Jump to content

រុទ្រវម៌្ម (ហ៊្វូណន)

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី រុទ្រវរ្ម័ន)
រុទ្រវម៌្ម
រជ្ជកាលគ.ស ៥១៤-៥៥០
រាជ្យមុនកុរុងគុណវម៌្ម
រាជ្យបន្តកុរុងប្រថិវេន្ទ្រវម៌្ម
បុត្រប្រថិវេន្ទ្រវម៌្ម, វីរវម៌្ម
វង្សកៅណ្ឌិន្យវម៌្ម
សន្តតិវង្សកៅណ្ឌិន្យវម៌្ម
បិតាកុរុងកៅណ្ឌិន្យជយវម៌្ម
មាតាស្នំ
ប្រសូតវ្យាធបុរ
សុគតគ.ស ៥១៤
វ្យាធបុរ

សាវ៌ភៅម រឺ ចក្រវរ្តិន រុទ្រវម៌្មរុទ្រវរ្ម័ន (អានថា: រុត-ទ្រៈ-វ-រៈ-មៈ) (ចិន:留陁跋摩, ភិងអ៊ិង:Liútuóbámó រឺ លៀវធួកប៉ាម័រ, យ៉ាត់ផេង:lau4tuóbat6mo4 ឡោវធួប៉ាត់ម៉ ជាកន្តាំង) (គ.ស ?-៥៥០) រជ្ជកាល (គ.ស ៥១៤-៥៥០) ព្រះអង្គគឺជាបុត្ររបស់ព្រះកៅណ្ឌិន្យជយវម៌្ម និង ស្រីស្នំម្នាក់ តែ​ម្ដាយ​ព្រះអង្គ​គ្មាន​ជាប់​ឈាមជ័រ​ជា​ក្សត្រ​ទេ ដែល​តាម​ប្រពៃណី ព្រះអង្គ​គ្មាន​សិទ្ធិ​នឹង​ឡើង​សោយរាជ្យ​ឡើយ។ ព្រះអង្គ​បាន​ធ្វើឃាត​ព្រះអង្គម្ចាស់​ គុណវម៌្ម ព្រះរជ្ជទាយាទ​ពេញ​ច្បាប់ ដែល​ត្រូវ​ជា​បងប្អូន​បង្កើត​នឹង​ព្រះអង្គ តែ​មាន​ម្ដាយ​ខុស​គ្នា។ មាតា​ព្រះគុណវម៌្ម ជា​ព្រះអគ្គមហេសី មាន​ព្រះនាម​ព្រះនាង​កុលប្រភាវតី។ បន្ទាប់​ពី​កើតមាន​ព្រឹត្តិការណ៍​សោកនាដកម្ម​នេះ​មក ព្រះនាង​បាន​ចូល​ទៅ​សាងសីល។ នៅក្នុងឆ្នាំ៥១៤ ដើម្បីដណ្ដើមរាជសម្បត្តិដូច ដែលពង្សាវតាររបស់រាជវង្សលាងបានកត់ទុក។ រុទ្រវម៌្មជាស្ដេចចុងក្រោយបង្អស់នៃអាណាចក្រភ្វូណាន។ គួរកត់សំគាល់ដែរថា ដោយសារតែស្ដេចរុទ្រវម៌្មឡើងសោយរាជ្យខុសទំនងបែបនេះហើយ ដែលបណ្ដាលឲ្យអាណាចក្រភ្វូណានមានភាពវឹកវរ រហូតដល់រលាយរលំអាណាចក្រភ្វូណានជាស្ថាពរនៅពាក់កណ្ដាលទី២នៃសតវត្សទី៦។ ក្នុងសិលាចារឹកគេបានហៅស្ដេចអង្គនេះថា សាវ៌ភៅម ដូច្នេះហើយធ្វើអោយគេយល់ថា ទ្រង់ជាស្ដេចមួយអង្គទៀតផ្សេង នាមនេះគេសម្រាប់ហៅចក្រវរ្តិន រឺ ស្ដេចចក្រពត្តិ

ការទូតសាសនា

[កែប្រែ]

ព្រះអង្គបានបញ្ជូនទៅប្រទេសចិនជាច្រើនដងក្នុងចន្លោះឆ្នាំ៥១៧ និង៥៣៥។ រាជទូតនគរភ្វូណានបាននាំសួយថ្វាយ ស្ដេចចិននៅឆ្នាំ៥៣៩ ហើយបានទូលប្រាប់ទៅព្រះចៅក្រុងចិនថា នៅប្រទេសខ្លួនមានព្រះកេសមួយសរសៃប្រវែង ៣ មាត្រ។ លុះទ្រង់ជ្រាបហើយព្រះចៅលាងអ៊ូទីទ្រង់ក៏បានចាត់ព្រះសង្ឃមួយអង្គនាមធេយុនប៉ាវ ឲ្យយកព្រះកេសនោះទៅប្រទេសចិនវិញ។ សិលាចារឹកសំស្ក្រឹតនៅបាទីនិយាយថាព្រះអង្គនៅសោយរាជ្យនៅឡើយ នៅពេលដែលគេកសាងសំណង់ខាងពុទ្ធសាសនាដែលមានចារក្នុងឯកសារនោះ។ បើតាមពង្សាវតាររាជវង្សលាងពុទ្ធសាសនាបានរុងរឿងណាស់ ឯកសារនេះនិយាយថាមានគណៈបេសកកម្មទូតចិនមួយ ត្រូវបានបញ្ជូនមកអាណាចក្រភ្វូណាននៅរវាងគ.ស ៥៣៥ និង៥៤៥ដើម្បីឲ្យអធិរាជនគរភ្វូណានបញ្ជូនអ្នកប្រាជ្ញ និងខាងគម្ពីរសាសនាមកចិនវិញ។ គ្រានោះមានឥណ្ឌាម្នាក់ឈ្មោះបរមាថ៌ រឺ គុណរតន៍បានមកនគរភ្វូណាន ព្រះចៅអធិរាជក៏បញ្ជូនវរជននេះនាំយកគម្ពីរជាច្រើនទៅកាន់ប្រទេសចិនវិញ នៅគ.ស ៥៤៦។ ជាបឋម ឯកសារចិនបានពណ៌នាថា ព្រះបាទ រុទ្រវម៌្ម បានសោយរាជសម្បតិ្តនៅទីក្រុងវ្យាធបុរ: ដែលស្ថិតនៅចម្ងាយពីសមុទ្រ៥០០លី។ ព្រះរាជធានីនេះ មានទន្លេមួយហូរពីខាងជើង ឈៀងខាងលិច “ ពាយព្យ “ ទៅទិសខាងកើត ឆ្ពោះទៅរកសមុទ្រ ដែលជាទិសដៅរបស់ទន្លេមេគង្គ តាមដៃទន្លេមីថ នៅកម្ពុជាក្រោម

កំណត់ហេតុចិនខាងលើនេះ ក៏បានបន្ថែមសេចក្តីថា នៅឆ្នាំ៥១៥ នៃគ.ស. ព្រះរាជា រុទ្រវម៌្ម នៃនគរភ្វូណាន បានផ្ញើដង្វាយទៅស្តេចក្រុងចិន ដោយមានព្រះបដិមាតំណាងព្រះអង្គមួយធ្វើពីឈើក្រអូប ដែលមកពីប្រទេសក្លិង្គ សិក សូឡូ (សាលា) និងផ្កាហួស៊ី និងឈើខ្លឹមចន្ទជាច្រើនប្រភេទផង។ សូម រំលឹកដែរថា ព្រះសម្មាសម្ពុទ្ធទ្រង់បានចូលព្រះបរិនិព្វាន នៅក្រោមដើមសាលា ដែលជាឈើមួយ ប្រភេទ។

ក្រោយនេះបន្តិច គឺនៅឆ្នាំ៥៣៩ នៃគ.ស.ព្រះបាទរុទ្រវម៌្ម បានបញ្ជូនប្រតិភូទូតខ្មែរទៅកាន់រាជធានី នៃរាជវង្សលាងណានកិន ដោយនាំទៅជាមួយនូវសត្វរមាសរស់មួយ និងរបស់របរមួយចំនួនរបស់ នគរភ្វូណាន។ ព្រះបាទរុទ្រវម៌្ម បានប្រាប់ទៅចិនថា ព្រះអង្គមានសារីរិកធាតុ និងសក់មួយសរសៃរបស់ព្រះពុទ្ធ អង្គ ដែលមានប្រវែងដល់ទៅ ៣ មាត្រ ៣០។ ព្រះចៅអធិរាជនៃសន្តតិវង្សលាង ក៏បានផ្ញើព្រះភិក្ខុថាំងប៉ាវឡៅ និមន្តទៅកាន់នគរភ្វូណាន ដើម្បីសូមដង្ហែព្រះសីរិកធាតុដ៏មានតម្លៃនោះ។ វត្តមានរបស់សិលាចារឹកមួយផ្ទាំងនៅប្រាសាទតាព្រហ្មនៃទន្លេបាទី ដែលចារឡើងដោយ ព្រះបាទរុទ្រវម៌្ម នាសតវត្សរ៍ទី៦នៃគ.ស ព្រមទាំងវត្តមាននៃសសរពេជ្រមួយកំណាត់ ជារចនាបថ សម្បូរណ៍ព្រៃគុហ៍ នៅទីនេះ សឲ្យឃើញថា តំបន់នេះធ្លាប់មានតួនាទីយ៉ាងសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងអតីតកាល។ សិលាចារឹកខាងលើនេះ ដែលបានបកប្រែដោយលោកហ្សក-សឺដេស បានធ្វើការរៀបរាប់ឲ្យដឹងថា ព្រះបាទរុទ្រវម៌្ម ជាព្រះរាជបុត្ររបស់ព្រះបាទកៅណ្ឌិន្យជយវម៌្ម ព្រះអង្គកាន់ព្រះពុទ្ធសាសនា ហើយគោរពសក្ការ:ព្រះបរមសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង។ ថ្វីត្បិតតែព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក្នុងរជ្ជកាលព្រះមហាក្សត្ររុទ្រវម៌្ម ប៉ុន្តែព្រហ្មញ្ញសាសនានៅតែរក្សាឥទ្ធិពលលើសង្គមយ៉ាងខ្លាំងក្លាដែរ ដោយហេតុថាភាសាខ្មែរ មានលក្ខណ:ជា សំយោគ

តាមសិលាចារឹក K.៥៤ នៃអង្គជំនីកវិញ ដែលមានកាលបរិច្ឆេទយ៉ាងច្បាស់លាស់ គឺឆ្នាំ៥៥១ នៃ គ.ស ដែលត្រូវនឹងឆ្នាំ ៦២៩ នៃគ.ស យើងអាចដឹងទៀតថា ក្នុងរជ្ជកាលនៃព្រះមហាក្សត្រខ្មែរអង្គនេះ មានការសាងសង់នូវព្រះសិវលិង្គថ្ម និងអាស្រមមួយដែលមានឈ្មោះថា រុទ្រស្រមបូជនីយដ្ឋាននេះ បានសាងសង់ឡើងដោយព្រាហ្មណ៍ម្នាក់ឈ្មោះ វិឡាវិន័យ ដោយអំណោយជាទ្រព្យ និងជាអ្នកបម្រើទេវស្ថាន នេះ ពីសំណាក់មន្ត្រីម្នាក់ឈ្មោះ សិវទត្ត មានងារជា ប៉ោញ

ពាក្យ រុទ្រស្រម មានន័យថាអាស្រមរបស់ព្រះរុទ្រ ដែលជាឈ្មោះរបស់ព្រះសិវ:ឬព្រះឥសូរដែល មានសញ្ញានិមិត្ត ជាព្រះសិវលិង្គនាសម័យមុនអង្គរ។ ចំពោះយើង យើងជឿថាវត្តមានរបស់ពាក្យនេះ នៅទីនេះមានន័យថា ថ្វីត្បិតតែឈ្មោះរបស់ព្រះឥសូរក៏មែនពិត ក៏ប៉ុន្តែព្រាហ្មណ៍វិឡាវិន័យ ដែលបានសាងសង់អាស្រមនេះឡើងនោះ គឺក្នុងបំណងដ៏ពិសិដ្ឋមួយ ដើម្បីឧទ្ទិសដល់ព្រះរុទ្រវម៌្ម ដែលជាបុព្វការីរបស់ខ្លួនដែរ។

នយោបាយ

[កែប្រែ]

នគរភ្វូណានបានធ្លាក់ចុះនៅសតវត្សទី៦ និងត្រូវបានលេបត្របាក់ដោយចេនឡា ដែលយើងមិនអាចប្រកែកបានថាគឺជាពួកក្មេរសិលាចារឹកខ្មែរលើកដំបូងបានចុះកាលបរិច្ឆេទដោយខ្លីបន្តបន្ទាប់ពីការធ្លាក់ចុះនៃនគរភ្វូណាន បានចារថានៅកម្ពុជាភាគខាងត្បូង ខ្មែរបានតាំងលំនៅរួចទៅហើយនៅឯទឹកដីកម្ពុជាភាគខាងក្រោម។ លោកវីខខឺរីបានឲ្យយោបល់ថា"តាមភស្តុតាង បច្ចុប្បន្នវាមិនអាចទៅរួចទេ ដោយអះអាងថានគរភ្វូណានជាតំបន់មួយ ដែលពួកអ្នកកាន់កាប់នគរនេះ មិនមែនជាជនជាតិខ្មែរ"។ ភ្វូណានត្រូវបានចាត់ទុកថាជានគរខ្មែរទីមួយ និងជានគរមុននៃមហាណាចក្រខ្មែរ។ ក្នុង ​កាលៈទេសៈ​ជាមួយ​គ្នា​នេះ​ដែរ នគរ​ភ្វូណាន មិន​បានស្គាល់​សុខសន្តិភាព​ទេ។ ការ​ធ្វើឃាត​ព្រះរជ្ជទាយាទ និង​ការ​ដណ្ដើម​យក​រាជសម្បត្តិ​របស់​កុរុងរុទ្រវម៌្ម មិន​បាន​ទទួល​ការ​គាំទ្រ​ពេញ​ចិត្ត​អំពី​សំណាក់​នាម៉ឺនមន្ត្រី​មេទ័ព​គ្រប់​ ស្រទាប់​ជាន់​ថ្នាក់​ជាទូទៅ​ទេ។ ព្រះញាតិវង្ស​ដែល​ជា​ទាយាទ​របស់​ព្រះគុណវម៌្ម កាលបើ​ដឹង​ក្ដី​ពេញវ័យ​កាលណា បាន​ប្រមូល​ផ្ដុំ​ក្រុម​បក្សពួក​លើក​កង​ទ័ព​វាយ​ប្រហារ បង្កើត​ចលាចល រំជើបរំជួល អសន្តិសុខ​គ្រប់ទិសទី​ក្នុង​នគរ ដើម្បី​ទាមទារ​ដណ្ដើម​យក​រាជបល្ល័ង្ក​មក​វិញ។ សង្គ្រាម​ផ្ទៃក្នុង​ ក្នុង​ចន្លោះ​គ.ស ​៥៤០‑៥៥០ បាន​បណ្ដាល​ឲ្យ​នគរភ្វូណាន​បែក​បាក់​ប្រេះឆា លែង​មាន​ឯកភាព ក្លាយ​ទៅ​ជា​នគរ​តូចៗ​ឯករាជ្យ​ដាច់​ពី​គ្នា។ នា​ព្រឹត្តិការណ៍​ច្របូកច្រប់ សង្គ្រាម​ផ្ទៃក្នុង​នេះ គេ​ពុំ​បាន​ដឹង​ដោយ​ច្បាស់​ពិត​ប្រាកដ ថា​តើ​កុរុងរុទ្រវម៌្ម បាន​ដាក់​រាជ្យ ឬ​បាន​បាត់បង់​ជីវិត​ឡើយ។ គេ​ត្រឹមតែ​ដឹង​ថា ក្នុង​សម័យកាល​នោះ ព្រះរាជបល្ល័ង្ក​នៅ​ទំនេរ​គ្មាន​ស្ដេច​សោយរាជ្យ ហើយ​បក្សពួក​ក្រុម​គ្រួសារ​កូនចៅ​ព្រះគុណវម៌្ម​ដណ្ដើម​យក​បាន​ព្រះរាជធានី​វ្យាធបុរ។ ទោះបីជា​ក្រុម​កូន​ចៅ​ព្រះគុណវម៌្ម​យក​ជ័យជំនះ​ កាន់​កាប់​ត្រួតត្រា​នគរ​ភ្វូណានបាន​ក៏​ដោយ ក៏​សង្គ្រាម​ផ្ទៃ​ក្នុង​រវាង​ខ្មែរ​នឹង​ខ្មែរ​មិន​ទាន់​បាន​ចប់​សព្វគ្រប់ មាន​សុខសន្តិភាព​ដែរ។ ចម្បាំង​ អសន្តិសុខ និង​ចលាចល​នៅ​តែ​មាន​បន្ត​ជាប់​ជានិច្ច។ ពីព្រោះ​នគរ​ដែល​ចំណុះ​ទាំង​ប៉ុន្មាន​ឆ្លៀត​ឱកាស​នេះ​ដើម្បី​រើ​បម្រះ​ ប្រកាស​យក​ឯករាជភាព​តែ​រៀងៗ​ខ្លួន។ មាន​ដូចជា នគរ​កម្វុជ ដែល​អ្នកដំណើរ​ចិន​បាន​ដាក់​ឈ្មោះ​ថា ចេនឡា ជាដើម។ នគរ​កម្វុជ ប្រហែល​ជា​បាន​កកើត​នៅ​ក្នុង​សតវត្ស​ទី​៥។

សេដ្ឋកិច្ច

[កែប្រែ]

កាលនោះ កំពង់ផែ​ខ្មែរ​ដ៏​ធំ​ស្ថិត​នៅ​អូរកែវ គឺ​ជា​កំពង់ផែ​អន្តរជាតិ​ដែល​មាន​ទូក​សំពៅ​ប្រទេស​ជិត​ឆ្ងាយ ដូចជា ចិន ឥណ្ឌា បច្ចុប្បន្ន​ប្រទេស​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ជាដើម ចេញចូល ទាក់ទង​រក​ស៊ី​ផ្ដោះប្ដូរ​ទំនិញ។ ពួក​ឈ្មួញ​នៅ​ទ្វីប​អ៊ឺរ៉ុប ដូចជា ទីក្រុង​រ៉ូម ក៏​បាន​ចេញ​ចូល​មក​ធ្វើ​ជំនួញ​ដល់​ទីក្រុង​កំពង់ផែ​អូរកែវ​ដែរ។ មូលហេតុ​ដែល​អនុញ្ញាត​ឲ្យ​គេ​ហ៊ានអះអាង​ដូច្នេះ ពីព្រោះ​នៅ​ក្នុង​ទឹកដី​កំពង់ផែ​នេះ គេ​បាន​រក​ឃើញ​ត្រា​ជា​អក្សរសំស្ក្រឹត មេដាយ​មាស​រូប​ព្រះចៅអធិរាជ អង់តូណាំង (Antonin) នៃ​ចក្រភព​រ៉ូម ដែល​មាន​ចំណាស់​ពី​គ.ស​ ១៥០ និង​គ្រឿងគ្រៅ​ប្រដាប់ប្រដាប្រើប្រាស់​ជាច្រើន​ទៀត​របស់​ជនជាតិ​ដែល​រស់​នៅ​តាម​សមុទ្រ​មេឌីទែរ៉ានេ


ព្រះរាជពង្សាវលី

[កែប្រែ]

ឯកសារយោង

[កែប្រែ]
គោរម្យងារសំរាប់រាជ្យ
មុនដោយ
កុរុងគុណវម៌្ម
វ្យាធបុរ រឺ កុរុងភ្វូណាន តដោយ
កុរុងប្រថិវេន្ទ្រវម៌្ម