Jump to content

វិន្ទុទេវ

ពីវិគីភីឌា

វ្រះកម្រតេងអញវិន្ទុទេវ (សម័យជយវម៌្មទី៤) គឺជាព្រាហ្មណ៍មកពីត្រកូលព្រាហ្មណ៍គ្រួសារ​មួយ​នៃ​វណ្ណៈ​ ទី​៣ "កម៌្មាន្តរ" ដែល​មាន​ដើម​កំណើត​នៅ​ស្រុក​វ្នុរទ្នង (ទួល​ថ្នង់?) វិសយសឡា គឺជាបុព្វបុរសនៃព្រាហ្មណ៍សម័យក្រោយៗចាប់ពីរាជ្យក្សត្រជយវម៌្មទី៤មក។ លោកជា​បុរោហិត​នៅ​ឯ​ប្រាសាទ​ស្រី​ជលាង្គេស្វរ (ប្រាសាទ​ព្រះ​ធាតុ​ទឹក​ឆ ស្រុក​ព្រៃ​ឈរ) និង​បង​ប្អូន​ប្រុស​ជា​ច្រើន​នាក់​ទៀត ជា​បុរោហិត​នៅ​ទី​សក្ការៈ​បូជា​ដទៃ​ទៀត តាំង​ពី​រាជ្យ​ព្រះ​បាទជយវម៌្ម​ទី​៤អ្នកជំនាន់ក្រោយរបស់លោកជា​​អ្នក​ល្បី​ល្បាញ ជា​រាជ​បុរោហិត​សំខាន់​ៗ សំរាប់​ព្រះរាជា ដែល​រហូត​ដល់​ដំណាច់​សតវត្ស​ទី​១១ មាន​វា​គី​ស្វរ​បណ្ឌិត​ និង​ទិវាករ​បណ្ឌិត ដែល​ជា​អ្នក​បាន​ដឹក​នាំ​ធ្វើ​ពិធី​បូជា​សំខាន់​ៗ នៅ​ក្នុង​រាជ្យ​ព្រះ​បាទឧទយាទិត្យ​វម៌្មទី​២ ហស៌វម៌្ម​ទី​៤ និង​ជា​ពិសេស ជា​អ្នក​ធ្វើ​ពិធី​រាជា​ភិសេក ព្រះ​បាទ​ជយវម៌្មទី​៧ ធរណេន្ទ្រវម៌្ម​ទី​២ និង​សូរ្យវម៌្ម​ទី​២ឡើង​សោយ​រាជ្យ​។