Jump to content

រាជេន្ទ្រទេវី (អង្គរ)

ពីវិគីភីឌា
រាជេន្ទ្រទេវីទី២
រជ្ជកាលកំឡុងសតវត្សទី៩
រាជ្យមុនមិនស្គាល់
រាជ្យបន្តប្ឫថិវេន្ទ្រទេវី
ស្វាមី/មហេសីព្រះបាទរុទ្រវម៌្មទី២
បុត្រព្រះប្ឫថិវេន្ទ្រវម៌្ម
សុគតអង្គរ កម្វុជទេឝ
សាសនាព្រហ្មញ្ញសាសនា

ព្រះនាងរាជេន្ទ្រទេវីទី២ (សតវត្សទី៩) ទ្រង់ជាបុព្វការីជនរបស់ព្រះបាទឥន្ទ្រវម៌្មទី១ និងត្រូវជាមហេសីនៃព្រះបាទរុទ្រវម៌្មទី២។ តាមរយៈសិលាចារឹកប្រាសាទព្រះគោ បានធ្វើកិច្ចឧទ្ទិសនៅថ្ងៃចន្ទ ទី២៥ មករា ឆ្នាំគ.ស ៨៨០ (សិលាចារឹក K.៧១៣ ប្រាង្គប្រាសាទបីគូសាងឱ្យ ព្រះមហាក្សត្រដែលបានសោយទិវង្គតបីអង្គ និ​ងព្រះមហេសីរបស់ពួកទ្រង់ត្រូវបានសាងឡើងដោយព្រះអង្គជាប្រភេទប្រាសាទ រំលឹក "អនុស្សាវរីយ៍" តាមរយៈអ្វីដែលយើងបានដឹងដោយសិលាចារឹកជាច្រើននៅតាមក្លោងទ្វារនៃប្រាសាទ: ប្រាង្គកណ្ដាលឧទ្ទិសដល់ជយវម៌្មទី៣ក្រោមបច្ឆាមរណនាមថា បរមេស្វរ និងព្រះមហេសីទ្រង់ ធរណេន្ទ្រទេវី (K.៣២០ ក) ប្រាង្គខាងជើងឧទ្ទិសដល់រុទ្រវម៌្មទី២ (បានបូជាឧទ្ទិសជារុទ្រេស្វរ) និង រាជេន្ទ្រទេវីទី២ (K.៣១៨ ក) មាតាបិតារបស់មាតាទ្រង់ និងប្រាង្គខាងត្បូងឧទ្ទិសដល់ ប្ឫថិវេន្ទ្រវម៌្ម (ឧទ្ទិសឱ្យជាប្ឫថិវេន្ទ្រេស្វរ) និង ប្ឫថិវេន្ទ្រទេវី (K.៣១៥ ក) និង K.៧១៣ ខ )។

មុនដោយ
មិនស្គាល់
ចក្រវរ្តិននៃកម្វុជទេឝ
សតវត្សទី៩
តដោយ
ប្ឫថិវេន្ទ្រទេវី