Jump to content

វិទ្យុទូរទស្សន៏ទីម័រខាងកើត

ពីវិគីភីឌា

វិទ្យុទូរទស្សន៍ទីម័រខាងកើត (RTTL, តាទុម: Rádiu Televisaun Timor Leste, Radio and Television of East Timor in English) គឺជាស្ថានីយ៍វិទ្យុ និង ទូរទស្សន៍ជាតិ របស់ទីម័រខាងកើត[] សាខាវិទ្យុរបស់វិទ្យុទូរទស្សន៍ទីម័រខាងកើត (RTTL) ត្រូវបានគេស្គាល់ថាជា វិទ្យុទីម័រខាងកើត (RTL) ដែលផ្សាយជាភាសាតាទុម និង ព័រទុយហ្គាល់ ។ វិទ្យុទីម័រខាងកើត ត្រូវបានចាក់ផ្សាយ ១៦ ម៉ោងក្នុងមួយថ្ងៃជាមួយនឹងកម្មវិធីចំនួន ៣៤ ក្នុងស្រុកដែលផលិតដោយបុគ្គលិកចំនួន ៦៣ នាក់ ។ ប្រាំពីរភាគរយនៃកម្មវិធីរបស់ RTL គឺមកពីអ្នកផលិតខាងក្រៅ រួមទាំងអង្គការ និងភ្នាក់ងារមិនមែនរដ្ឋាភិបាលផងដែរ។ វិទ្យុទីម័រខាងកើត ជាបណ្តាញព័ត៌មានដ៏សំខាន់ និងមានការគ្របដណ្តប់ទូលំទូលាយបំផុតនៃចំនួនប្រជាជន ។

វិទ្យុទូរទស្សន៍ទីម័រខាងកើត
ប្រភេទបណ្ដាញផ្សព្វផ្សាយ វិទ្យុ បណ្ដាញទូរទស្សន៍
ប្រទេសទីម័រខាងកើត
បាវចនាRoman ba Nasaun
(តាទុម សម្រាប់ "ពន្លឺនៃប្រជាជាតិ")
Headquartersឌីលី
Broadcast areaទីម័រខាងកើត
[ឥណ្ឌូនេស៊ី]] (ទីម័រខាងលិច, នូសាតេងការ៉ាខាងកើត)
Ownerរដ្ឋាភិបាលទីម័រខាងកើត
កាលបរិច្ជេទចាប់ផ្ដើម1 មិថុនា 2002; 23 ឆ្នាំកន្លងទៅ (2002-០៦-01)
ឈ្មោះមុនTVRI Dili (១៩៧៨–១៩៩៩)
Languageតាទុម
ព័រទុយហ្គាល់
ឥណ្ដូនេស៊ី
អង់គ្លេស

ទូរទស្សន៍របស់វិទ្យុទូរទស្សន៍ទីម័រខាងកើត ត្រូវបានគេស្គាល់ថាជា Televisão de Timor LesteTelevizaun Timor Lorosae ( ទូរទស្សន៍ទីម័រខាងកើត ) អក្សរកាត់ថា TVTL ។ កាលវិភាគរបស់វាមានកម្មវិធីផលិតក្នុងស្រុកមួយចំនួននៅក្នុងភាសាតាទុម ក៏ដូចជាការបញ្ជូនបន្តនៃកម្មវិធីព័ត៌មាន និងកម្មវិធីផ្សេងទៀតពី RTP Internacional[] ទូរទស្សន៍ទីម័រខាងកើត ចាប់​ផ្ដើម​ចាក់​ផ្សាយ​នៅ​ឆ្នាំ ១៩៧៨ ជា​ដំបូង​ជា ​ស្ថានីយ​ទីម័រ​ខាង​កើត ​នៃ TVRI ហើយ​ក្រោយ​មក​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ជា TV UNTAET ។ បន្ទាប់ពីឯករាជ្យនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០០២ វាបានយកឈ្មោះបច្ចុប្បន្នរបស់វា។ វាបានស្រូបយកអតីតឧបករណ៍បញ្ជូន TVRI នៅលើប៉ុស្តិ៍លេខ ៧ ក៏ដូចជាមានស្ថានីយ៍បញ្ជូនបន្តនៅលើប៉ុស្តិ៍ ១២ នៅ បាកាវ (Baucau) ។

ឯកសារយោង

[កែប្រែ]
  1. "RTTL - Live TV from Dili, Timor-Leste (East Timor)". www.squidtv.net (in អង់គ្លេស). Retrieved 2025-11-16.
  2. "Globo baixa no Timor". Estadão (in ព័រទុយហ្កាល់ (ប្រេស៊ីល)). Retrieved 2025-11-16.