លួចស្នេហ៍ថ្ពាល់ខួច

ពីវិគីភីឌា

លួចស្នេហ៍ថ្ពាល់ខួច

និពន្ធដោយ កែវ ច័ន្ទបូរណ៍ សម្រួលតន្ត្រី ដោយអ៊ែលប៊ុណ្ណា ច្រៀងដោយ សួសសងវាចា និង មាស សុខសោភា

រួម. ចូលឆ្នាំហើយ ឧិមិត្តយើងអើយ ចូលមករាំលេង មិនថាប្រុសស្រីចាស់ក្មេង ចូលមករាំលេង កំសាន្តកាយា ចូលឆ្នាំយើងជួបជុំគ្នា រាំវង់ខេមរា​ សប្បាយអឹងកង (ស្ទួន) ។

ប. ឃើញថ្ពាល់ខួច ចិន្តាលាក់លួចគួចស្នេហ៍នួនល្អង សូមរាំបានទេទងវង ចូលឆ្នាំថ្មីម្តង សប្បាយអស្ចារ្យ (ស្ទួន)។

ស. រាំក៏បាន អោយតែប្រុសប្រាណ បងមានមេត្តា តាមប្រពៃណីជាតិខេមរា សូមថែរក្សាអោយបានថ្លៃថ្នូរ (ស្ទួន)។

រួម. ចូលឆ្នាំហើយ ឧិមិត្តយើងអើយ ចូលមករាំលេង មិនថាប្រុសស្រីចាស់ក្មេង ចូលមករាំលេង កំសាន្តកាយា ចូលឆ្នាំយើងជួបជុំគ្នា រាំវង់ខេមរា​ សប្បាយអឹងកង (ស្ទួន) ។