លោក អូក អ៊ី

ពីវិគីភីឌា

ប្រវត្តិ

លោក អូក អុី កើតនៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៨៩ នៅភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាកូនកសិករមួយរូប ដែលចេញមកបន្តការសិក្សានៅរាជធានីភ្នំពេញនាឆ្នាំ២០១០។

កំរិតវប្បធម៌

រូបថតលោក អូក អុី ទទួលសញ្ញាប័ត្រជាន់ខ្ពស់ឆ្នាំ២០១៦ បញ្ចប់ត្រឹមអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ ក្នុងឆ្នាំ២០១៦ បញ្ចប់បរិញ្ញាប័ត្រ នីតិសាស្រ្ត ឆ្នាំ២០១៣ បញ្ចប់សាលាមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០០៩ ប្រវត្តិការងារ បច្ចុប្បន្ន ស្ថាបនិកគណបក្សកម្ពុជានិយម ឆ្នាំ២០១៧ ដល់២០២១ ជាបុគ្គលិកផ្នែកច្បាប់ វិស័យធនាគារហិរញ្ញវត្ថុ ឆ្នាំ២០១៤-២០១៧ ជំនួយការផ្ទាល់អ្នកតំណាងរាស្រ្ត១រូប មណ្ឌលព្រៃវែង ឆ្នាំ២០១០-២០១៣ ជំនួយការបច្ចេកទេសអ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង

ប្រវត្តិចូលរួមគណបក្សនយោបាយ

បច្ចុប្បន្ន ៖ ស្ថាបនិក១ក្នុងចំណោម ស្ថាបនិក៨៩រូបនៃគណបក្សកម្ពុជានិយម ២០១៣-២០១៧ ៖ មន្រ្តីបច្ចេកទេស នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយគណបក្សសង្រ្គោះជាតិ និងជាស្ថាបនិក១រូប ក្នុងចំណោមស្ថាបនិក៤០០០នាក់ គណបក្សសង្រ្គោះជាតិ ២០១០-២០១៣ ៖ មន្រ្តីបច្ចេកទេសផ្នែកព័ត៌មាន និងផ្សព្វផ្សាយគណបក្សសិទ្ធិមនុស្ស ២០០៥-២០០៨ ៖ យុវជន សកម្មជនមូលដ្ឋានគណបក្សសមរង្ស៊ី

គ្រួសារ

លោក អូក អុី ជាកូនទី៤ ក្នុងចំណោមកូនប្រុសស្រីសរុប ៦ នាក់(ប្រុស៤ ស្រី២) របស់ លោក អ៊ុន អឿង និង អ្នកស្រី អ៊ុន ណន ដែលជាកសិករនៅក្នុងភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្ថិតនៅក្នុងជីវភាពមធ្យម។ បងប្អូនប្រុសស្រីរបស់លោក អូក អុី រួមមាន៖

១. លោក អូក សំអុល ២. លោក អូក សំអាត ៣. លោកស្រី អូក ស្រី ៤. លោក អូក អុី ៥. លោកស្រី អូក ស្រ៊ីម និង ៦. លោក អូក អុីម លោក អូក អុី បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោកស្រី ងួន រុងរិទ្ធ នៅខែវិច្ឆិកា ឆ្នាំ២០២១ ។