វីរេន្ទ្រាធិបតិវម៌្ម

ពីវិគីភីឌា

[ប្រាសាទចារ = Prasat Char, ស.វទី១០ រាជ្យជ័យវរ្ម័នទី៥ = 10th century in the reign of King Jayavarman V]

ប្រាសាទនេះស្ថិតនៅភូមិចារ ប្រហែល៥គមទិសពាយព្យនៃក្លោងទ្វារដីឆ្នាំ អង្គរធំ។ តួប្រាសាទទាំងមូលដួលរលំដោយកត្តាធម្មជាតិ និងមនុស្ស។ សព្វថ្ងៃយើងឃើញមាននៅសល់តែស៊ុំទ្វារដែលមានសិលាចារឹកពីរផ្ទាំង។

សិលាចារឹកជាភាសាខ្មែរទាំងពីរផ្ទាំងនេះ គេចុះលេខ K.257។ តាមសិលាចារឹកនេះ មានចុះកាលបរិច្ឆេទឆ្នាំ៩០១ (គ.ស៩៧៩)ដែលសរសេរថាព្រះបាទជ័យវរ្ម័នទី៥បានបង្គាប់ដល់វ្រះគ្រូ និងមន្ត្រីជាន់ខ្ពស់បីនាក់ទៀតមានឈ្មោះវិរិន្ទ្រវរ្ម័ន វិរិន្ទ្រធិបតិវរ្ម័ន និងមហិធរវរ្ម័ន ឲ្យមានសន្តានចិត្តផ្ដល់ដីដល់ព្រះអង្គម្ចាស់៤អង្គ ដើម្បីបង្កើតភូមិ និងដម្កល់រូបព្រះ។ លោក Cœdès យល់ថាព្រះអង្គម្ចាស់ទាំងបួនអង្គមានជាប់ខ្សែស្រឡាយទៅនឹងព្រះបាទឧទយាទិត្យវរ្ម័នទី១ ដែលគ្រោងរាជ្យនៅគ.ស១០០១ ដែលមាននិយាយនៅសិលាចារឹកប្រាសាទខ្នារ K.356...