រាមាធិបតី (លង្វែក)

ពីវិគីភីឌា
រាមាធិបតី
ព្រះបាទ
បុត្រចន្ទមូលី
វង្សធម្មរាជា
សន្តតិវង្សអង្គជ័យ
បិតាចន្ទរាជា
មាតាភគវតីសិរីចក្រពត្តិ
ប្រសូត១៥២០
ខេត្តពោធិ៍សាត់ (បន្ទាយមានជ័យ)
សុគត១៥៤៤
បន្ទាយលង្វែក

សម្ដេចព្រះរាមាធិបតី (គ.ស.១៥២០-១៥៤៤) ជារាជបុត្រារបស់ព្រះបាទចន្ទរាជា ដែលក្សត្រសោយរាជ្យនៅសម័យចតុមុខ-លង្វែក (អាណាចក្របន្ទាយមានជ័យ)។ ព្រះអង្គម្ចាស់ ក្រោយមកទ្រង់ក៏បានសោយទិវង្គតដោយមូលហេតុមិនច្បាស់លាស់ តាមរយៈពង្សាវតារគេថាទ្រង់បានត្រូវ​ព្រះធរណីស្រូប តែបើតាមការវិភាគអាចកើតមកពីការដណ្ដើមរាជ្យគ្នា ត្បិតព្រះបរមិន្ទរាជា និងព្រះអង្គមានព្រះមាតាដោយខ្លួន។ មុនសោយទិវង្គតទ្រង់ទទួលតំណែងជាសម្ដេចព្រះឧបយោវរាជ

ព្រះរាជជីវប្បវត្តិ[កែប្រែ]

ព.ស ​២០៦៤, គ.ស​ ១៥២០, ម.ស​ ១៤៤២, ច.ស ​៨៨២ ឆ្នាំរោងទោស័ក ព្រះបាទចន្ទរាជាហ្លួងខាងលិច សិរី​រាជសម្បត្ដិ​ស្ដេច​គ្រប់គ្រង​នគរ​នៅ​ខេត្ត​ខាងលិច​បាន​ ៥ ​ព្រះ​វស្សា សម្ដេចព្រះ​អគ្គមហេសី​សម្ភព​ព្រះរាជ​បុត្រា​មួយ​អង្គ ទ្រង់​ព្រះ​នាម​ព្រះ​រាមាធិបតី​នោះ សម្ដេចព្រះ​បិតុរង្គាធិរាជជា​អម្ចាស់​ត្រាស់​ឲ្យ​ព្រះរាជ​គ្រូ​បុរោហិត ព្រឹទ្ធាចារ្យ សេនាបតី រៀប​ទទួល​តាម​ព្រះ​សិរី​យស សម្ដេចព្រះ​ឱរសាធិរាជ​ឯក​តាម​ទំនៀម។ លុះ​បាន​មួយ​ខែ​ក្រោយមក​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​មុខងារ​ធ្វើ​ព្រះរាជ​ពិធី ​ចំរើន​ព្រះកេសា​ព្រៃ។ លុះ​ធ្វើ​ស្រេច​ហើយ អស់​សេនាបតី មន្ដ្រី​មុខងារ​ទាំងពួង​នាំ​កូនប្រុស​ស្រី និង​ទាសាទាសី គោ ក្របី សេះ រទេះ ទូកចេញ​ហែ​សុវណ្ណមាលា​ថ្វាយ​ភួង​ព្រះ​ហស្ថ​រាល់ៗ​គ្នា។ ឯ​សម្ដេចព្រះ​វររាជ​បិតា​ក៏​ទ្រង់​ព្រះ​រាជទាន​សួយសារអាករ​ក្នុង​ខេត្ត​បាត់ដំបង​ជា​ចំណង​ព្រះ​ហស្ថ​នៃ​សម្ដេចព្រះ​ប្រិយ​បុត្រ​បរិសុទ្ធ​ រាមាធិបតី។ ឆ្នាំម្សាញ់ ត្រីស័ក ព.ស ​២០៦៥, គ.ស​ ១៥២១, ម.ស ​១៤៥៣, ច.ស ​៨៨៣ នោះ អ្នក​ម្នាង​បទុមបុប្ផាជា​ព្រះ​ស្នំ​ឯក សម្ភព​ព្រះរាជ​បុត្រា​មួយ​អង្គ​ទ្រង់​ប្រោស​ព្រះ​នាម​ជា​ព្រះ​អង្គ​បរមិន្ទ​រាជា។ សម្ដេច​ព្រះ​វររាជ​បិតា ​ទ្រង់​ពេញ​ព្រះ​ស្នេហា​ទាំង​ពីរ​អង្គ​ដូច​គ្នា។

សុគត[កែប្រែ]

សម្ដេចព្រះរាមាធិបតី ព្រះបាទចន្ទរាជាបានតាំងឱ្យជាឧបយោវរាជ ក្សត្រកំលោះដែលមានឋានៈជាឧបរាជទី១ ឫឧបរាសាំមានវាំងនៅទួលខាងខេត្តលង្វែកមានរោងសេះ រោងដំរី គងយាម។ ឯព្រះបរមិន្ទាធិបតីនោះ ទ្រង់តាំងជាមហាឧបរាជ ព្រះរាជាបន្ទាប់គង់ក្នុងបន្ទាយលង្វែក។ ឯព្រះមហាឧបយោវរាជនោះមានព្រះរាជបុត្រីមួយព្រះអង្គ ព្រះនាមព្រះអង្គចន្ទមូលីមានរូបរាងស្អាតល្អប្រពៃ។ នាក្នុងឆ្នាំរោង អដ្ឋស័កនោះ សម្ដេចព្រះរាមាធិបតី មហាឧបយោវរាជ ព្រះអង្គចង់រួមប្រតិព័ទ្ធនឹងព្រះរាជបុត្រីនោះពន់ប្រមាណណាស់។ មានថ្ងៃមួយ ព្រះអង្គចេញគង់ចុងព្រះរាជរោងដូចប្រក្រតី ទើបព្រះអង្គត្រាស់ជាឧបាយសួរអស់នាម៉ឺនសព្វមុខមន្ត្រីថា: បើយើង គេដាំសារពើដំណាំបានផលផ្លែឡើងនឹងឱ្យអ្នកដទៃស៊ីប្រសើរ ឬស៊ីខ្លួនឯងប្រសើរជាង ខណៈនោះនាម៉ឺនសព្វមុខមន្ត្រីពុំយល់ឧបាយ ក៏ក្រាបទូលថា: ទទួលព្រះរាជទានខ្លួនឯងប្រសើរជាង។ សម្ដេចព្រះមហាឧបយោវរាជ ព្រះអង្គទ្រង់ត្រូវព្រះទ័យណាស់ ទ្រង់ត្រឡប់ចូលទៅក្នុងព្រះបរមរាជវាំងវិញ ទ្រង់ចូលរួមប្រតិព័ទ្ធនឹងព្រះអង្គចន្ទមូលីជាព្រះរាជបុត្រីអស់ ៧ ថ្ងៃក៏ស្រាប់តែ ឮលាន់ខ្ទ័រខ្ទារទាំងព្រះរាជវាំងហាក់នឹងរលើងរលំព្រះរាជវាំង។ នោះព្រះអង្គស្ទុះចេញមកក្រៅ ឃើញជាស្រុតព្រះរាជវាំង។ ព្រះអង្គស្រែកហៅក្រុមមន្ត្រីសេះឱ្យចងគ្រឿងមង្គលស្សតរនោះ ស្ទុះបោលរួចទាំងគ្រឿងទៅគង់នៅតែសេះមួយនៅជិតខាងព្រះអង្គឈ្មោះអាខ្នារ។ ទ្រង់ក៏ត្រាស់បង្គាប់ឱ្យចងគ្រឿងអាខ្នារនោះ ហើយក៏គង់បរទៅទិសបស្ចឹម។ លុះដល់វាលមួយអន្លើ ព្រះធរណីស្រូបទាំងព្រះអង្គទាំងអាខ្នារសេះនោះទៅបានជាមានឈ្មោះហៅបឹងអាខ្នារស្រុត តែយារៗមកហៅថា ខ្នារស្រុតរៀងមកមានសណ្ឋានវែងពីខាងកើតទៅខាងលិចនៅក្នុងខែត្រលង្វែកសព្វថ្ងៃនេះ។ (ត្រង់ចំណុចអាចថាយករឿងនិទានមកបញ្ចូលដើម្បីបង្កើតនិយាយពីប្រវត្តិ បឹងខ្នារស្រុត បើសិនជាឧបរាជកំលោះហេតុអ្វីមានបុត្រ??)

ឯកសារយោង[កែប្រែ]

ព្រះរាជគោរម្យងារ
មុនដោយ
ចន្ទរាជា
ឧបយោវរាជនៃក្រុងលង្វែក
គស.១៥??-១៥៤៤
តដោយ
បរមិន្ទរាជា