Jump to content

រឿងស្តេចពាលីសម្លាប់យក្សក្របីទុភី

ពីវិគីភីឌា

នៅក្នុងវគ្គមួយនៃរឿងរាមកេរ្តិ៍ត្រង់វគ្គ ការប្រយុទ្ធរវាងស្តេចពាលីនឹងក្របីទុភីត្រូវបានអធិប្បាយថា ថ្ងៃមួយទុភីដែលជាស្តេចក្របីមានកម្លាំងដល់មហិមាស្ទើតែគ្មានគូប្រៀប ទុភីបានដើរបបួលគេឯង ដែលគិតថាអ្នកទាំងនោះឡើងថាខ្លាំងជាងគេគេឱ្យមកប្រយុទ្ធជាមួយខ្លួន។ ពុំមាននរណាហ៊ានប្រកួតជាមួួយទុភីឡើយ កៅពីពាលីដែលត្រូវបានព្រះឥន្ទ្រប្រទានអាវក្រោះការពារមួយដែលអាចស្រូបកម្លាំងពីគូរសត្រូវត្រូវឱ្យខ្សោយជាងបាន។ ឈុតឆាកប្រយុទ្ធដ៏សាហាវរវាងស្តេចក្របីទុភីជាមួយពាលីបានធ្វើឱ្យកក្រើកពេញព្រៃនៃទីកន្លែងរបស់ពាលីរស់នៅ។ ក្របីទុភីរត់តម្រង់មករកស្វាពាលីដោយប្រើកម្លាំងនៅចុងក្រចកជើងវីវ័ធធាក់ពាលីជល់ដល់ស្នែងដ៏វែងមុតស្រួចរបស់ខ្លួនធ្វើឱ្យពាលីមានរបួសជាទម្ងន់ ប៉ុន្តែពាលីក៏បានតបស្នងយ៉ាងចាស់ដៃផងដែរ ដោយចាប់ផ្តួលទុភីលើកជើងឡើងលើចាប់បោកផ្ទប់នឹងដី ហើយវាយបំបាក់ស្នែងក្របីចេញឈាមហូរបាញ់ខ្ទាតប្រឡាក់ពេញព្រៃ។ ដោយដឹងថាខ្លួនមិនអាចវាយយកជ័យជម្នះលើពាលីបាន ព្រោះតែកម្លាំងចេះតែចុះខ្សោយទៅៗទុភីបានសម្រេចចិត្តដកថយរត់គេចពីពាលីចូលទៅក្នុងភ្នំមួយ ប៉ុន្តែពាលីនៅតែដេញតាមដល់មាត់រូងភ្នំនោះ ហើយបានផ្តាំឱ្យសុគ្រិពដែលជាប្អូនប្រញាប់យកផ្ទាំងថ្មបិទរូងភ្នំជាបន្ទាន់ ប្រសិនបើអស់រយៈពេញមួយឆ្នាំហើយនៅតែមិនឃើញខ្លួនចេញមកទេនោះ។ នៅក្នុងរូងភ្នំនោះ ពាលីបានរកទុភីដែលពួនសំងំជ្រក ស្ទើរគ្រប់ទីកន្លែងហើយមានប្រយុទ្ធគ្នាជាមួយពាលីអស់រយៈពេលពេញមួយឆ្នាំ ប៉ុន្តែទីបំផុតទុភីត្រូវពាលីវាយរហូតដល់ក្ស័យជីវិតទៅ។