វត្តសង្កែ

ពីវិគីភីឌា

វត្តសង្កែគឺជាវត្តបែបព្រះពុទ្ធសាសនាថេវាទ មានចម្ងាយពីផ្សាណាត់ចម្ងាយប្រមាណជាង ១ គីឡូម៉ែត្រ ស្ថិត​ក្នុង​ក្រុងបាត់ដំបង វត្ត​សង្កែនេះត្រូវ​បាន​ផ្តើមកសាង​ឡើង​ដោយ​លោកក​ឋា​ថន ញ៉ុញ ឬ​លោក​ម្ចាស់​ព្រះ​កោដ្ឋ ។ វត្ត​នេះ​ គឺជា​វត្ត​ដែល​ធំ​ជាងគេ​នៅ​ក្នុងក្រុង​បាត់ដំបង នា​សម័យ​ចៅពញា ក​ឋា​ថន ឈុំ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩០០ ។

  • ខ្លោងទ្វារវត្តសង្កែ នៅខេត្តបាត់ដំបង

ប្រវត្តិសាស្ត្រ[កែប្រែ]

វត្ត«​ឥន្ទ្រា​ធិ​បតី» ឬវត្ត«​សង្កែ» ​​​ស្ថិត​ក្នុង​ក្រុងបាត់ដំបង បើ​​យោង​តាម​ឯកសារ​របស់​មន្ទីរ​វប្បធម៌ និង​មន្ទីរ​ទេសចរណ៍នោះ ព្រះ​វិហារ​នៃ​វត្ត​សង្កែនេះ ​ត្រូវ​បាន​ផ្តើមកសាង​ឡើង​ដោយ​លោកក​ឋា​ថន ញ៉ុញ ឬ​លោក​ម្ចាស់​ព្រះ​កោដ្ឋ ។ វត្ត​នេះ​ គឺជា​វត្ត​ដែល​ធំ​ជាងគេ​នៅ​ក្នុងក្រុង​បាត់ដំបង នា​សម័យ​ចៅពញា ក​ឋា​ថន ឈុំ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩០០ ។

ស្ថាបត្យកម្ម​នៃ​ព្រះ​វិហារ គឺជា​ប្រភេទ​សំណង់​មុខដាច់ ​ដែលបច្ចុប្បន្ន​កម្រ​និង​ជួប​នៅ​ក្នុងស្រុក​ ​។ ចំណែក​តួ​រូប​ព្រះ​អង្គ​ជីវ៍ ត្រូវ​ចាស់​ៗ​ដំណាល​ថា​ ព្រះ​អង្គ​មាន​បារមី​ខ្លាំងពូកែ​ ដោយពេល​កសាង​មាន​បញ្ចុះ​នៅ​ព្រះ​

ក្រឹ​ង​) នៃ​ព្រះ​វិហារ ​គឺ​សល់​តាំងពី​បុរាណកាល​មក​ ។ នៅ​សម័យ​ខ្មែរក្រហម ​គេ​បាន​យក​ព្រះ​វិហារ​វត្ត​សង្កែ​នេះ ​ធ្វើ​ជា​ឃ្លាំង​ដាក់​គ្រាប់ ហើយ​ជា​តំបន់ហាមឃាត់ ប៉ុន្តែចុងខែ​ធ្នូ ឆ្នាំ​១៩៧៨ ត្រូវ​កង​ទ​ព័​ស្ម័គ្រចិត្ត​វៀត​ណាម បាន​វាយលុក​ចូល​ជួយ​ដល់​កងទ័ព​កម្ពុជា ដើម្បី​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ខ្លាំង​ទាំង​ផ្លូវគោក និង​អាកាស យន្តហោះ វៀតណាម​បាន​ទំលាក់​គ្រាប់​លើ ព្រះ​វិហារ វត្ត​សង្កែ ព្រោះ​ដឹង​ថា ខ្មែរ​ក្រហម​បាន​យក​ព្រះ​វិហារ​នេះ​ ធ្វើ​ជា​កន្លែង​ទុកដាក់​ឃ្លាំង​ស្តុក​គ្រាប់គ្រប់​ប្រភេទ​នៅ​ក្នុង​ព្រះ​វិហារ​នេះ ។

ទិដ្ឋភាពទូទៅនៃព្រះវិហារវត្តសង្កែ

ព្រះ​វិហារ​បាន​ឆេះ​ និង​ខូចខាត​ទាំងស្រុង (​មាន​រូប​ចាស់​បន្សល់​តាម​ឯកសារ​) ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ​គឺ​តួ​រូប​ព្រះ​អង្គ​ជីវ៍ ក្នុង​ព្រះ​វិហារ​មិន​ខូចខាត​អ្វី​ឡើយ ដោយ​ភាព​ខ្ទេចខ្ទាំ បាន​បន្សល់​ទុក​មក តំបន់​នេះ​ក៏​នៅ​មិន​ទាន់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចេញចូល​ដែរ បាន​ត្រឹមតែ​មើលឃើញ​ពី​ចម្ងាយ ​ឬ​នៃ​ត្រើយម្ខាង​ស្ទឹង​សង្កែ បន្ត​រហូត​​ដល់​ពេល​ដក​កងទ័ព​វៀតណាម​ចេញ​ទៅ​វិញ​អស់​នៅ​ឆ្នាំ​១៩៨៧​ឬ​១៩៨៨​ដោយ​បាន​រៀបចំ​ជា បន្ត​មក​ដល់​ឆ្នាំ​១៩៩៣ ទើប​គេ​បាន​កសាង​ព្រះ​វិហារ​ថ្មី​ដោយ​សាង​លើ​ទីតាំង​ខឿន​នៃ​ព្រះ​វិហារ​ចាស់​ដដែល ។[១]

ឯកសារយោង[កែប្រែ]

  1. https://kohsantepheapdaily.com.kh/article/796480.html