សង្គ្រាមយមគីបពួរ(សង្គ្រាម អ៊ីស្រាអែល-អារ៉ាប់លើកទី៤)
សង្គ្រាមយមគីបពួរ ឬ សង្គ្រាម អ៊ីស្រាអែលលើកទី៤ គឺជាសមរភូមិសង្គ្រាមដែលបានប្រុយុទ្ធចាប់ពីឆ្នាំ ១៩៧៣ ខែតុលា ថ្ងៃទី ៦ ដល់ ថ្ងៃទី ២៥ រវាងអ៊ីស្រាអែល និង រដ្ធអារ៉ាប់ ដោយប្រទេសសំខាន់ខាងរដ្ធអារ៉ាប់គឺ អេហ្សីប និង សុីរី

កសង្គ្រាមពីបានចាប់ផ្ដើមនៅឆ្នាំ១៩៦៧ អ៊ីស្រាអែលបានកាន់កាប់ឧបទ្វីបសុីណាយទាំងមូល និង ហ្គូឡាន ពីសុីរី។ នៅឆ្នាំ១៩៧៣ អេហ្សីប និង សុីរី ដោយគ្មានក៏ដឹងមុនពី ប្រទេសអ៊ីស្រាអែល នៅថ្ងៃ យមគីបពួរ វាថ្ងៃបុណ្យរបស់ ជនជាតិជ្វីហ្វ ហើយក៏ជាបុណ្យ រ៉ាម៉ាដាន របស់ ប្រជាជនមូស្លីម។អេហ្សីបបានឆ្លងព្រែកជីកស៊ុយអេ ហើយបានវ៉ៃដណ្ដើមយកដែនដីខ្លះនៅឧបទ្វីប សុីណាយ ហើយសុីរីបានវ៉ៃខាងតំបន់ហ្គូឡាន មុនដំបូង រដ្ធអារ៉ាប់ហាក់ដូចជាមានព្រៀបតែមិនយូរប៉ុន្មាន អ៊ីស្រាអែលបានវាយសម្រុកចូលរដ្ធធានីសុីរី និង ឡោមព័ន្ធ កងទ័ពអេហ្សីប ដោយ អ៊ីស្រាអែល ទទួលបានកាគាំទ្រពីអាមេរិច ហើយរដ្ធបានការគាំទ្រពីសូវៀត បទឈប់បាញ់ចាប់ផ្តើមនៅខែតុលា ថ្ងៃទី ២៣ តែបានរំលោភបំពាន ក្រោយមកនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧៣ ទើបដំណើរមែនទែន លទ្ធផល គឺបានធ្វើអោយប្រទេសអេហ្សីបមានមោទភាពនិងខ្លួនអែងដែលបានប្រយុទ្ធដ៏ប្រសើរបំផុត ក្រោយចាញ់អ៊ីស្រាអែលនៅឆ្នាំ១៩៦៧ យ៉ាងអាម៉ាសមុខ។ សង្គ្រាមនេះបានបង្ហាញអ៊ីស្រាអែលថាអ៊ីស្រាអែលខ្លាំងប៉ុន្តែក៏មិនមានន័យថា ប្រទេសអ៊ីស្រាអែលមានសុវត្តិភាពដែល វាក៏បានប្តូនយោបាយអេហ្សុីបអោយងាក់ទៅរកពួកលោកខាងលិច ហើយបោះបង់សូវៀត