វិទ្យាល័យហ៊ុនសែនកំពង់លែង

ពីវិគីភីឌា
Jump to navigation Jump to search
វិទ្យាល័យហ៊ុន សែនកំពង់លែង.jpg

វិទ្យាល័យ ហ៊ុន សែន កំពង់លែង ជាវិទ្យាល័យតែមួយគត់ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលនៅមានអគារចាស់ទ្រុឌទ្រោមមួយខ្នងបន្សល់ទុកតាំងពីឆ្នាំ១៩៦៣មក។ ក្នុងរបបប៉ុលពត សាលារៀននេះជាមជ្ឈមណ្ឌលអង្គការចាត់តាំងរបស់ពួកខ្មែរក្រហម សម្រាប់ចេញបញ្ជាឱ្យកាប់សម្លាប់ប្រជាជន សូម្បីតែអ្នកណាម្នាក់ ក៏មិនដែលហ៊ានមកជិតសាលារៀននេះដែរ។ ក្រោយថ្ងៃរំដោះ ០៧ មករា ១៩៧៩ សាលារៀននេះត្រូវខូចខាត ខ្ទេចខ្ទីស្ទើរគ្មានសល់ ក្តារខៀន តុ កៅអី ទ្វារ បង្អួច ត្រូវបាក់បែក និងបំផ្លិចបំផ្លាញស្ទើរទាំងស្រុង និងត្រូវបានរដ្ឋអំណាច ប្រជាជន លោកគ្រូ អ្នកគ្រូបានរួមគ្នាជួសជុល និងកែលម្អសាលារៀននេះឡើងវិញ ដើម្បីបម្រើសេចក្តីត្រូវការរបស់កុមារា កុមារី ជាកូនចៅប្រជាជន ដែលចង់សិក្សារៀនសូត្រឡើងវិញ។ បច្ចុប្បន្នអគារថ្មីកម្ពស់បីជាន់ ចំនួន២ខ្នង មានប្រមាណ៣៦បន្ទប់ និងអគាររទីចាត់ការថ្មី និងបន្ទប់ស្នាក់នៅរបស់គ្រូ និងសិស្សបាន និងកំពុងតែសាងសង់ និងជំនួសអគារចាស់ ដែលមានការខ្វះខាតសម្រាប់ឆ្លើយតបទៅនឹងតម្រូវការរៀន បង្រៀន និងស្នាក់នៅរបស់គ្រូ និងសិស្ស។ វិទ្យាល័យ ហ៊ុន សែន កំពង់លែង មានគណៈគ្រប់គ្រង និងគ្រូបង្រៀនចំនួន ៤៨នាក់ ស្រី២៤នាក់ សិស្សានុសិស្សចំនួន៩១៨នាក់ ស្រី៥០២នាក់ និងមាន អន្តេវាសិកដ្ឋាន ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ចំនួន២០បន្ទប់ ក្រសួងអប់រំ យុវជន និងកីឡា មាន៣បន្ទប់ សម្រាប់គ្រូបង្រៀន ប្រទេសកូរ៉េ មាន៦បន្ទប់ និងប្រទេសជប៉ុន មាន១បន្ទប់។ គួរបញ្ជាក់ឲ្យដឹងផងដែរថា ស្រុកកំពង់លែង មាន៩ឃុំ គឺ ឃុំកំពង់ហាវ ឃុំតាងិល ឃុំច្រណូក ឃុំដារ ឃុំស្វាយអំពារ ឃុំុំពោធិ៍ ឃុំសំរោងសែន ឃុំប្រឡាយមាស និងឃុំផ្លូវទូក។ បញ្ហាប្រឈមធំបំផុតរបស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ គឺការធ្វើដំណើរតាមផ្លូវទឹក និងកន្លែងស្នាក់នៅ ហូបចុក ពិសេសសម្រាប់សិស្សមកពីចម្ងាយដូចជាមកពីឃុំប្រឡាយមាស ឃុំផ្លូវទូក ឃុំពោធិ៍ ឃុំសំរោងសែនជាដើម។ សង្ឃឹមថាក្នុងពេលឆាប់ៗខាងមុខនេះ ថ្នាក់ដឹកនាំក្រសួង អប់រំ យុវជន និងកីឡា ក៏ដូចជាថ្នាក់ដឹកនាំប្រទេស អាចកសាងវិទ្យាល័យមួយទៀត សម្រាប់ជួយសម្រាលការលំបាករបស់សិស្សានុសិស្សក្នុងឃុំឆ្ងាយៗ ដែលមានការពិបាក និងចំណាយថវិកាច្រើនណាស់ក្នុងការធ្វើដំណើរតាមផ្លូវទឹក និងស្នាក់នៅរៀនសូត្រនៅទីនោះ[១]

ឯកសារយោង[កែប្រែ]

  1. រុមទេសចរខ្មែរ-Khmer Tourist