សញ្ញាជាតិសិង្ហបុរី

ពីវិគីភីឌា
សញ្ញាក្បាលតោ ជានិមិត្តរូបសិង្ហបុរី

សញ្ញាក្បាលតោ ត្រូវបានប្រើជាសញ្ញាជាតិមួយផ្សេងទៀតរបស់ប្រទេសសិង្ហបុរី។ វាត្រូវបានដាក់អោយប្រើនៅឆ្នាំ១៩៨៦។ វាត្រូវបាន​ក្នុងកាលៈទេសៈមិនសូវផ្លូវការ ជាពិសេសដើម្បីជំរុញ​អត្តសញ្ញាណជាតិសិង្ហបុរី។

ដើមកំនើត[កែប្រែ]

សិង្ហបុរី ជាបុរីនៃសត្វសិង្ហឬតោ។ ហេតុសត្វតោបានក្លាយជានិមិត្តរូបរបស់សិង្ហបុរី។

អត្ថន័យ[កែប្រែ]

ក្បាលតោតំណាងភាពអង់អាចក្លាហាន រឹងមាំ និង ឧត្ដមភាព ក៏ដូចជាភាពអត់ធន់ក្នុងការប្រឈមមុខនឹងការលំបាក។ វាមានពណ៌ក្រហមជ្រៅលើផ្ទៃពណ៌ស ដែលជាពណ៌ទាំង២ក្នុងទង់ជាតិដែរ។ រោមតោទាំង៥តំណាង​អោយឧត្ដមគតិទាំង៥​ (ប្រជាធិបតេយ្យ សន្ដិភាព ភាពរីកចំរើន​ យុត្តិធម៌ និង សមភាព) ដូចផ្កាយទាំង៥ក្នុងទង់ជាតិដែរ។

បំរើបំរាស់[កែប្រែ]

អង្គភាពនានា​អាចប្រើសញ្ញាក្បាលតោនេះបាន​បន្ទាប់ពីមានការអនុញ្ញាតត្រឹមត្រូវ ក្នុងគោលដៅបញ្ជាក់អត្តសញ្ញាណជាតិ​និងក្នុងកិច្ចប្រឹងប្រែងសំរេចឧត្ដមភាពសិង្ហបុរី។