Jump to content

រដ្ឋសភាវៀតណាម

ពីវិគីភីឌា
រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម
Quốc hội nước Cộng hòa xã hội chủ nghĩa Việt Nam
នីតិកាលទី១៦
Coat of arms or logo
Logo
និមិត្តសញ្ញា
ប្រភេទ
ប្រភេទឯកសភា
បង្កើត១៦​ សីហា ១៩៤៥ (ទម្រង់ដើម)
២ កក្កដា ១៩៧៦ (ទម្រង់បច្ចុប្បន្ន)
ថ្នាក់ដឹកនាំ
ប្រធានជិន ថាញ់មឹន, ប.ក.វ.
ចាប់តាំងពី ២០ ឧសភា ២០២៤
អនុប្រធានអចិន្ត្រៃយ៍ទំនេរ
អនុប្រធានង្វៀន ខាកឌិញ, ប.ក.វ.
ង្វៀន ដុកហៃ, ប.ក.វ.
ជិន ក្វាងហ្វឿង, ប.ក.វ.
ង្វៀន ធិថាញ់, ប.ក.វ.
ឡេ មិញហ័ន, ប.ក.វ.
វូ ហុងថាញ់, ប.ក.វ.
អគ្គលេខាធិការឡេ ក្វាងទុង[], ប.ក.វ.
ចាប់តាំងពី ២៨ វិច្ឆិកា ២០២៤
រចនាសម្ព័ន្ធ
អសនៈ៥០០
National_Assembly_Vietnam_2026.svg
ក្រុមនយោបាយរណសិរ្សមាតុភូមិវៀតណាម (៥០០)
រយៈកាលអាណត្តិ៥ ឆ្នាំ
ការបោះឆ្នោត
ប្រព័ន្ធបោះឆ្នោតប្រព័ន្ធពហុភាគ
ការបោះឆ្នោតចុងក្រោយ១៥ មីនា ២០២៦
ការបោះឆ្នោតបន្ទាប់២០៣១
ទីប្រជុំ
Hội trường Diên Hồng, Quốc hội Việt Nam.jpg
គេហទំព័រ
(ជាភាសាអង់គ្លេស) quochoi.vn

រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ភាសាវៀតណាម៖ Quốc hội nước Cộng hoà xã hội chủ nghĩa Việt Nam) គឺជាស្ថាប័នអំណាចរដ្ឋកំពូលឯកនៃប្រទេសវៀតណាម។ រដ្ឋសភាគឺជាស្ថាប័នរដ្ឋាភិបាលតែមួយគត់នៅក្នុងប្រទេសវៀតណាម ដែលស្ថាប័នរដ្ឋផ្សេងទៀតត្រូវស្ថិតនៅក្រោមអនុកូលភាពរបស់វាដោយស្របទៅតាមគោលការណ៍នៃអំណាចបង្រួបបង្រួម។

រដ្ឋសភាវៀតណាមគឺជាស្ថាប័នឯកសភាដែលមានសមាជិកចំនួន ៥០០ រូប ដែលត្រូវបានជ្រើសតាំងសម្រាប់អាណត្តិប្រាំឆ្នាំ។ ជាធម្មតា សភាត្រូវកោះប្រជុំចំនួនពីរដងក្នុងមួយឆ្នាំ ឬក្នុងករណីថ្មីៗ រដ្ឋសភាអាចកោះប្រជុំតាមការអំពាវនាវដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ រដ្ឋសភាជាស្ថាប័នតែងតាំងប្រធានាធិបតី (ប្រមុខរដ្ឋ) នាយករដ្ឋមន្ត្រី (ប្រមុខរដ្ឋាភិបាល) ប្រធានតុលាការប្រជាជនកំពូលវៀតណាម ប្រធានអយ្យការប្រជាជនកំពូលវៀតណាម (ឬ 'ការិយាល័យត្រួតពិនិត្យ និងអធិការកិច្ចប្រជាជនកំពូល') និងសមាជិករដ្ឋាភិបាលទាំង ២១ រូប។

យោងតាម​រដ្ឋធម្មនុញ្ញ រដ្ឋសភា​វៀតណាមគឺជា​ស្ថាប័ន​រដ្ឋាភិបាល​ខ្ពស់បំផុត និង​ជា​ស្ថាប័ន​តំណាង​ជាន់​ខ្ពស់​បំផុត​នៃ​ប្រជាជនវៀតណាម។ វាមានអំណាចក្នុងការតាក់តែង អនុម័ត និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក៏ដូចជាបង្កើត និងធ្វើវិសោធនកម្មច្បាប់ផ្សេងៗ។ វាក៏មានទំនួលខុសត្រូវក្នុងការបង្កើតច្បាប់និងអនុវត្តផែនការ និងថវិការដ្ឋផងដែរ។ ដោយសារតែមានអំណាចធ្វើកំណែប្រែរដ្ឋធម្មនុញ្ញ រដ្ឋសភាវៀតណាមអាចកំណត់តួនាទីរបស់ខ្លួន និងព្រមទាំងតួនាទីផ្សេងៗរបស់ប្រធានរដ្ឋ រដ្ឋាភិបាលវៀតណាម ក្រុមប្រឹក្សាប្រជាជននិងគណៈកម្មាធិការប្រជាជនមូលដ្ឋាន តុលាការប្រជាជនកំពូល និងលទ្ធកម្មប្រជាជនកំពូល។ សភាអាចជ្រើសរើស និងដករដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាល ប្រធានតុលាការប្រជាជនកំពូល និងអគ្គរដ្ឋអាជ្ញានៃអយ្យការប្រជាជនកំពូល។ ជាចុងក្រោយ វាមានអំណាចនីតិន័យក្នុងការផ្តួចផ្តើម ឬបញ្ចប់សង្រ្គាម និងទទួលភារកិច្ចនិងអំណាចផ្សេងទៀត ដែលខ្លួនយល់ថាចាំបាច់។

តាមការអនុវត្តជាក់ស្តែង ប្រៀបបាននឹងស្ថាប័នសភាផ្សេងៗនៅក្នុងរដ្ឋកុម្មុយនីស្តដទៃទៀតដែរ រដ្ឋសភានេះគ្រាន់តែដើរតួនាទីជាស្ថាប័នវាយត្រារបស់បក្សកុម្មុយនីស្តកាន់អំណាចតែប៉ុណ្ណោះ ហើយមានអំណាចឥទ្ធិពលតែនៅលើបញ្ហាតូចតាចប៉ុណ្ណោះទេ។ បក្ស​កុម្មុយនីស្ត​វៀតណាមគឺជាអង្គភាព​គ្រប់គ្រង​ដំណើរការ​តែងតាំង​ និង​បោះឆ្នោត​នៅ​គ្រប់​កម្រិតស្រទាប់។ មិនតែប៉ុណ្ណោះ បក្ស​កុម្មុយនីស្ត​វៀតណាម​មាន​ឥទ្ធិពល​ក្រសោប​លើ​អំណាច​ប្រតិបត្តិ និង​អនុវត្ត​ការគ្រប់គ្រង​តាមរយៈ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ដែល​មាន​សមាជិកចំនួន ១៥០ រូប ដែលបន្តអាចជ្រើសតាំង​សមាជិកការិយាល័យនយោបាយ ១៥ រូប​ទៅ​ក្នុង​សមាជ​បក្ស​ថ្នាក់ជាតិ​ដែល​ត្រូវប្រារព្ធ​ធ្វើឡើង​រៀងរាល់​ប្រាំ​ឆ្នាំ​ម្តង។ គ្រប់តំណែង​រដ្ឋាភិបាលជាន់ខ្ពសត្រូវ​បាន​កាន់កាប់​ដោយ​សមាជិក​នៃបក្សកុម្មុយនីស្តនោះទាំងអស់។[]

ឯកសារយោង

[កែប្រែ]
  1. "(ជាភាសាវៀតណាម) THÔNG TIN ĐẠI BIỂU QUỐC HỘI KHÓA XV: LÊ QUANG TÙNG". Cổng thông tin điện tử Quốc hội nước Cộng hòa xã hội chủ nghĩa Việt Nam.
  2. "Vietnam: Country Profile". Freedom House. Archived from the original on 27 June 2022. Retrieved 10 April 2026.