សង្កាត់ចោមចៅ

ពីវិគីភីឌា
Jump to navigation Jump to search

សង្កាត់ចោមចៅជាសង្កាត់មួយក្នុងចំនោមសង្កាត់ទាំង១0នៃខណ្ឌពោធិ៍សែនជ័យ ។ សង្កាត់នេះ លាតសន្ធឹងពីច្រមុះជ្រូកស្ទឹងមាជ័យតាមបណ្ដោយផ្លូវវេងស្រេងរហូតទៅដល់រង្វង់មូលចោមចៅដែលជាទីប្រជុំជននៃសង្កាត់ ហើយបន្តលាតសន្ធឹងលើកំណាត់ផ្លូវជាតិលេខ៣ ទៅទិសខាងត្បូង និងលេខ៤ ទៅទិសខាងលិច។ ផ្ទៃដីសរុបរបស់សង្កាត់នេះគឺ ២២៧២,៧២ហិកតា មានប្រជាជនសរុបចំនួន ១០៥.៩៨០នាក់ ស្រីចំនួន ៦៥.២២១នាក់ (ឆ្នាំ២០១៥ ដោយក្រុមការងារផាសុកភាព) នៅក្នុងនោះប្រជាជនចំនួន ៥៧%ជាកម្មកររោងចក្រ ៦%ជាមន្រ្តីរាជការ ៣៥%ជាអ្នកប្រកបរបរលក់ដូរ និង២%ជាអ្នកប្រកបរបរបង្កបង្កើនផល និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ។ សង្កាត់នេះ ចែកចេញជា២៧ភូមិ (ភូមិចំនួន០៦ ទៀតមិនទាន់បានចូលជាផ្លូវការ គឺជាភូមិរបស់ប្រជាជនដែឡបញញជូនដោយសាលារាជធានីភ្នំពេញ) ។ ភូមិទាំង ២៧នោះមានឈ្មោះៈ (១)ភូមិព្រៃកំបុត (២)ភូមិព្រៃស្ពឺ (៣)ភូមិព្រៃល្ង (៤)ភូមិដំណាក់ត្រយឹង (៥)ភូមិថ្នល់បំបែក (៦)ភូមិព្រៃជីសាក់ (៧)ភូមិព្រៃទា (៨)ភូមិព្រៃព្រីងត្បូង (៩)ភូមិព្រៃព្រីងកើត (១០)ភូមិក្រាំងដូនទៃ (១១)ភូមិកប់គង (១២)ភូមិស្រៃជំរៅ (១៣)ភូមិព្រៃសណ្ដែក (១៤)ភូមិព្រៃល្វា (១៥)ភូមិត្រពាំងរំចេក (១៦)ភូមិទួលពង្រ (១៧)ភូមិត្រពាំងថ្លឹង (១៨)ភូមិចោមចៅ (១៩)ភូមិថ្មគោល (២០)ភូមិជ្រៃកោង (២១)ភូមិគោកចំបក់ (២២)ភូមិអង្គ (២៣)ភូមិអូដឹម (២៤)ភូមិព្រៃស្វាយ (២៥)ភូមិអង្គកែវ (២៦)ភូមិជម្ពូវ័ន្ត និង (២៧)ភូមិត្រពាំងពោធិ ។ ដោយ

  1. បញ្ជូនបន្ត ទំព័រគោលដៅ

លោកបណ្ឌិត គាង សេង អគ្គនាយកក្រុមហ៊ុន គាង សេង ស៊ីមន អ៊ីនធើណេសិនណល។ ១៥ កក្កដា​២០១៥