លោកតា កង សាអ៊ុំ

ពីវិគីភីឌា

ប្រវត្តិរូបសង្ខេប[កែប្រែ]

លោកព្រឹទ្ធាចារ្យ កង សាអ៊ុំ កើតនៅឆ្នាំ១៩៣១ នៅភូមិសែនស្នាយ ឃុំស្រយូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ប្រពន្ធឈ្មោះសុមាធិ នៅភូមិសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប។ លោកព្រឹទ្ធាចារ្យមានកូន៦នាក់ប្រុស៣ និងស្រី៣នាក់។ លោកបានរៀនចប់សាលាបឋមសិក្សាខេត្តកំពង់ធំនៅឆ្នាំ១៩៥០ ហើយបានទៅរៀនបន្តនៅវិទ្យាល័យស៊ីសុវត្ថិ ក្រុងភ្នំពេញពីឆ្នាំ១៩៥១ដល់ឆ្នាំ១៩៥៤ចប់ថ្នាក់ទី៣ទំនើប។ លោកស្រឡាញ់ និងបានចូលរួមក្នុងការថែរក្សា ផ្សព្វផ្សាយវប្បធម៌ និងសិល្បៈខ្មែរជាច្រើន។ លោកបានគិតថាសម្ភារៈចាស់ៗតាំងពីបរមបុរាណអាចនិងបាត់បង់ក្នុងរយៈពេលខ្លីខាងមុខ លោកក៏បានចាប់ផ្តើមប្រមូលឧបករណ៍ សម្ភារៈប្រើប្រាស់ចាសៗតាមភូមិ សហគមន៍នានា ដើម្បីរក្សាទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់។ លោកតាបានបរិច្ចាគឧបករណ៍ និងវត្ថុបុរាណ ដែលលោកបានព្យាយាមប្រមូល និងរក្សាជាយូរយារណាស់មកហើយជូនមជ្ឈមណ្ធលភូមិអាស៊ី ដើម្បីរក្សា និងផ្សព្វផ្សាយជូនដល់សាធារណៈជនបានស្វែងយល់ពីវប្បធម៌ដ៏មានតម្លែរបស់ពួកគេ ហើយកេរតំណែលនេះ និងស្ថិតនៅជារៀងដ៏រាបសម្រាប់ក្មេងជំនាន់ក្រោយ។ លោកតាបានទទួលមរណភាពកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ក្នុងជន្មាយុ ៨៩ឆ្នាំ[១]

ឯកសារយោង[កែប្រែ]

  1. មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ វិទ្យាសាស្រ្តនៃសាកវិទ្យាល័យភូមិន្ទវិចិត្រសិល្ប