ល្វីស៍ ឌឺឡាប៉ូត៍

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ល្វី ឌឺឡាប៉ូត៍)
ល្វីស៍ ឌឺឡាប៉ូត៍

លោក ល្វីស៍ ឌឺឡាប៉ូត៍ គឺជាមន្ត្រីកងទ័ពជើងទឹកដែលតុបតែងដោយកងពលកិត្តិយស ដែលជា អ្នករុករកជនជាតិ បារាំង និងជាអ្នកថែរក្សា សារមន្ទីរឥណ្ឌូចិននៃទីក្រុងប៉ារីស។

លោកកើតនៅ ប្រទេសបារាំង ថ្ងៃទី ១១ ខែមករាឆ្នាំ ១៨៤២។ បន្ទាប់ពីមានការងឿងឆ្ងល់ក្នុងដំណើររុករក ដោយការមើលឃើញភាពស្រស់ស្អាតនៃទីតាំងនៃ ប្រាសាទអង្គរវត្ត លោក ល្វីស៍ ឌឺឡាប៉ូត៍ បានលះបង់ជីវិតរបស់គាត់ដើម្បីធ្វើឱ្យពិភបលោកស្គាល់ សិល្បៈខ្មែរ និងនាំយកវាចូលទៅក្នុងសារមន្ទីរ ដោយបង្ហាញនូវបណ្តុំនៃតួសម្តែងជាច្រើនដែលគាត់បានធ្វើ។ ក៏ដូចជាគំនូរព្រាង គំនូរ និងវត្ថុដើមមួយចំនួនដូចគ្នា ដល់សាធារណជន និងជាពិសេសដល់អ្នកវិទ្យាសាស្ត្រ។

សៅវភៅ ដំណើរ​ទៅ​ប្រទេស​កម្ពុជា នៅ ឆ្នាំ ១៨៨៩ របស់​លោក ល្វីស៍ ឌឺឡាប៉ូត៍

លោក ល្វី ឌឺឡាប៉ូត៍បានបំពេញបេសកម្មរបស់ខ្លួន នៅតាម​បណ្ដោយ​ទន្លេងមេគង្គ រវាងពីឆ្នាំ១៨៦៦មកឆ្នាំ១៨៦៨ ហើយបានត្រឡប់មករុករកបន្តទៀត នូវមហារមនីយដ្ឋានអង្គរ​កប់បាត់​កណ្ដាលព្រៃជ្រៅដ៏​ក្រាស់ឃ្មឹក ហើយដែលនៅថ្ងៃនេះ រមនីយដ្ឋានដ៏វិសេសវិសាល បានក្លាយជាសម្បត្តិបេតិកភ័ណ្ឌ​វប្បធម៌ របស់​ពិភពលោក។ លោក ល្វីស៍ ឌឺឡាប៉ូត៍ បោសសម្អាត ប្រាសាទបាយ័ន និងលើកគម្រោង ប្រាសាទអង្គរវត្ត

នៅឆ្នាំ១៨៧៣ បេសកជនបារាំងបានត្រឡប់ទៅទីនោះម្ដងទៀត ដើម្បីដើរផ្ដិតចម្លង យកនូវក្បាច់ចម្លាក់ដ៏ល្អៗទាំងឡាយ នៅផ្នែកខាងមុខ ឬតាមជញ្ជាំងនានា នៃមហាប្រាសាទខ្មែរ។ ប៉ុន្តែអ្នកធ្វើដំណើរផ្សងព្រេង នៃប្រវត្តិសាស្ត្រកម្ពុជារូបនេះ មិន​អាចរកបានសារមន្ទីរណាមួយឡើយ ក្នុងប្រទេសបារាំង ដើម្បីទទួលយកទៅតាំងបង្ហាញ នូវស្នាដៃគូសចម្លងរបស់គាត់។ យ៉ាងណា នៅប៉ុន្មានឆ្នាំក្រោយមក លោក ល្វីស៍ ឌឺឡាប៉ូត៍ នៅតែជំនះ រហូតគាត់បើកបានសារមន្ទីរតូចមួយ ស្ដីពិសិល្បៈខ្មែរ នៅក្នុងមហាគ្រឹះ កុំពីយេ៉ញ ស្ថិតនៅប៉ែកខាងជើង នៃប្រទេសបារាំង។

ផ្ទាំងរូបចម្លាក់ចម្លង ត្រូវបានទទួលយកទៅរក្សាទុក នៅក្នុងវិមានត្រូកាដេរ៉ូ កណ្ដាលរដ្ឋធានីប៉ារីស ក្រោយពី​ពួកវា ត្រូវបានយកទៅដាក់តាំងបង្ហាញ ក្នុងព្រឹត្តិការណ៍ពិពណ៌សកលលោក នាឆ្នាំ១៨៧៨។ តែបន្ទាប់មក ផ្ទាំងចម្លាក់ចម្លង នៃរចនាបទអង្គរទាំងនោះ ត្រូវបានបំភ្លេចមិននឹកនារក ចាប់ពីឆ្នាំ១៩៣៦មក ខណៈដែលប្រទេសនានានៅអ៊ឺរ៉ុប បានធ្លាក់ខ្លួន​យ៉ាងជ្រៅ ទៅក្នុងសង្គ្រាមលោក​ដ៏ស្រួចស្រាវ។[១]

លោក ល្វីស៍ ឌឺឡាប៉ូត៍ បានធ្វើដំណើរចុងក្រោយនៅខ្មែរក្នុងឆ្នាំ ១៨៨១ ប៉ុន្តែគាត់បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ហើយចាប់ពីពេលនេះតទៅត្រូវស្នាក់នៅប្រទេសបារាំង

លោក ល្វីស៍ ឌឺឡាប៉ូត៍ បានស្លាប់នៅថ្ងៃទី ៣ ខែឧសភាឆ្នាំ ១៩២៥ ក្នុងអាយុ ៨៣ ឆ្នាំ។

ឯកសារយោង[កែប្រែ]