វិគីភីឌា:ការបដិសេធ ទូទៅ

ដោយវិគីភីឌា
Jump to navigation Jump to search
វិគីភីឌាភាសាខ្មែរមិនទទួលខុសត្រូវចំពោះការប្រើប្រាស់របស់អ្នកទេ!

វិគីភីឌាជាប្រភេទសព្វវចនាធិប្បាយនៅលើបណ្តាញ​អ៊ីនធឺណិតដែលមានការចូលរួមដោយសហគមន៍អ្នកស្ម័គ្រចិត្តជាច្រើនរូប ដើម្បីចូលរួមចំនែកពង្រីក និងចែករំលែកចំនេះដឹងគ្នាទៅវិញតៅមកនៅតាមបណ្តាញអ៊ិនអឺណិត ដែលប្រភពក្នុងការអភិវឌ្ឍន៍ដ៏ចំបងសំរាប់អ្នកប្រើប្រាស់អ៊ីនធឺណិតទូទៅ។ រចនាសំព័ន្ធរបស់គំរោងនេះគឺអនុញ្ញាតអោយ​មនុស្សគ្រប់រូប​ដែលមានបណ្ដាញ​អ៊ីនធឺណិត​ធ្វើការកែប្រែខ្លឹមសារអត្ថបទនានា។ សូមកត់សំគាល់ថា អ្វីៗដែលសរសេរនៅទីនេះ​មិនប្រាកដថា​បានឆ្លងកាត់ការត្រួតពិនិត្យ​ពីអ្នកមានជំនាញត្រឹមត្រូវ ក្នុងការផ្ដល់អោយអ្នក​នូវព័ត៌មានពេញលេញ ត្រឹមត្រូវ និងអាចទុកចិត្តបាន១០០%ទេ។

នេះមិនមែនមានន័យថា​អ្នកមិនអាចរកបានព័ត៌មាន​មានតំលៃនិងត្រឹមត្រូវសោះនោះទេ។ ភាគច្រើនអ្នកអាចរកបានព័ត៌មាន​មានតំលៃ ប៉ុន្តែ វិគីភីឌាមិនអាចធានាជូនអ្នកពីសុពលភាពរបស់ព័ត៌មានដែលមាននៅទីនេះទេ។ ខ្លឹមសារអត្ថបទ​ខ្លះត្រូវបានកែប្រែនាពេលថ្មីៗ បំផ្លិចបំផ្លាញ ឬប្ដូរខ្លឹមសារទាំងស្រុង​ដោយនរណាម្នាក់​ដែលមានយោបល់​ខុសពីអ្វីដែលគេសរសេរមុននោះ។

សេចក្តីសង្ខេប

គេហទំព័រវិគីភីឌានេះមានការធានានិងទំនួលអ្វីទាំងអស់។ អ្នកដែលជាប់ពាក់ពាន់នឹងវិបសាយនេះ(រួមទាំងអ្នកចូលរួមចំនែកទាំងឡាយ) មិនព្រមទទួលខុសត្រូវ និងសូមធ្វើការបដិសេធចំពោះរាល់ការទាមទារអោយទទួលខុសត្រូវរបស់លោកអ្នក។ សូមអ្នកមានទំនួលខុសត្រូវរាល់ការប្រើប្រាស់វិបសាយនេះ ទាំងការមើល ការរួមចំនែក ការយកខ្លឹមសារក្នុងវិបសាយនេះទៅប្រើប្រាស់។

  • រាល់​កំហុស​ឆ្គង​ណា​មួយ​ ទោះជា​ផ្នែក​បច្ចេក​ទេស​ឬ​ខ្លឹមសារ​នៃ​អត្ថបទ សារនានានិងខ្លឹមសារនៃទំព័រដែលមានក្នុងវិគីភីឌាភាសាខ្មែរ​ មិនមែន​​ជា​ការ​ទទួល​ខុសត្រូវ ​របស់​សហគមន៍វិគីភីឌាភាសាខ្មែរ​ឡើយ​​ ។​ សូមអ្នកប្រើប្រាស់វិគីភីឌាភាសាខ្មែរអោយបានត្រឹមត្រូវ និងសូមទទួលខុសត្រូវរាល់កំហុសឆ្គងរបស់លោកអ្នក។
  • មិនមានការធានារ៉ាប់រងចំពោះខ្លឹមសារក្នុងទំព័រ រូបភាព និងឯកសារដែលមានក្នុងវិបសាយនេះទេ។
  • រាល់អត្ថបទទាំងអស់គឺត្រូវបានរក្សាសិទ្ធិដោយ GNU Free Documentation License (ជាអក្សរកាត់ GFDL)
  • វិគីភីឌាមិន​ទទួល​ខុស​ត្រូវ​ចំពោះ​រាល់​ភាព​មិន​ប្រក្រតី ដែលកើតមានលើ​បច្ចេកទេសក្នុងការ​​ប្រើប្រាស់ ដែលនាំអោយខូចប្រយោជន៍ឬជះឥទ្ធិពលមិនល្អដល់លោកអ្នក។