វិគីភីឌា:អត្ថបទ​ប្រចាំ​ថ្ងៃ/១៩ ខែមេសា ២០១១

ពីវិគីភីឌា

ប្រវត្តិសាស្ត្រវៀតណាមចាប់ផ្ដើមជាង២៧០០ឆ្នាំកន្លងមកហើយ ។ ជាយូណាស់មកហើយទំនាក់ទំនងអន្តរជាតិជាប្រវត្តិសាស្រ្តដ៏សំខាន់បំផុត របស់ប្រទេសវៀតណាមគឺប្រទេសចិន បុរេប្រវត្តិវៀតណាមបានបញ្ចូលបន្ថែម នូវរឿងព្រេងមួយតំណាលអំពីនគរមួយឈ្មោះថា វ៉ាន ឡាង (Van Lang) (២៨៥៨–២៧៨៧ម.ស.) ដែលរាប់បញ្ចូលនូវអ្វីដែលឥលូវជាតំបន់ស្វយ័តគ័ងស៊ី និងខេត្តគ័ងតុងប្រទេសចិន ក៏ដូចជាមានភាគខាងជើងប្រទេសវៀតណាមដែរ ។ ក្រោយមកទៀត រាជវង្សបន្តបន្ទាប់ នៅស្រុកចិនបានកាន់កាប់វៀតណាម ដោយផ្ទាល់អស់ជាច្រើនសម័យកាលចាប់ ពីឆ្នាំ ២០៧ ម.គ.រហូតដល់៩៣៨ គ.ស.ពេលនោះវៀតណាមបានទទួលឯករាជ្យមកវិញ ។ វៀតណាមនៅតែជារដ្ឋចំណុះមួយរបស់ចិន ដែលជាប្រទេសជិតខាងដ៏ធំជាងគេ អស់រយះពេលជាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រប្រទេស ក៏ប៉ន្តែបានរុញច្រានចេញ នូវការលុកលុយរបស់ចិនហើយ ដូចគ្នានេះដែរ ក៏មានការលុកលុយបីដងដោយសំណាក់ពួកម៉ុងហ្គោលរវាងឆ្នាំ ១២៥៥ និង១២៨៥ទៀត ។ ព្រះចៅអធិរាជ ថ្រាន ញ៉ាន តុង (Trần Nhân Tông) ក្រោយមកបានព្រមមកធ្វើជារដ្ឋចំណុះរាជវង្សយានតាមផ្លូវទូតដើម្បីចៀសវាងជម្លោះតទៅទៀត ។ តំណាក់កាលឯករាជ្យបណ្ដោះអាសន្នបានបញ្ចប់ក្នុងពាក់កណ្ដាល ដល់ចុងសតវត្សទី១៩ នៅពេលដែលប្រទេសត្រូវបានដាក់ក្រោមអាណានិគមបារាំង (សូមមើលបារាំងឥណ្ឌូចិន) ។ កំឡុងសង្គ្រាមលោកលើកទី២ ចក្រពត្តិជប៉ុនបានបណ្ដេញពួកបារាំងចេញដើម្បីកាន់កាប់ប្រទេសវៀតណាមវិញ ថែមទាំងពួកគេឃាត់បង្ខាំងរដ្ឋបាលគ្រប់គ្រង របស់បារាំងកំឡុងការកាន់កាប់របស់ពួកគេទៀត ។ បន្ទាប់ពីសង្គ្រាម បារាំងបានព្យាយាមបង្កើតការកាន់កាប់អាណានិគមឡើងវិញក៏ប៉ុន្តែជាចុងក្រោយបានបរាជ័យក្នុងសង្គ្រាមឥណ្ឌូចិនលើកទីមួយកិច្ចព្រមព្រៀងក្រុងសឺណែវ បានបែងចែកប្រទេសជាពីរដោយមានកិច្ចសន្យាក្នុងការបោះឆ្នោតប្រជាមតិដើម្បីបង្រួបបង្រួមប្រទេសឡើងវិញ ។