Jump to content

រាជត្រកូលកៅណ្ឌិន្យ

ពីវិគីភីឌា
ព្រះបរមរូបព្រះថោងនាងនាគ ក្រុងកំពង់សោម ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

រាជត្រកូលកៅណ្ឌិន្យ (Kaundinya Dynasty) ឬ រាជវង្សកៅណ្ឌិន្យច័ន្ធរវង្ស[១]រាជវង្សនេះ​បង្កើត​ឡើង​ដោយ​ព្រះបាទកោណ្ឌិន្យ ឬ ព្រះថោងនិងព្រះនាងសោមា ឬ លីវយី ឬ នាងនាគ ចាត់ទុកជារាជវង្សដំបូងគេក្នុងប្រវត្ដិសាស្ដ្រកម្ពុជាតាមរយៈកំណត់ត្រាប្រវត្ដិសាស្ដ្ររបស់សិលាចារឹកនិងព្រះរាជពង្សាវតារខ្មែរ។[២]

ប្រវត្តិសាស្ត្រ

[កែប្រែ]

ព្រះនាងសោមា និងព្រះបាទកៅណ្ឌិន្យគឺជាមហាក្សត្រដំបូងបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា(សោយរាជ្យនៅសតវត្សទី១នៃគ្រឹស្កសករាជ)។ តាមឯកសាររបស់លោក កាំង ថៃ រាជទូតចិនដែលបានធ្វើដំណើរមកនគរភ្នំនៅពាក់កណ្ដាលសតវត្សទី៣នៃគ្រិស្ដសករាជ លោកបានរៀបរាប់ថាពីរឿងព្រេង ដែលចាប់ផ្តើមពីព្រាហ្មណ៍មួយអង្គព្រះនាម ព្រះបាទ ហ៊ុន ទៀន ឬព្រះបាទកៅណ្ឌិន្យ ដែលបានមកនគរហ្វូណនឬនគរភ្នំតាមសំពៅជំនួញដ៏ធំមួយ។ លុះមកដល់ឆ្នេរសមុទ្រ ទ្រង់បានប្រយុទ្ធជាមួយព្រះនាងលីវយីឬព្រះនាងសោមា ដែលជាម្ចាស់ក្សត្រីនៃនគរមួយនោះ។ ក្រោយបានជ័យជំនះលើកងទ័ពព្រះនាងលីវយី ទ្រង់ទាំងពីរក៏បានព្រមព្រៀងអភិសេកនិងចាប់ផ្តើតសន្តិវង្សខ្មែរដំបូងគេបំផុតក្នុងប្រវត្តិសាស្រ្ត។ក្រោមការគ្រប់គ្រងរបស់ទ្រង់ នគរភ្នំបានអភិវឌ្ឍនគរប្រែក្លាយជារដ្ឋមួយដ៏មានអំណាចនិងឥទ្ធិពលលើមួយភាគធំនៃអាស៊ីអាគ្នេយដីគោក។ ព្រះនាងសោមា និងព្រះបាទកៅណ្ឌិន្យគឺជាមហាក្សត្រដំបូងបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា(សោយរាជ្យនៅសតវត្សទី១នៃគ្រឹស្កសករាជ)។ តាមឯកសាររបស់លោក កាំង ថៃ រាជទូតចិនដែលបានធ្វើដំណើរមកនគរភ្នំនៅពាក់កណ្ដាលសតវត្សទី៣នៃគ្រិស្ដសករាជ លោកបានរៀបរាប់ថាពីរឿងព្រេង ដែលចាប់ផ្តើមពីព្រាហ្មណ៍មួយអង្គព្រះនាម ព្រះបាទ ហ៊ុន ទៀន ឬព្រះបាទកៅណ្ឌិន្យ ដែលបានមកនគរហ្វូណនឬនគរភ្នំតាមសំពៅជំនួញដ៏ធំមួយ។ លុះមកដល់ឆ្នេរសមុទ្រ ទ្រង់បានប្រយុទ្ធជាមួយព្រះនាងលីវយីឬព្រះនាងសោមា ដែលជាម្ចាស់ក្សត្រីនៃនគរមួយនោះ។ ក្រោយបានជ័យជំនះលើកងទ័ពព្រះនាងលីវយី ទ្រង់ទាំងពីរក៏បានព្រមព្រៀងអភិសេកនិងចាប់ផ្តើតសន្តិវង្សខ្មែរដំបូងគេបំផុតក្នុងប្រវត្តិសាស្រ្ត។ក្រោមការគ្រប់គ្រងរបស់ទ្រង់ នគរភ្នំបានអភិវឌ្ឍនគរប្រែក្លាយជារដ្ឋមួយដ៏មានអំណាចនិងឥទ្ធិពលលើមួយភាគធំនៃអាស៊ីអាគ្នេយដីគោក។

និរុត្តិសាស្ត្រ

[កែប្រែ]

សោមវង្ស មានន័យថាវង្សនៃព្រះខែ ព្រោះ សោម មានន័យថា លោកខែ រឺ ព្រះចន្ទ។ ដែលកើតចេញពីវង្សនៃព្រះនាងសោមា និង កៅណ្ឌិន្យ ដែលជាបឋមក្សត្រនៃនគរវ្នំ ដែលមានរាជធានីនៅវ្យាធបុរ ហើយបានរើមកវរនគរ ដែលត្រូវជារាជធានីចុងក្រោយសព្វថ្ងៃនៅអូរកែវ។ វង្សក្សត្រអង្គនេះសោយរាជ្យចាប់ផ្ដើមពីទឹកដីខ្មែរភាគខាងត្បូងរហូតមក។

ឯកសារយោង

[កែប្រែ]
  1. ↑ Louis-Frédéric (1977) Encyclopaedia of Asian Civilizations, Louis Publisher: Original from the University of Michigan Volume 3 of Encyclopaedia of Asian Louis-Frédéric
  2. ↑ Rüdiger Gaudes (1993). Kauṇḍinya, Preah Thaong, and the "Nāgī Somā": Some Aspects of a Cambodian Legend Asian Folklore Studies, 52(2):333-358.

សូមមើលផងដែរ

[កែប្រែ]