សញ្ញាជាតិកូរ៉េខាងជើង

ពីវិគីភីឌា
សញ្ញាជាតិកូរ៉េខាងជើងដែលមានប្រើតាំងពីឆ្នាំ១៩៤៨

សញ្ញាជាតិរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ​(កូរ៉េខាងជើង) បច្ចុប្បន្នមានប្រើតាំងពីឆ្នាំ១៩៤៨។ ការរចនារបស់​សញ្ញាជាតិនេះ​យកលំនាំតាមសហភាពសូវៀត ដោយតំណាងនូវមនោគមវិជ្ជា​កុម្មុយនីស និងកំណរកំណើតប្រទេសនេះនៅដើមសង្គ្រាមត្រជាក់

រចនានិងអត្ថន័យ[កែប្រែ]

  • នៅផ្នែកខាងលើមានរូបផ្កាយពណ៌ក្រហម បញ្ចេញពន្លឺត្រចះត្រចង់។ ផ្កាយពណ៌ក្រហមតំណាងអោយ​របបសង្គមនិយម​។
  • នៅផ្នែកកណ្ដាលមានរូបភ្នំប៉ែកឌូ ដែលជាភ្នំខ្ពស់ជាងគេនៅឧបទ្វីបកូរ៉េ។ ខាងក្រោមភ្នំមានរូបទឹក​ ទំនប់ទឹក និងរោងចក្រវារីអគ្គីសនី។ នេះជាតំណាងអោយវិស័យឧស្សាហកម្មរបស់កូរ៉េខាងជើង។
  • នៅអមសងខាងមានរូបដើមស្រូវពណ៌បៃតងចាស់ និងកួរស្រូវពណ៌មាស។ នេះជាតំណាងអោយវិស័យកសិកម្មរបស់កូរ៉េខាងជើង។
  • នៅផ្នែកខាងក្រោមមានរូបខ្សែបូរពណ៌ក្រហម​​តំណាងអោយ​របបសង្គមនិយម​។
  • នៅចំកណ្ដាលខ្សែបូរ មានចារឹកជាអក្សរកូរ៉េថា «조선민주주의인민공화국» ដែលមានន័យថា «សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ​»។


មើលផងដែរ[កែប្រែ]