វីលៀម សាលីបា
វីលៀម អាឡាំង អង់ដ្រេ កាព្រីអ៊ែល សាលីបា
កើតថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០០១) គឺជាកីឡាករបាល់ទាត់អាជីពជនជាតិបារាំង ដែលលេងជាខ្សែការពារកណ្តាលសម្រាប់ក្លឹប អាសុីណល ក្នុងក្របខ័ណ្ឌ ព្រីមៀរ លីគ និងក្រុមជម្រើសជាតិបារាំង។ ត្រូវបានគេចាត់ទុកថាជាខ្សែការពារកណ្តាលដ៏ល្អបំផុតម្នាក់នៅលើពិភពលោក គាត់ត្រូវបានគេស្គាល់ដោយសារកម្លាំង ល្បឿន ការស្ទាក់ចាប់ និងភាពស្ងប់ស្ងាត់របស់គាត់។
គាត់បានចាប់ផ្តើមអាជីពបាល់ទាត់អាជីពរបស់គាត់នៅ AS Saint-Étienne អាអេស សាំងអេតជៀន ហើយបានរួមចំណែកដល់ Saint-Étienne ក្នុងការឡើងទៅលេង UEFA Europa League យូហ្វា អ៊ឺរ៉ូផាលីក ក្នុង រដូវកាល លីគអងបារាំង ឆ្នាំ ២០១៨-១៩ ។ គាត់បានផ្ទេរទៅ ក្លឹប អាសេុីណាល អេហ្វ ក្នុងខែកក្កដា ឆ្នាំ២០១៩ ក្នុងតម្លៃផ្ទេរ ២៧លានផោន (ប្រហែល ៥០ពាន់លាន វ៉ុន ) ហើយបានចូលរួមជាមួយក្រុមដំបូងរបស់ Arsenal ក្នុងឆ្នាំ២០២២ បន្ទាប់ពីលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹប Saint-Étienne, អូជីស៊ី ណៃស និង មាកសី។ គាត់បានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមធំសម្រាប់ក្រុម អាសេុីណល នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ ហើយបានរួមចំណែកដល់ការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ របស់ អាសេុីណល ក្នុង រដូលកាល ព្រីមៀរ លីគ ឆ្នាំ ២០២២-២៣ ក្នុងរដូវកាលដំបូងរបស់គាត់ជាមួយក្លឹប។ គាត់បានលេងក្នុងការប្រកួត ព្រីមៀរ លីគ ទាំងអស់របស់ អាសេុីណល នៅរដូវកាលបន្ទាប់ ហើយបានរួមចំណែកដល់ការសម្រេចបាននូវគ្រាប់បាល់តិចបំផុតរបស់ក្លឹប (២៩) ក្នុងរដូវកាល ព្រីមៀរ លីគ ឆ្នាំ ២០២២-២៣។
បន្ទាប់ពីលេងឱ្យក្រុមជម្រើសជាតិបារាំងក្នុងក្រុមអាយុដូចគ្នា សាលីបា បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ គាត់ត្រូវបានជ្រើសរើសសម្រាប់ក្រុមជម្រើសជាតិបារាំងសម្រាប់ ព្រឹត្តិការណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ ២០២២ ហើយ ក្រុមនេះបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខពីរក្នុងព្រឹត្តិការណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក។