លីវយី

ដោយវិគីភីឌា
Jump to navigation Jump to search
លាវយ៉េក
កុរុង
រជ្ជកាល គ.ស ?-៥២
រាជ្យមុន អត់ស្គាល់
រាជ្យបន្ត កុរុងហ៊ុនធៀន
ស្វាមី/មហេសី ហ៊ុនធៀន
ព្រះនាមពេញ
សន្តតិវង្ស សោមវង្ស
ប្រសូត គ.ស ?
សុគត គ.ស ?

លាវយ៉េក (ចិន: 柳葉, ភិងអ៊ិង:Liǔyè, យ៉ាត់ផេង:lau5 jip6 អានថា ឡោយិប ជាចិនកន្តាំង) ព្រះនាងគឺជាស្ដេចស្រីដែលគ្រងរាជ្យនៅនគរភ្វូណានទីមួយក្នុងប្រវត្តិសាស្ត្រខ្មែរកំឡុងដើមសតវត្សទី១ នៃគ.ស.-៥២។ ក្រោយពីច្បាំងចាញ់កុរុងហ៊ុនធៀនដែលធ្វើដំណើរពីខាងត្បូងកោះជ្វា នោះទ្រង់ក៏ថ្វាយរាជសម្បត្តិអោយទ្រង់វិញ។

រឿងនិទាន[កែប្រែ]

ទឹក​ដី​នៅ​តាម​ដង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម ហើយ​និង​ក្នុង​ដែន​ដី​សណ្ដ​នៃ​ទន្លេ​នេះ បាន​ត្រូវ​ពួក​ខ្មែរ​មួយ​ក្រុម​ដែល​មាន​ជំនឿ​ទៅ​លើ​សត្វ​នាគ ឬ​ដែល​ជឿ​ថា បុព្វបុរស​ដូនតា​របស់​ខ្លួន មាន​អម្បូរ​មក​ពី​ពូជ​នាគ រស់​នៅ​តាំង​ពី​យូរ​លង់​មក​ហើយ។ ឯកសារ​ចិនរបស់លោក ខាងថាយ ដែល​បាន​មក​ទស្សនា​នគរភ្វូណាននៅ​ពាក់​កណ្ដាល​សតវត្ស​ទី​៣​នៃ​គ្រិស្ដសករាជ បាន​រៀប​រាប់​ថា ប្រហែល​ជា​ក្នុង​ឆ្នាំ​៥០​នៃ​គ្រិស្ដសករាជ មាន​ជនជាតិ​ឥណ្ឌា ជា​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ហ៊ុនធៀន បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌា តាម​កោះ​ខាង​ត្បូង​មក​អាណាចក្រភ្វូណាន។ ហេតុ​ដែល​បណ្ដាល​អោយ​ព្រាហ្មណ៍ ហ៊ុនធៀន ធ្វើ​ដំណើរ​មក​កាន់​នគរភ្វូណាននេះ ព្រោះ​យប់​មួយ​កុរុងហ៊ុនធៀន បាន​យល់​សប្ដិ​ឃើញ​ថា ទេវតា​ដែល​បី​បាច់​ថែ​រក្សា​ព្រះអង្គ បាន​ធ្វើ​អំណោយ​ធ្នូ​ទិព្វ​មួយ​ដល់​ព្រះអង្គ ហើយ​បញ្ជា​អោយ​ព្រះអង្គ​ឡើង​ជិះ​សំពៅ​ដ៏​ធំ​មួយ។ លោកខាងថាយ បន្ត​ថា លុះ​ព្រឹក​ឡើង ព្រះអង្គ​ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​ទេវស្ថាន ដើម្បី​ធ្វើ​សក្ការៈបូជា ស្រាប់​តែ​បាន​ឃើញ​ធ្នូ​ទិព្វ​នោះ​ដូច​សុបិន​មែន។ ដោយ​សុបិន​ឆុត​ដូច្នេះ ព្រះអង្គ​ក៏​ធ្វើ​ដំណើរ​តាម​សមុទ្រ ទៅ​កាន់​អាណាចក្រភ្វូណានតាម​ការ​ណែនាំ​របស់​ទេវតា​ក្នុង​ការ​យល់​សប្ដិ​នោះ។

មក​ដល់​នគរភ្វូណាន កុរុងហ៊ុនធៀន បាន​ពើប​ប្រយុទ្ធ​ជាមួយ​រាជិនី​នៃ​រដ្ឋ​នេះ ដែលលោកកាំងថៃ ថា​មាន​ព្រះនាម​ថា ព្រះនាងលាវយ៉េក។ ព្រះនាងលាវយ៉េក ដែល​បាន​នាំ​កំលាំង​ទ័ព​មក​វាយ​លុក​លើ​សំពៅ​កុរុងហ៊ុនធៀនមុន។ ដោយ​ឫទ្ធានុភាព​ធ្នូ​ទិព្វ ព្រះអង្គ​ក៏​ទទួល​បាន​ជ័យ​ជម្នះ​លើ​ព្រះនាង លាវយ៉េក ដែល​ជា​ម្ចាស់​ស្រុក ដោយ​ព្រះអង្គ​បាន​បាញ់​សំពៅ​របស់​ព្រះនាង​អោយ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង។ ដោយ​ឃើញ​កុរុងហ៊ុនធៀន មាន​ឫទ្ធិ​ខ្លាំង​ពូកែ​ដូច្នោះ ព្រះនាង លាវយ៉េក ក៏​ព្រម​ចាញ់​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​បាន​រៀប​អភិសេក​ព្រះនាង​ជាអគ្គមហេសី តាំង​ពី​ពេល​នោះ​មក។

ការ​បង្កើត​រាជវង្ស​ដំបូង[កែប្រែ]

អ្នក​ស្នងរាជ្យ​ត​ពី​កុរុងហ៊ុនធៀន គឺ​ជា​កូន​ចៅ​របស់​ព្រះអង្គ ក្នុង​នោះ​មាន​កុរុងហ៊ុនផានហួង ដែល​ជា​ព្រះរាជា​មួយ​អង្គ​ខ្លាំង​ពូកែ មាន​កលល្បិច​ក្នុង​ការ​ធ្វើ​សង្គ្រាម​ពង្រឹង​អំណាច​កណ្ដាល ហើយ​វាយ​ពង្រីក​អាណាចក្រ​អោយ​ធំ​ទូលាយ។ ស្ដេច​អង្គ​នេះ​សោយ​ទិវង្គត​ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា នៅ​ដើម​សតវត្ស​ទី​៣​នៃ​គ្រិស្ដសករាជ។ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ដែល​អ្នក​និពន្ធ​ចិន ថា​មាន​ព្រះនាម ផានផាន ត្រូវ​ជ្រើស​តាំង​អោយ​ឡើង​ស្នងរាជ្យ​បន្ត​ពី​ព្រះអង្គ។ ប៉ុន្តែ ព្រះរាជា​អង្គ​ថ្មី​នេះ បាន​ប្រគល់​កិច្ចការ​រដ្ឋ​ទាំងអស់​ទៅ​អោយ​មេ​ទ័ព​ម្នាក់​ឈ្មោះ ឝ្រីមារញ មើល​កិច្ចការ​ជំនួស។ ព្រះអង្គ​សោយរាជ្យ​បាន​តែ​បី​ឆ្នាំ​ក៏​សុគត​ទៅ។ ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី ក៏​ជ្រើស​មេ​ទ័ព ឝ្រីមារញ អោយ​ឡើង​សោយរាជ្យ។

រាជពង្សាវលី[កែប្រែ]

  • លីវយី និង ហ៊ុនទៀន មានបុត្រ មិនស្គាល់?
    • អាចជាព្រះនត្តា រឺ ព្រះរាជបុត្រស្នងតពីព្រះរាជបុត្រផ្សេងទៀត ហ៊ុនផានហួង រឺ អាច ជា ផានហួងហ៊ុន រឺ ផានហួងវម៌្ម សោយរាជ្យបន្ត ប្រហែលចុះពីហ៊ុនទៀន ពីររជ្ជកាល រឺ មួយរជ្ជកាល

ឯកសារយោង[កែប្រែ]

  • ឯកសារចិន
  • ប្រវត្តិសាស្ត្រខ្មែរ ដោយលោក ត្រឹង ងារ
  • វិគីភីឌាខ្មែរ
  • ប្រវត្តិសាស្ត្រខ្មែរដោយបណ្ឌិតរស់ ចន្ទ្រាបុត្រ
មុនដោយ
មិនស្គាល់
កុរុងភ្វូណាន រឺ វ្យាធបុរ តដោយ
ហ៊ុនទៀន