Jump to content

សញ្ញាជាតិកាតារ

ពីវិគីភីឌា
សញ្ញាជាតិកាតារដែលប្រើតាំងពីឆ្នាំ១៩៧៦

សញ្ញាជាតិកាតារ បច្ចុប្បន្នត្រូវបានប្រើតាំងពីឆ្នាំ១៩៧៦ ដោយកែច្នៃពីសញ្ញាជាតិចាស់ដែលប្រើតាំងពិឆ្នាំ១៩៦៦។ សញ្ញាជាតិកាតារ​មានប្រើរូប ទូកដៅ ដើមត្នោត និង ដាវសាមសៀ ដែលគេឃើញមានប្រើនៅក្នុងសញ្ញាជាតិរបស់ប្រទេសនៅមជ្ឈិមបូព៌ា​ដទៃទៀតដែរ។

រចនានិងអត្ថន័យ

[កែប្រែ]
  • ផ្នែកកណ្ដាលមានពណ៌លឿង ដែលមានដាវពណ៌ស (ជួនកាលពណ៌ក្រហមក្រម៉ៅ) ២​ខ្វែងដងគ្នា។ ដាវនេះជាដាវសាមសៀ ដែលជាប្រភេទដាវម្យ៉ាង​មានរាងកោងដូចអឌ្ឍច័ន្ទ ឃើញមានប្រើនៅតំបន់អាស៊ីមជ្ឈិមតាំងពីសតវត្សរ៍ទី១៩។
  • នៅចន្លោះរវាងដាវទាំង២ មានខ្សែរលកអង្កាញ់ៗ ពណ៌ខៀវនិងស ដែលតំណាងអោយទឹកសមុទ្រ។ នៅលើរូបសមុទ្រ មានរូបទូកដៅ (ជាប្រភេទទូកក្ដោងឈើប្រពៃណីរបស់អារ៉ាប់) បើកក្បែរកោះមួយដែលមានដើមត្នោត២ដុះ។
  • នៅជុំវិញផ្នែកកណ្ដាលពណ៌លឿង មានកងរង្វង់ពណ៌សខាងលើនិងក្រហមក្រម៉ៅខាងក្រោម។ ខ្សែខ័ណ្ឌផ្នែកសនិងក្រហមក្រម៉ៅ​នេះមានរាងអង្កាញ់ៗ។ នេះជាទំរង់ដូចទង់ជាតិកាតារដែរ។
  • នៅក្នុងផ្នែកពណ៌សមានសរសេរជាអក្សរអារ៉ាប់ពណ៌ក្រហមក្រម៉ៅ ថា « دولة قطر »ដែលមានន័យថារដ្ឋកាតារ។ នៅផ្នែកក្រហមក្រម៉ៅខាងក្រោម មានសរសេរជាអក្សរអង់គ្លេសពណ៌សថា «State of Qatar» ដែលមានន័យថារដ្ឋកាតារដែរ។ អក្សរអង់គ្លេសនេះជួនកាលគេមិនដាក់ក៏បានដែរ។

មើលផងដែរ

[កែប្រែ]