សង្កាត់កោះដាច់

ពីវិគីភីឌា
កោះដាច់
សង្កាត់
ប្រទេស កម្ពុជា
រាជធានីភ្នំពេញ
ខណ្ឌជ្រោយចង្វារ
ភូមិចំនួន៥
ល្វែងម៉ោងម.ស.ស.+០៧

សង្កាត់កោះដាច់ជាសង្កាត់មួយស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

ប្រវត្តិ[កែប្រែ]

ជាអតីតឃុំនៃស្រុកមុខកំពូល ខេត្តកណ្ដាល

http://www.khemaradaily.com/30942/[តំណភ្ជាប់ខូច]

ផ្នែករដ្ឋបាល[កែប្រែ]

កូដភូមិ (កូដ ISO) ភូមិ អក្សរឡាតាំង
០៨០៧០២០១ ចុងកោះ Chong Koh
០៨០៧០២០២ ល្វា Lvea
០៨០៧០២០៣ ក្បាលកោះ Kbal Koh
០៨០៧០២០៤ កោះដាច់ Koh Dach
០៨០៧០២០៥ រនះ Roneah

ផ្នែកអប់រំ[កែប្រែ]

ផ្នែកទេសចរណ៏[កែប្រែ]

​ សំរាប់​ថ្ងៃ​ចុង​សប្តាហ៍​ឬ​ថ្ងៃ​សំរាក​ម្តងៗ​គេ​សង្កេតឃើញ​មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​នាំ​ក្រុមគ្រួសារ​មិត្តភក្តិ​ស្រី​ប្រុស​ទៅ​ផ្លាស់ប្តូរ​បរិយាកាស និង​បន្ធូរ​អារម្មណ៍​នៅ​រមណីយដ្ឋាន​ធម្មជាតិ​មួយនា​មាត់​ទ​ន្ល​។​ ​នៅ​ត្រើយ​ខាងកើត​នៃ​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​រមណីយដ្ឋាន​មួយ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ជា​តំបន់​មួយ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី យើង​អា​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេង​៦ ប្រហែលជា​១២​គីឡូម៉ែត្រ​ប៉ុណ្ណោះ រួច​ឆ្លងតាម​កំពង់ចម្លង​វត្ត​ក្តី​ចាស់ កោះដាច់​យើង​នឹង​ទៅដល់​តំបន់​រមណីយដ្ឋាន​កោះដាច់ ដែលជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ​ស្ថិតនៅ​ក្នុងភូមិ​ក្បាលកោះ សង្កាត់​កោះដាច់ ខណ្ឌឫស្សីកែវ អតីត​ឃុំ​កោះដាច់ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

​រមណីយដ្ឋាន​កោះដាច់​ជា​រៀងរាល់ឆ្នាំ​បើក​ដំណើរការ​ឲ្យ​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូល​លំហែ​កំសាន្ដ​ក្នុង​រដូវប្រាំង​មាន​រយៈពេល​៦-៧​ខែ​។ ចំណែក ៥-៦​ខែ ក្នុង​រដូវវស្សា​វិញ​ទឹក​ឡើង​ច្រើន​មិនអាច​ទៅ​កំសាន្ត​នៅតាម​ឆ្នេរ​ខ្សាច់​បាន​នោះទេ​។​

​បច្ចុប្បន្ន​កោះដាច់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​ប្រែ​មុខមាត់​ថ្មី​ក្រោម​ការយកចិត្តទុកដាក់ និង​គម្រោង​ការអភិវឌ្ឍ​របស់​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ចុះ​លើកកម្ពស់​អនាម័យ សម្អាត​បរិស្ថាន ពង្រឹង​សុវត្ថិភាព កំណត់​តម្លៃ​ម្ហូបអាហារ ក្នុងតម្លៃ​មួយ​ថោក​សមរម្យ​រៀបចំ​ខ្ចូ​ស​ឲ្យ​មាន​សណ្តាប់ធ្នាប់​(​ខ្ចូ​ស​ជាង​១០០)​ធ្វើយ៉ាងណា​ឲ្យ​តំបន់​នេះ​មាន​សោភ័ណភាព​ទាក់ទាញ​នូវ​ចំនួន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ឲ្យ​បាន​កាន់តែច្រើន​។

​ពិតជា​មិនគួរ​មើល រំលង​កោះដាច់​នោះទេ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​ទៅតាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នៅតាម​បណ្តា​ខេត្ត​នានា ព្រោះ​កោះដាច់​មាន​សម្រស់​ទេសភាព​ស្អាត និង​មាន​ឆ្នេរ​ខ្សាច់​ស​ល្អ​មិន​ចាញ់​តំបន់ឆ្នេរ​នៅតាម​ដៃសមុទ្រ ដែល​ងូតទឹក​រត់​លេង ហើយ​ជាពិសេស​វា​នៅជាប់​ក្រុងភ្នំពេញ​តែម្តង​។

​គេ​សង្កេតឃើញថា​ក្រោយ​រដូវចូលឆ្នាំ​ខ្មែរ​នេះ​ភ្ញៀវទេសចរ​នៅតែ​នាំគ្នា​ជា​លក្ខណៈ​គ្រួសារ ឬ​មិត្តភក្តិ​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​កោះដាច់​ច្រើនៗ​ដដែល ព្រោះ​រមណីយដ្ឋាន​កោះដាច់​នេះ​វា​មាន​អំណោយផល​ជា​លក្ខណៈ​ធម្មជាតិ ទឹកសាប​តាម​ដង​ទន្លេមេគង្គ​មាន​ឆ្នេរ​ខ្សាច់​យ៉ាង​ស្រស់ស្អាត ហើយ​ចម្ងាយ​ផ្លូវ​ក៏​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​នោះដែរ​។​

​លោកស្រី ង៉ែត នី​ន ទទួលបាន​សិទ្ធិ​អភិវឌ្ឍន៍​រមណីយដ្ឋាន​នេះ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ឫស្សីកែវ និង​អាជ្ញាធរ​ខណ្ឌ​សង្កាត់ ប៉ូលិស ប៉េ​អ៊ឹម​ក្នុងការ​សហការ និង​ជួយ​ជ្រោមជ្រែង​ការពារ និង​ជួយ​សម្រួល​ចរាចរ​ក្នុងការ​ចេញចូល​កម្សាន្ត​នៅទីនេះ​ទើប​ឆ្នាំនេះ​បាន​ដំណើរ​ការល្អ​មិនមាន​ឧបសគ្គ​អ្វី​កើតឡើង​ឡើយ ចំណែក​បរិស្ថាន​អនាម័យ​យើង​ក៏បាន​ប្រជុំ​ណែនាំ​ដល់​អាជីវករ​លក់ដូរ​ឲ្យ​ជួយ​សំអាត​ឲ្យ​បានល្អ​ទើប​ភ្ញៀវទេសចរ​ក្នុង​រដូវចូលឆ្នាំ​ខ្មែរ​នេះ​បាន​ចូល​មកលេង​ច្រើនជាង​ឆ្នាំមុនៗ​។​

​ប្រជាពលរដ្ឋ​រស់នៅ​កោះ​នេះ​ប្រកប​របរ​កសិកម្ម និង​ដាំ​ដំណាំ ត្បាញ ក្រមា ហូល ផាមួង ដូច​តំបន់​កោះឧកញាតី​ដែរ​។ ទន្ទឹមនឹងនេះ​បើ​មើល​ពី​ចំងាយ​កោះដាច់​មាន​សម្រស់​គួរ​ឲ្យ​ចង់​គយគន់ ព្រោះថា​មាន​ឆ្នេរទន្លេ​មេគង្គ មានទឹក​ពណ៌​ផ្ទៃមេឃ និង​អាច​ឲ្យ​ភ្ញៀវទេសចរ​ឆ្លង​ទឹក​ទៅលេង​យ៉ាង​សប្បាយរីករាយ​។​

នៅ​ទីនោះ​រមណីយដ្ឋាន​កោះដាច់​ដែល​ពីមុន​មិន​ធ្លាប់មាន នៅ​ថ្ងៃបុណ្យ​ម្តងៗ​មាន​ភ្ញៀវទេសចរ​ទៅ​ទស្សនា​យ៉ាងច្រើន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ព្រមទាំង​មាន​សេវាកម្ម​ម្ហូបអាហារ​ដូច​កន្លែង​ទេសចរណ៍​នានា​ផងដែរ​។ ចំពោះ​ភ្ញៀវទេសចរ​ចូលទៅ​ទស្សនា​តំបន់​រមណីយដ្ឋាន​កោះដាច់​នេះ​ត្រូវ​បង់ថ្លៃ​ម៉ូតូ​មួយគ្រឿង​ចំនួន​២​ពាន់​រៀល ចំពោះ​ភ្ញៀវ​ជាតិ និង​៤​ពាន់​រៀល​សម្រាប់​ភ្ញៀវ​រថយន្ត​ទេសចរ​មួយគ្រឿង និង​តម្លៃ​ផ្ញើ​យានជំនិះ​មួយ​ពាន់​រៀល​។​

​លោក ឃ្លាំង អភិបាលខណ្ឌ​ឫស្សីកែវ​នៅក្នុង​អង្គប្រជុំ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​មុន​រដូវចូលឆ្នាំ​ខ្មែរ​ក៏បាន​ផ្តោត​សំខាន់​ចំពោះ​រមណីយដ្ឋាន​កោះដាច់​ថា ឆ្នាំនេះ​ប្រជាជន​ពិតជា​ទៅលេង​នៅ​រមណីយដ្ឋាន​កោះដាច់​ច្រើន​មិន​ខាន​។ ដោយ​លោក​បាន​ឲ្យ​កងកម្លាំង​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ល្អ ជាពិសេស​លោក​បាន​សំដៅលើ​អនាម័យ និង​បរិស្ថាន​ត្រូវ​រៀបចំ​ឲ្យ​បានល្អ ហើយ​ត្រូវ​ប្រជុំ​ប្រាប់​ចំពោះ​អ្នកលក់ដូរ និង​ម្ចាស់​ទូកដ​កុំ​ឲ្យ​តម្លើងថ្លៃ​ឬ​កោ​តម្លៃ​គេ​ឲ្យ​សោះ​ត្រូវ​លក់​តម្លៃ​ធម្មតាៗ និង​ម្ចាស់​ទូកដ​កុំ​យក​តម្លៃលើស​សៀវភៅ​បន្ទុក​។​

​មន្ត្រីរាជការ​ម្នាក់​មកពី​ទីក្រុង​ភ្នំពេញ​ដែល​បាន​នាំ​ក្រុមគ្រួសារ​ទៅ​លំហែកាយ​នៅក្រោយ​រដូវចូលឆ្នាំ​ខ្មែរ​នៅ​កោះដាច់​នេះ​បាន​និយាយថា រមណីយដ្ឋាន​កោះដាច់​នេះ​គឺជា​កន្លែង​ទេសចរណ៍​មួយ ក្នុងចំណោម​រមណីយដ្ឋាន​ដទៃ​ជាច្រើន​ទៀត ដែល​គួរ​ឲ្យ​ចង់​មកលេង ព្រោះថា​កន្លែង​នេះ​មាន​អាកាសធាតុ​ត្រជាក់ និង​ទីធ្លា​ធំ​ទូលាយ​លាតសន្ធឹង​លើ​ផ្ទៃដី​ក្បាលកោះ និង​ឆ្នេរ​ខ្សាច់​ទន្លេមេគង្គ​គួរ​ឲ្យ​ទាក់ទាញ​មែនទែន​៕

ផ្នែកសិប្បកម្ម[កែប្រែ]

*កោះ​ដាច់​ជាតំបន់​ ​​មួយ​​ត្រូវ​បាន​កាត់​មក​ស្ថិត​ក្នុង​ការ​​គ្រប់​​គ្រង​រដ្ឋ​បាល​​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​សិប្បកម្មតម្បាញមានដូចជា ហូល ផាមួង ស៊ឹង​ ជា​មុខ​របរ​​ចិញ្ចឹម​​​ជីវិត​.ត​ពី​ជីដូន​ជីតា

​មកដល់​បច្ចុ​ប្បន្ន​ ហើយ​បាន​ធ្វើ​ឱ្យ​ជីវ​​ភាព​មួយ​ចំនួន​​​​​រីក​​ចម្រើន​មួយ​កម្រិត​។​