ឝ៊ីនមីណោ

ពីវិគីភីឌា
ក្នុងឈ្មោះភូមានេះ ឝ៊ីន គឺជាយសមួយ។
ឝ៊ីនមីណោ
ရှင်မိနောက်
ជាអ្នកដូន (នត) អាណោមិបាយ៉ា
ព្រះមហាក្សត្រីនៃហង្សាវត្តី
Tenureខែកក្កដា ១៤០៧ – រ. ខែកុម្ភៈ ១៤២២
ម្ចាស់ក្សត្រីប្រាសាទខាងលិចនៃអវៈ
Tenure២៥ វិច្ឆិកា ១៤០០ – កក្កដា ១៤០៧
អង្គមុនចៅឌ៏អ៊ូ
អង្គក្រោយឝ៊ីនបុម៉ឺ
ប្រសូត១៣៧៤[កំណត់ ១]
ម៉ូញីន
សុគត?
បារគូ
រាជពន្ធភាពមិនហ្កោនទី១ (១៣៨៩–១៤០៧)
រាជាធិរាជ (១៤០៧–២២)
រាជបច្ឆាញាតិមិនយ៉ឺទ្ជ៏ហ្ស្វា
ចៅភ្យីចន្ទ
សិហសុ
វង្សម៉ូញីន
បិតាថូង៉ានប្វា[១] (ហ្សង៉ាំហ្ផា)[២]
សាសនាពុទ្ធសាសនាថេរវាទ

ឝ៊ីនមីណោ (ភូមា: ရှင်မိနောက် [ʃɪ̀ɴ mḭ naʊʔ]) ធ្លាប់ជាមហេសីធំនៃព្រះបាទមិនហ្កោនទី១នៃអវៈចាប់ពីឆ្នាំ ១៤០០ ដល់ ១៤០៧។ ព្រះនាងត្រូវជាព្រះមាតានៃព្រះរាជបុត្រស្នងរាជ្យមិនយ៉ឺទ្ជ៏ហ្ស្វា ដែលជាមេទ័ពម្នាក់ក្នុងចំណោមពួកមេទ័ពល្បីៗបំផុតក្នុងប្រវត្តិសាស្ត្រភូមា និងក៏ជាព្រះមាតានៃព្រះបាទសីហសុនៃអវៈផងដែរ។ មីណោត្រូវជាបុត្រីនៃហ្សង៉ាំហ្ផា ជា ចៅហ្វា (មេកន្ទ្រាញ)នៃរដ្ឋម៉ូញីនរបស់ឝាន។ ព្រះនាងបានរៀបអភិសេកនឹងមិនហ្កោន បុត្រានៃព្រះបាទស្វេស៊កឺនៃអវៈ នៅពេលដែលអវៈ និងម៉ូញីនស្ថិតនៅក្នុងសម័យកាលមួយដ៏កំរនឹងមាន ដែលរដ្ឋទាំងពីរមានទំនាក់ទំនងល្អនឹងគ្នាក្នុងឆ្នាំ១៣៨៩។ [កំណត់ ២] ចាប់ពីឆ្នាំ១៣៩១ ដល់ ១៣៩៥ ព្រះនាងបានផ្ដល់ព្រះជន្មដល់ព្រះរាជបុត្រាពីរអង្គ មិនយ៉ឺទ្ជ៏ហ្ស្វា និង សីហសុ ហើយនិងបុត្រីមួយអង្គ ចៅផ្យ៉េចន្ទនៅព្យីនស៊ី ដែលត្រូវជាសក្ដិភូមិរបស់មិនហ្កោន។

មីណោបានក្លាយជាព្រះម្ចាស់ក្សត្រីនៃអវៈ នៅថ្ងៃ ២៥ វិច្ឆិកា ១៤០០ នៅពេលមិនហ្កោនបានឡើងសោយរាជ្យនៅអវៈ។ អវៈនៅពេលនោះកំពុងធ្វើសង្គ្រាមតទល់នឹងនគរហង្សាវត្តីនៅភាគខាងត្បូង។ នៅខែមេសា ១៤០៧[៣] មិនហ្កោនបានលុកលុយចូលទៅប្រទេសហង្សាវត្តី ហើយបានទៅដល់ជាយក្រុងបារគូ។ ដូចទំលាប់រាល់ដងក្នុងថ្ងៃនោះ ព្រះនាងបានយាងទៅជាមួយព្រះបាទមិនហ្កោនកំឡុងបេសនកម្មយោធារបស់ទ្រង់។ បីខែក្រោយមក រ.ខែកក្កដា ១៤០៧ កងទ័ពហង្សាវត្តីបានវាយបក និងលឺថាបានបង្ក្រាបកងទ័ពអវៈទៀតផង។ ក្នុងដំណើរនៃការដកទ័ពថយក្នុងភាពចលាចល ព្រះមីណោត្រូវបានចាប់ព្រះកាយបានដោយកងទ័ពហង្សាវត្តី។ ព្រះបាទរាជាធិរាជនៃហង្សាវត្តីបានតែងតាំងព្រះនាងជាព្រះមហេសីរបស់ទ្រង់។ នៅខាងក្នុងដំណាក់ស្រីស្នំរបស់រាជាធិរាជគឺមានព្រះរាជបុត្រីរបស់ព្រះនាងចៅផ្យ៉េចន្ទ ដែលត្រូវបានចាប់ព្រះកាយបាននៅរក្ខៈ ដោយកងទ័ពហង្សាវត្តី និងក៏ត្រូវបានតែងតាំងជាព្រះមហេសីនៃព្រះរាជាធិរាជផងដែរ។[៤]

ចំណែកមិនយ៉ឺទ្ជ៏ហ្ស្វាមិនបានអត់អោនឱ្យព្រះបាទរាជាធិរាជចំពោះការរៀបចំឱ្យព្រះមាតានិងព្រះភគិនីរបស់ព្រះអង្គគង់នៅក្នុងព្រះរាជដំណាក់ស្រីស្នំឡើយ។ ទ្រង់បានប្ដេជ្ញាបង្ក្រាបរាជាធិរាជឱ្យបានក្នុងសង្គ្រាម ហើយស្ទើរតែបង្ក្រាបបានទៅហើយ ក៏ប៉ុន្តែព្រះអង្គនៅតែមិនអាចរំដោះព្រះមាតា និង ព្រះភគិនីរបស់ព្រះអង្គបានឡើយ រហូតដល់ព្រះអង្គបានចូលទិវង្គតដោយសារតែរបួសក្នុងសមរភូមិនៅខែមីនា ១៤១៧។ [៤]

កំណត់[កែប្រែ]

  1. She was born in 1374 per Maha Yazawin, and in 1373 per Hmannan Yazawin, inferred from their reporting. Maha Yazawin (Maha Yazawin Vol. 1 2006: 334–335) says she was 34 (in 35th year) when she was captured by Hanthawaddy forces c. July 1408. (Hmannan Vol. 1 2003: 485) also says she was 34 (in 35th year) but a year earlier in July 1407. The chroniclers of Hmannan corrected Maha Yazawin's invasion date by a year earlier but did not update Shin Mi-Nauk's age accordingly.
  2. Hmannan (Hmannan Vol. 1 2003: 424) only says she was married to Min Swe in (751 ME = 28 March 1389 to 28 March 1390). But it likely took place in early 751 ME (in 1389) since the following entry in the chronicle is on the dry-season campaign of 1389–90.

ឯកសារយោង[កែប្រែ]

  1. Hmannan Vol. 1 2003: 424
  2. Tun Aung Chain 2004: 68
  3. (Hmannan Vol. 1 2003: 477): Kason 769 ME = 8 April 1407 to 7 May 1407
  4. ៤,០ ៤,១ Harvey 1925: 85–95

គន្ថនិទ្ទេសន៍[កែប្រែ]

ឝ៊ីនមីណោ
ប្រសូត/កើត: ១៣៧៤ សុគត/ស្លាប់:  ?
ព្រះរាជគោរម្យងារ
មុនដោយ
ព្រះមហាក្សត្រីនៃហង្សាវត្តី
១៤០៧–១៤២២
តដោយ
មុនដោយ
ចៅឌ៏អ៊ូ
ព្រះម្ចាស់ក្សត្រីដំណាក់ខាងលិចនៃអវៈ
១៤០០–១៤០៧
តដោយ
ឝ៊ិនប៊ម៉ឺ