វិទ្យាស្ថានភាសាបរទេស

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី វិទ្យាស្ថាន ភាសា បរទេស)
Jump to navigation Jump to search
IFL.jpg

វិទ្យាស្ថានភាសាបរទេស (Institute of Foreign Languages រឺ Institut des Langues Etrangères) ហៅកាត់ថា IFL ជាគ្រឹះស្ថានឧត្តមសិក្សាចំនុះអោយ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជំនាញក្នុងការបណ្ដុះបណ្ដាល​ភាសាបរទេស​ដល់និស្សិត​កម្ពុជា។ វាមានទីតាំងនៅតាមបណ្ដោយមហាវិថីសហព័ន្ឋរុស្ស៊ី ខាងកើតជាប់នឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

វិទ្យាស្ថាននេះកសាងឡើងនៅឆ្នាំ ១៩៦១ ដោយអាគារសិក្សាត្រូវបានគូរប្លង់ដោយវិស្វករខ្មែរដ៏ល្បីល្បាញគឺលោក វណ្ណ មូលីវណ្ណ។ ដើមឡើយ វិទ្យាស្ថាននេះត្រូវបានប្រើជាសាលាគរុវិជ្ជាជាន់ខ្ពស់ សំរាប់បណ្ដុះបណ្ដាលគ្រូបង្រៀនចំនួនជាមធ្យម២០០នាក់ក្នុងមួយឆ្នាំ។ នៅសម័យសាធារណរដ្ឋប្រជាមានិត្យកម្ពុជា វិទ្យាស្ថានត្រូវបានប្រើជាសាលានយោបាយមជ្ឍឹម លុះក្រោយមកក៏ក្លាយជាវិទ្យាស្ថានភាសាអន្តរជាតិ។

សព្វថ្ងៃ វិទ្យាស្ថានបណ្ដុះបណ្ដាលភាសាអង់គ្លេស ភាសាបារាំង ភាសាចិន ភាសាជប៉ុន និងភាសាកូរ៉េ។


សូមមើលផងដែរ[កែប្រែ]