រោគមួល

ពីវិគីភីឌា

អាការរោគ[កែប្រែ]

  1. ទឹក​នោម​មក​ជា​លោហិត​សុទ្ធ
  2. ឈឺ​សៀក​ក្នុង​ពោះ​ទឹក​យ៉ាង​ខ្លាំង
  3. លាមក​ធ្លាក់​មក​តិច ប្រហែល​មួយ​ស្លាព្រា​កាហ្វេ
  4. ជួន​ណា​បត់​ជើង​តូច​ឈឺ
  5. ចុះ​ស្គម​យ៉ាង​រហ័ស
  6. ស្រេក​ទឹក​ខ្លាំង
  7. ស្បែក​ស្ងួត
  8. ដេក​ស្ទើរ​លក់ ស្ទើរ​ភ្ញាក់
  9. ខ្លួន​ត្រជាក់

រោគ​ជ្រៀត​ជ្រែក[កែប្រែ]

រោគ​នេះ​អាច​កើត​ជា​ចច្រើនខែ​ទៅច្រើន​ឆ្នាំ។ អ្នក​ជំងឺ​ឈឺ​រីងរៃ ហើយ​វា​អាច​បណ្ដាល​ឲ្យ​មាន​រោគ​ផ្សេងៗ​មក បន្ថែមដូច​តទៅ៖

  1. រោគ​ឈឺ​ពោះ​វៀន
  2. រោគ​បូស​ថ្លើម
  3. រោគ​ខាន់​ស្លាក់
  4. រោគ​ឈឺ​ចាប់​ក្នុង​សន្លាក់​ឆ្អឹង ដោយ​ហើម​ក្បាល​ជង្គង់ និង​សន្លាក់​ឯ​ទៀតៗ។

វិធី​រក្សា​រោគ[កែប្រែ]

  1. ឲ្យ​អ្នក​ជំងឺ​ដេក​សម្រាក​ស្ងៀម​នៅ​នឹង​កន្លែង
  2. យក​សំពត់​ជ្រលក់​ទឹក​ក្ដៅ ពូត​ទឹក​ចេញ​ហើយ​ដាក់​លើ​ពោះ
  3. បូម​លាមក​ដោយ​ទឹក​ក្ដៅ​សីតុណ្ហភាព ៤០អង្សា
  4. ឲ្យ​បរិភោគ​អាហារ​រាវៗ ងាយ​រលាយ
  5. ជា​ពិសេស​អាហារ​មាន​រសជាតិ​ចត់
  6. កុំ​បរិភោគ​ខ្លាញ់ ហើយ​និង​អាហារ​ដែល​ហឹរ​ក្រហាយ​ឲ្យ​សោះ
  7. កុំ​បរិភោគ​អាហារ​ដែល​ធ្វើ​ឲ្យ​ខូច​ពោះ

វិធី​ការ​ពារ​មិន​ឲ្យ​មាន​មេរោគ[កែប្រែ]

  1. ផឹកតែ​ទឹក​ដាំ​ពុះ
  2. បន្លែ​ត្រូវ​លាង​នឹង​ថ្នាំ ពែរម៉ងហ្គាណាត ជា​មុន​សិន មុន​នឹង​បរិភោគ
  3. កុំ​ឲ្យ​រុយ​រោម​អាហារ​ឲ្យ​សោះ
  4. ត្រូវ​ស្លៀក​ពាក់​សំលៀក​បំពាក់​ធ្វើ​អំពី​សំពត់ស្ដើង
  5. ត្រូវ​ការ​ពារ​ខ្លួន​នឹង​អាកាស ត្រជាក់​ក្នុង​ពេល​រាត្រី