វីធីធ្វើម្ហូប

ពីវិគីភីឌា

វិធីធ្វើម្ហូប[កែប្រែ]

មនុស្សយើងម្នាក់ៗតែងតែត្រូវការបរិភោគអាហារជារាងរាល់ថ្ងៃ ហើយអ្នកខ្លះទៀតក៏តែងតែចង់បានមុខម្ហូបប្លែកៗដើម្បផ្លាស់ផ្ដូរមុខម្ហូបជារាងរាល់ថ្ងែជាពិសេស បងៗស្ត្រីមេផ្ទះតែងតែចង់បានមុខម្ហូបប្លែកៗដើម្បីចំអិនជាអាហារអោយស្វាមី និងកូនៗរបស់ពួក គាត់។ហើយខ្ញុំក៏មានមុខម្ហូបពិសេសពីរមុខដែរចង់មកចែករំលែកផងដែរ។

មុខម្ហូបទី១គឺ[កែប្រែ]

បាយឆាសាច់គោ[កែប្រែ]

គ្រឿងផ្សំ[កែប្រែ]

  • ម្សៅស៊ុបៈ កន្លះស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវៈ ១ស្លាបព្រាបាយ
  • ប្រេងម្ទេសៈ ១ស្លាបព្រាកាហ្វេ
  • បាយសៈ ១កូនចាន
  • ការ៉ុតៈ
  • ១ភាគ៤នៃការ៉ុត១
  • សណ្ដែកគួៈ ២គួរ
  • ប្រេងសណ្ដែកៈ ១ស្លាបព្រាកាហ្វេ
  • ពងទាៈ ១គ្រាប់
  • សាច់គោៈ ១g

របៀបចិតបន្លែ[កែប្រែ]

  • ការ៉ុតយើហចិតសំបកវាចេញបន្តិៗហើយយើងពុះវាជាបន្ទះតូចៗល្មមបន្ទាបមកយើងហាន់ អោយល្អិតល្មម។
  • សណ្ដែកគួយើងហាន់វាអោយល្អិតល្មមប្រហាក់ប្រហែនិងការ៉ុតដែរ។

សាច់គោយើងហាន់វាជាបន្ឬះស្ដើងៗ។

របៀបចំអិន[កែប្រែ]

មុនដំបូងដួសបាយដាក់កូនចានអោយពេញ១ចាន ហើយដាក់ទឹកស៊ីអ៊ីវ ម្សៅស៊ុប ប្រេងម្ទេសច្របលចូលគ្នាអោយសព្វ។ហើយដាក់ខ្ទះលើភ្លើងអោយក្ដៅរួចចាក់ប្រេសណ្ដែកចូលអោយក្ដៅ ហើយគោះពងទាចូលភ្លាមកុំអោយឆ្អិន ហើយចាក់ការ៉ុត សណ្ដែកគួ និងសាច់គោចូល វាអោយសព្វប្រហែលជា៣នាទី រួចដាក់បាយសដែលបានលាយគ្រឿងរួចចូលកូវាអោយល្មមនឹងឆ្អិន រួចដួសដាក់ចាន់ជាការស្រេច។

មុខម្ហូបទី២[កែប្រែ]

មីឆាសាច់គោ[កែប្រែ]

គ្រឿងផ្សំ[កែប្រែ]

  • សាច់គោៈ ១g
  • ការ៉ុតៈ ១ភាគ៤នៃការ៉ុត១
  • ផ្កាខាត់ណាសៈ ២កូនដុំតូច
  • ផ្កាខាត់ណាខៀវៈ ២កូនដុំតូច
  • ស្ពៃបូកគោៈ ១សន្លឹក
  • ដើមខាត់ណាៈ១ដើម
  • មីសសៃធំៈ ១ដុំ
  • ពងទាៈ ១គ្រាប់
  • ទឹកម្ទេសៈ ៣ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបៈ ១ស្លាបព្រាកាហ្វេ
  • ទឹកក្ដៅៈ ១កូនវែក
  • ខ្ទឹមសៈ ២ កំពឹស
  • ទឹកត្រីៈ ១ស្លាបព្រាកាហ្វេ
  • ស្កសរៈ១ស្លាបព្រាកាហ្វេ

របៀបហាន់បន្លែ[កែប្រែ]

  • ការ៉ុតយើងចិតសំបកហើយយើងពុះវាជាពីចិតវាជាបន្ទះស្ដើងៗ
  • ផ្កាខាត់ណាយើងពុះ១ដុំតូចជាពីរទាំងផ្កាខាត់ណាស និងផ្កាខាត់ណាខៀវ
  • ដើមចខាត់ណាយើងបកសំបកវាចេញហើយយកខ្ចីមកចិតបញ្ឆិតៗវែងៗ។
  • ស្ពៃបូកគោចិតវាបញ្ឆិតវែងៗ។

សាច់គោយើវាជាបន្ទះស្ដើង។

វិធីចំអិន[កែប្រែ]

មុនដំបូងយើងស្រុះមីជាមួយនិងទឹកក្ដៅមួយស្ទះរួចយើងស្រង់ចេញមកយើងចាក់ប្រេងសណ្ដែកពីលើមីបន្តិចដើម្បីអោយវាងាយរលា។បន្ទាប់មកយើងដាក់ខ្ទះលើភ្លើងអោយក្ដៅ ហើយចាក់ប្រេឆាចូលអោយក្ដៅរួចគោះពងទាចូលកុំអោយឆ្អិន ហើយចាក់មីចូលជាមួយនិងសាច់គោកូអោយសព្វល្មមនិងឆ្អិនរួចដួសដាក់លើចាន។បន្ទាប់មកយើងដាក់ខ្ទះលើភ្លើងអោយក្ដៅហើយដាក់ប្រេងឆាចូលអោយក្ដៅរួចដាក់ខ្ទឹមសចូលអោយឈ្ងុយល្មមហើយចាក់ទឹកត្រី និងស្កសរចូលកូៗ ហើយដាក់បន្លែចូលកូអោយសព្វហើយចាក់ទឹកក្ដៅចូលដើម្បីអោយបន្លែស្រស់មើលទៅគួអោយចង់ហូបរួចដាក់ម្សៅស៊ុប និងទឹកម្ទេសចូលកូអោយល្មមឆ្អិនរួចដួសដាក់ពីលើមីដែលឆារួចជាកាស្រេច។