Jump to content

វិហារឋានសួគ៌

ពីវិគីភីឌា

វិហារឋានសួគ៌ទេវស្ថានឋានសួគ៌ (ចិនសាមញ្ញ:天坛) គឺជាបណ្ដុំសំណង់អគារខុងជឺសាសនានៃអធិរាជដែលមានទីតាំងនៅភាគអាគ្នេយ៍នៃទីក្រុងប៉េកាំងកណ្តាល។ អធិរាជនៃរាជវង្សឈីង និង មិង បានយាងទៅធ្វើព្រះរាជកិច្ចនៅបរិវេណនេះពីរដងក្នុងមួយឆ្នាំ ដើម្បីបួងសួងដល់ឋានសួគ៌ ដើម្បីសុំទិន្នផលកសិកម្មល្អ និងពិធីបុណ្យតាមរដូវកាលផ្សេងៗទៀត។ វិហារនេះតំណាងឱ្យទំនាក់ទំនងរវាងផែនដី និងស្ថានសួគ៌ ពិភពមនុស្ស និងពិភពរបស់ព្រះ ដែលជាចំណុចស្នូលនៃសកលវិទ្យាចិន និងតួនាទីពិសេសដែលដើរតួដោយអធិរាជនៅក្នុងទំនាក់ទំនងនោះ។[] វិហារនេះត្រូវបានសាងសង់ឡើងពីឆ្នាំ ១៤០៦ ដល់ឆ្នាំ ១៤២០ ដោយអធិរាជយ៉ុងឡឺនៃរាជវង្សមិង ហើយក៏ជាអ្នកសាងសង់ទីក្រុងហាមឃាត់នៅទីក្រុងប៉េកាំងផងដែរ។ នៅសតវត្សរ៍ទី ១៦ អធិរាជជាជីង បានពង្រីកទំហំវិហារនេះ ហើយប្តូរឈ្មោះវាទៅជា វិហារឋានសួគ៌[]

វិហារឋានសួគ៌ មហាមន្ទីរបួងសួងសុំទិន្នផលកសិកម្មល្អ

អធិរាជឈានឡុង បានជួសជុលវិហារនេះឡើងវិញក្នុងអំឡុងពេលគ្រងរាជ្យរបស់ព្រះអង្គនៅសតវត្សរ៍ទី ១៨ ហើយដោយសារតែស្ថានភាពសេដ្ឋកិច្ចមានភាពតានតឹង នេះគឺជាការជួសជុលកែលម្អលើកចុងក្រោយបង្អស់របស់វិហារនេះនៅក្នុងសម័យរាជវង្ស។ សង្គ្រាមនៅក្នុងប្រទេសចិនក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩០០ បានបំផ្លាញប្រាសាទ ហើយវត្ថុបុរាណផ្សេងៗត្រូវបានគេលួច។ នៅឆ្នាំ ១៩១៤ យ័ន ស៊ីខាយ ដែលជាប្រធានាធិបតីនៃសាធារណរដ្ឋចិននៅពេលនោះ បានធ្វើពិធីបួងសួងរបស់រាជវង្សមីងនៅវត្តនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីឲ្យគាត់ត្រូវបានប្រកាសជាអធិរាជចិន។ វិហារនេះត្រូវបានប្តូរទៅជាឧទ្យាន ហើយបើកឱ្យសាធារណជនចូលទស្សនានៅឆ្នាំ ១៩១៨។ វិហារឋានសួគ៌ត្រូវបានចុះបញ្ជីជាតំបន់បេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ១៩៩៨ ។

ឯកសារយោង

[កែប្រែ]
  1. Centre, UNESCO World Heritage. "Temple of Heaven: an Imperial Sacrificial Altar in Beijing". UNESCO World Heritage Centre (in អង់គ្លេស). Retrieved 2026-07-01.
  2. Travel, Joseph Kiprop in (2018-02-23). "Temple of Heaven - UNESCO World Heritage Sites in China". WorldAtlas (in American English). Retrieved 2026-07-01.