Jump to content

រឿង​ពស់​វែក​និង​ក្អែក

ពីវិគីភីឌា

វគ្គទី ១ ការបាត់មិត្ត

[កែប្រែ]

នៅកន្លែងមួយក្នុងប្រទេសមួយ លើដើមពោធិមួយដើម មានក្អែកមួយគូរស់នៅទីនោះ ពួកវាជាប្តីប្រពន្ធនិងគ្នា។ រាល់ពេលដែលក្អែកញីពង ពស់វែកខ្មៅមួយក្បាល វារតាមរន្ធក្នុងដើមពោធិ ឡើងមកស៊ីពងរបស់ក្អែក។

នៅជិតនោះ ក្រោមដើមពោធិមួយដើមទៀតមានឆ្កែព្រៃមួយក្បាល។ ពួកក្អែកនិយាយប្រាប់វាគ្រប់រឿងទាំងអស់។ ពួកវានិយាយនឹងឆ្កែព្រៃនោះថា

“មិត្រសម្លាញ់! ពស់វែកខ្មៅវារតាមរន្ធដើមពោធិ មកស៊ីកូនរបស់យើង។ តើឯងថាធ្វើម៉េចទើបអាចការពារកុំឲ្យវាស៊ីកូនរបស់យើងបាន? ពស់វែកនេះគ្រោះថ្នាក់ចំពោះពួកយើងណាស់។”

ឆ្កែព្រៃតបថា

“ពួកឯងកុំអស់សង្ឃឹមអី យើងអាចកម្ចាត់សត្រូវបានដោយប្រើល្បិច។ មនុស្សធម្មតា បើសិនជាគាត់ឆ្លាត ការគេចវេសជាជ័យជម្នះរបស់អ្នកខ្លាំងជាង។ ក្រសារល្មោភមួយក្បាល ដែលស៊ីត្រីទាំងតូចទាំងធំ ត្រូវក្តាមសម្លាប់បាន!”

ក្អែកញីក៏សួរថា

“រឿងនោះយ៉ាងម៉េចខ្លះ?”

ឆ្កែព្រៃក៏និយាយរឿង “ក្រសារនិងក្តាម”

ឯកសារយោង

[កែប្រែ]
  1. បណ្ឌិត វិស្ណុ សម៌. បញ្ចតន្ត្រ (គោលការណ៍ប្រាំយ៉ាង) ៣០០ ឆ្នាំមុនគស
  2. Panchatantra (Pañcatantra, पञ्चतन्त्र, 'Five Principles or Techniques') is an ancient Indian inter-related collection of animal fables in verse and prose, in a frame story format. 3rd century BCE (http://en.wikipedia.org/wiki/Panchatantra)