា ឆ្នាំ១៩៤៧-១៩៥១ ពហុបក្ស ៧៥ ២១-១២-១៩៤៧
រដ្ឋសភា ឆ្នាំ១៩៥១-១៩៥៣ ពហុបក្ស ៧៨ ០៩/០៩/៥១
រដ្ឋសភា ១៩៥៥-១៩៥៨ បក្សតែមួយ ៩១ ១១/០៩/៥៥
រដ្ឋសភា ១៩៥៨-១៩៦២ (១ ) បក្សតែមួយ ៦១ ២៣-០៩-១៩៥៨
រដ្ឋសភា ១៩៦២-១៩៦៦ បក្សតែមួយ ៧៧ ១០/០៦/៦២
រដ្ឋសភា ១៩៦៦-១៩៧២ បក្សតែមួយ ៨២ ១១/០៩/៦៦
សភាជាតិនៃសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧២-១៩៧៥ បក្សតែមួយ ១២៦ ០៣/០៩/៧២
សភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ (២ ) បក្សតែមួយ ២៥០ ២០-០៣-១៩៧៦
១០ រដ្ឋសភា សាធារណរដ្ឋប្រជាមានិតកម្ពុជា-រដ្ឋកម្ពុជា ឆ្នាំ១៩៨១-១៩៩៣ បក្សតែមួយ ១១៧ ០១/០៥/៨១
១១ សភាធម្មនុញ្ញ ១៩៩៣ ពហុបក្ស ១២០ ២៣ . ២៨-០៥-១៩៩៣
១២ រដ្ឋសភានីតិកាលទី ១ ១៩៩៣-១៩៩៨ ពហុបក្ស ១២០ ២៣ . ២៨-០៥-១៩៩៣
១៣ រដ្ឋសភានីតិកាលទី ២ ១៩៩៨-២០០៣ ពហុបក្ស ១២២ ២៦-០៧-១៩៩៨
១៤ រដ្ឋសភានីតិកាលទី ៣ ២០០៣-២០០៨ ពហុបក្ស ១២៣ ២៧-០៧-២០០៣
១៥ រដ្ឋសភានីតិកាលទី ៤ ១៩៩៨-២០០៣ ពហុបក្ស ១២៣ ២៦-០៧-២០០៨
១៦ រដ្ឋសភានីតិកាលទី ៥ ២០១៣-២០១៨ ពហុបក្ស ១២៣ ២៨-០៧-២០១៣

កំណត់សំគាល់

(១) ជាលើកដំបូងដែលស្ត្រីខ្មែរមានសិទ្ធិសេរីភាព ទៅបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត ។

(២) ជាសម័យកម្ពុជាប្រជាធិបតេយ្យ លទ្ធផលស្រាវជ្រាវរកឃើញត្រឹមសមាសភាព គណៈកម្មាធិការ អចិន្ត្រៃយ៍ ប៉ុណ្ណោះ ។

ការបោះឆ្នោត នីតិកាលទី ៥[កែប្រែ]

គណបក្សប្រជាជនកម្ពុជា ៣,២៣៥,៩៦៩ ៤៨,៨៣ ៦៨ −២២
គណបក្សសង្គ្រោះជាតិ ២ ៩៤១ ១៣៣ ៤៤,៤៥ ៥៥ +២៦
គណបក្សហ៊្វុនស៊ិនប៉ិច ២៤១ ៨៦៦ ៣,៦៦ −២
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៦៩ ៦៦៧ ១,០៥
គណបក្សសញ្ជាតិកម្ពុជា ៣៧ ៩៦៣ ០,៥៧ ថ្មី
គណបក្សខ្មែរឈប់ក្រ ៤៣ ៣១២ ០,៦៥
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ៣៤ ៥៦៩ ០,៥២ ថ្មី
គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ១៩ ៨៧១ ០,៣០ ថ្មី
អសុពលភាព/សំឡេងឆ្នោតទទេ
សរុប ៦ ៦១៦ ១១០ ១២៣
អ្នកបោះឆ្នោតចុះបញ្ជី/អ្នកមិនបានបោះឆ្នោត
ប្រភព: គណៈកម្មាការជាតិរៀបចំការបោះឆ្នោត

រដ្ឋសភានីតិកាលទី ៥[កែប្រែ]

រដ្ឋសភានីតិកាលទី៥ កើតចេញពីការបោះឆ្នោតសកល កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ តាមប្រព័ន្ធសមាមាត្រ មាន២៤​មណ្ឌល រាជធានី-ខេត្ត មានគណបក្សនយោបាយចំនួន៨ចូលរួម។ ប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោតចំនួន ៩.៦៧៥.៤៥៣នាក់ ប្រជាជនបានទៅ​បោះឆ្នោតចំនួន ៦.៧៣៥.២៤៤នាក់ ស្មើនឹង ៦៩,៦១%។ អាសនៈដែលទទួលបាន: គណបក្សប្រជាជនកម្ពុជា ៦៨ អាសនៈ ស្មើនឹង៥៥,២៨% គណបក្សសង្គ្រោះជាតិ ៥៥ អាសនៈ ស្មើនឹង៤៤,៧១%។ តំណាងរាស្រ្តសរុបចំនួន១២៣រូប ក្នុងនោះ​តំណាងរាស្ត្រស្ត្រី២៥រូប ស្មើនឹង ២០,៣២% តំណាងរាស្រ្តជនជាតិភាគតិចចំនួន ២រូប ក្រុមស្រ្តីសមាជិករដ្ឋសភាត្រូវបានបង្កើត។

ឯកសារយោង[កែប្រែ]