លក្ខណៈសម្បត្តិមេដឹកនាំ

ពីវិគីភីឌា

មាតិការ[កែប្រែ]

ទំព័រគំរូ:Print version

១. ការសិក្សា

ដើម្បីអាចដឹកនាំនិងគ្រប់គ្រង់គេបាន មេដឹកនាំត្រូវមានការសិក្សាជ្រៅជ្រះនិងមានការយល់ដឹងលើច្រើនផ្នែកដូចជាច្បាប់​ សេដ្ឋកិច្ច សង្គមកិច្ច វិទ្យាសាស្រ្ត ។ល។ មេដឹកនាំក្រុមតូចក៏ដោយ ក្រុមធំក៏ដោយ ក៏ត្រូវការៀនសូត្រអោយ បានចេះដឹងដែរ ។​ ការរៀនសូត្រ មានការរៀនសូត្រពីសាលា ពីក្រុមគ្រួសារនិងពីសង្គម ។ មេដឹកនាំយ៉ាងហោចណាស់ក៏ត្រូវមានចំណេះដឹងផ្នែកច្បាប់ ប្រវត្តិសាស្រ្ត ចេះភាសាអង់គ្លេសនិងចេះប្រើប្រាស់កុំព្យូទ័រ ។ អ្នកដែលមានចំនេះដឹងផ្នែកច្បាប់អាចធ្វើជាអ្នកដឹកនាំបាន ក្នុងវិស័យផ្សេងៗទៀត ។ ប៉ុន្តែ បើចង់ធ្វើជាមេដឹកនាំក្នុងផ្នែកណាមួយ ត្រូវតែមានសញ្ញាប័ត្រខាងផ្នែកនោះទៀតទើបជាការប្រសើរ ។ ឧទាហរណ៍ បើចង់ក្លាយជាមេដឹកនាំផ្នែកកសិកម្មឬធនាគារ យើងត្រូវរៀនផ្នែកកសិកម្មឬធនាគារ ហើយបើមានសញ្ញាប័ត្រផ្នែកច្បាប់ទៀតកាន់តែប្រសើរ ។ ការដែលមេដឹកនាំ ត្រូវតែមានការសិក្សាជ្រៅជ្រះព្រោះចំណេះដឹងនេះ អាចជួយអោយក្រុមរបស់ខ្លួនមានជោគជ័យនិងរីកចម្រើន ។ បើមេដឹកនាំគ្មានចំណេះដឹងទេ គឺអាចធ្វើអោយស្ថាប័ន ឬក្រុមនោះដួលរលំជាមិនខាន ។​ ប្រសិនបើជាមេដឹកនាំប្រទេសវិញ នេះអោយបានច្រើនផ្នែកកាន់តែប្រសើរ ក្នុងនោះមានច្បាប់ ប្រវត្តិសាស្រ្តជាតិនិងអន្តរជាតិ នយោបាយ សេដ្ឋកិច្ច សង្គមវិទ្យា យោធា ។ល។ ធ្វើជាមេដឹកនាំគេ ត្រូវមានចំណេះដឹង​ ាខាងគំនិតច្រើនជាងគេ ។ ចង់បានគំនិតច្រើន ត្រូវតែរៀនច្រើននិងអានច្រើន ។ រៀនច្រើន មិនមែនមានន័យថារៀននៅសាលាតែមួយមុខនោះទេ គឺរៀនពីការងារ​ រៀនពីសង្គម រៀនពីអ្នកជុំវិញ រៀនពីចំណេះដឹងថ្មីៗ គឺរៀនដើម្បីរុងរឿង ៕
ការសិក្សា​ គឺជាប្រទីបជីវិត 

២. បទពិសោធន៍

អាចធ្វើជាមេដឹកនាំបានជោគជ័យបាន ទាល់តែអ្នកនោះមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការងារនិងជិវិត ។ មេដឹកនាំជាច្រើន ដែលត្រូវបរាជ័យក៏ដោយសារមិនមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការងារ ។ ការដែលមានតែចំណេះដឹង