វត្តអម្ពរវ័ន ហៅ វត្តស្វាយដំណាក់

ពីវិគីភីឌា

«វត្ដអម្ពវ័នហៅវត្ដស្វាយដំណាក់»

 វត្ដអម្ពវ័នស្ថិតនៅ ភូមិស្វាយដំណាក់ ឃុំជំនីក 

ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ។ តាមដំណាលចាស់ៗបានប្រាប់កូនចៅថា ដំបូងឡើយមិនមែនមានឈ្មោះថាស្វាយដំណាក់ទេ កាលពីមុនគេហៅថាស្វាយអូសមែក ដោយហេតុថានៅវត្ដនេះមានដើមស្វាយមួយដើមមានរាងចម្លែក ចំណែកឯមែកស្វាយមានរាងទោចុះមកដល់ដី មនុស្សម្នារដែលធ្វើដំណើរឆ្ងាយឆ្លងកាត់តែងតែឈប់សំណាក់(ដំណាក់)នៅក្រោមដើមស្វាយនេះពីព្រោះម្លប់ស្វាយនេះត្រជាក់ត្រឈឹងត្រឈៃហើយអ្នកដែលបានដំណាក់នៅទីនេះហើយរមែងបានជួបហេតុភ័ព្វមង្គល់ ដោយហេតុនេះហើយទើបអ្នកស្រុកឲឈ្មោះថាវត្ដស្វាយដំណាក់។ចំណែកឯពាក្យថាអម្ពវ័ន ជាភាសាសំស្រ្កឹតដែលមានន័យថា ព្រៃស្វាយ ពីព្រោះវត្ដនេះសប្បូរទៅដោយភោគផលដើមស្វាយជាច្រើនប្រភេទ។

  1. នេះគ្រាន់តែជាពាក្យដំណាលតៗគ្នារបស់លោកតាលោកយាយ ខ្ញុំបានដំណាលប្រាប់ ពិតឬមិនពិតយល់តាមការពិចារណា។🙏🏻