សត្តវស្សសូត្រ
អត្ថបទនេះ អាចស្របតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់របស់វិគីភីឌាពីព្រោះជា ទំព័រសាកល្បង។ លក្ខណៈវិនិច្ឆ័យនេះអនុវត្តទាំងប្រអប់ខ្សាច់ ឬទំព័រក្នុងចន្លោះឈ្មោះអ្នកប្រើប្រាស់។ សូមមើល លក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់#G2|CSD G2។
ប្រសិនបើអត្ថបទនេះ មិនបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការលុបជាបន្ទាន់ទេ ឬអ្នកមានបំណងកែសម្រួល សូមលុបការជូនដំណឹងនេះចេញ ប៉ុន្តែកុំលុបការជូនដំណឹងនេះចេញពី ទំព័រដែលអ្នកបានបង្កើតដោយខ្លួនឯង។ ប្រសិនបើអ្នកបង្កើតទំព័រនេះ ហើយអ្នកមិនយល់ស្របនឹងហេតុផលសម្រាប់ការលុបដែលបានផ្តល់ឱ្យ អ្នកអាចធ្វើការជំទាស់ដោយចុចប៊ូតុងខាងក្រោម ហើយទុកសារពន្យល់ពីមូលហេតុដែលអ្នកជឿថាវាគួរតែមិនត្រូវបានលុប។ អ្នកអាចចូលឆែកមើលទំព័រពិភាក្សាផងដែរ ប្រសិនបើអ្នកបានទទួលការឆ្លើយតបចំពោះសាររបស់អ្នក។ សូមបញ្ជាក់ថា អត្ថបទនេះ អាចត្រូវបានលុបនៅពេលណាក៏បាន ប្រសិនបើវាបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់ដោយគ្មានការសង្ស័យ ឬរកឃើញថាការពន្យល់នៅក្នុងទំព័រពិភាក្សាមិនគ្រប់គ្រាន់។
If you have already posted to the talk page but this message is still showing up, try purging the page cache. ទំព័រនេះត្រូវបានកែសម្រួលចុងក្រោយ ដោយ Tiamichaelnuksu1994 (contribs| logs) at ១២:៤៥, ២៨ ខែធ្នូ ២០២១ (UTC) (70832821 វិនាទីកន្លងទៅ) |
[៥០០] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្រោមអជបាលនិគ្រោធ ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ។ សម័យនោះឯង មារមានចិត្តបាប ជាប់តាមព្រះមានព្រះភាគ អស់៧ឆ្នាំ រមិលមើលទោស តែមិនបានឃើញទោសឡើយ ។
[៥០១] គ្រានោះ មារមានចិត្តបាប ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា
ព្រះអង្គត្រូវសេចក្តីសោកគ្របសង្កត់ ទើបសញ្ជប់សញ្ជឹងនៅក្នុងព្រៃឬ ព្រះអង្គប្រាថ្នានូវទ្រព្យបានឈ្នះហើយឬ ឬក៏ព្រះអង្គធ្វើអំពើអាក្រក់ណាមួយ ក្នុងស្រុកទេដឹង ព្រោះហេតុអ្វី ព្រះអង្គមិនយកពួកជនធ្វើជាមិត្ត មិត្តរបស់ព្រះអង្គ រមែងមិនសម្រេចដោយហេតុណាមួយឡើយ ។
[៥០២] ព្រះអង្គត្រាស់តបថា តថាគត ជីកឫសគល់សេចក្តីសោកទាំងអស់ហើយ មិនមានអំពើអាក្រក់ មិនសោកសៅ សញ្ជប់សញ្ជឹងទេ ម្នាលមារ តថាគត ឈ្នះនូវតណ្ហា គឺសេចក្តីលោភ ក្នុងភពទាំងអស់ហើយ ជាអ្នកមិនមានអាសវៈ តែងស្មឹងស្មាធិ៍ ។
[៥០៣] មារតបថា ជនទាំងឡាយណា តែងពោលនូវរបស់ណាថា នេះរបស់អញ ដូច្នេះក្តី ពោលថា អញ ដូច្នេះក្តី បើព្រះហឫទ័យរបស់ព្រះអង្គ មានក្នុងរបស់នុ៎ះដែរ បពិត្រសមណៈ ព្រះអង្គមិនរួចចាកវិស័យរបស់ខ្ញុំឡើយ ។
[៥០៤] ព្រះអង្គត្រាស់ថា ពួកជន ពោលដៅយករបស់ណា របស់នោះ មិនមានដល់តថាគតទេ ពួកជនណាពោលថា (អញដូច្នេះ) ពួកជននោះ មិនដូចតថាគតទេ ម្នាលមារ អ្នកឯងចូរដឹងយ៉ាងនេះចុះ អ្នកឯង មិនឃើញផ្លូវនៃតថាគតទេ ។
[៥០៥] មារទូលថា ប្រសិនបើព្រះអង្គបាននូវផ្លូវ ដែលព្រះអង្គបានត្រាស់ដឹងហើយ ជាផ្លូវដ៏ក្សេម ជាផ្លូវសម្រាប់ទៅកាន់ព្រះនិព្វាន ឈ្មោះអមតៈ ចូរព្រះអង្គ ចេញទៅ ចូរព្រះអង្គទៅចុះ ព្រះអង្គជាបុគ្គលម្នាក់ឯង ប្រៀនប្រដៅបុគ្គលដទៃ ដូចម្តេចកើត ។
[៥០៦] ព្រះអង្គត្រាស់ថា ពួកជនណា ប្រាថ្នាទៅកាន់ត្រើយ គឺព្រះនិព្វាន លះបង់នូវព្រះនិព្វាន ដែលមិនមែនជាឱកាសនៃមច្ចុ តថាគត កាលបើពួកជននោះ សួរហើយ នឹងប្រាប់ថា ធម្មជាតណាជារបស់ពិត ធម្មជាតនោះ មិនមានឧបធិក្កិលេសឡើយ ។
[៥០៧] មារពោលតបថា បពិត្រព្រះអង្គដ៏ចម្រើន ស្រុក ឬនិគម មានស្រះបោក្ខរណីនៅជិត ក្នុងស្រះនោះ មានក្តាម១ បពិត្រព្រះអង្គដ៏ចម្រើន សម័យនោះឯង ពួកក្មេងប្រុស ឬក្មេងស្រី ច្រើននាក់ នាំគ្នាចេញទៅអំពីស្រុក ឬនិគមនោះ ចូលសំដៅទៅរកស្រះបោក្ខរណី លុះចូលទៅដល់ហើយ ទើបស្រង់ក្តាមនោះ អំពីទឹក មកដាក់លើគោក បពិត្រព្រះអង្គដ៏ចម្រើន ក្តាមនោះ លានូវជើងណាៗ ពួកក្មេងប្រុស ឬក្មេងស្រី ក៏យកកំណាត់ឈើ ឬអំបែង មកកាច់បំបាក់ កម្ទេចចោល នូវជើងនោះៗទៅ បពិត្រព្រះអង្គដ៏ចម្រើន លុះក្តាមនោះ មានជើងទាំងអស់ ត្រូវគេកាច់បំបាក់ កម្ទេចចោល យ៉ាងនេះហើយ ក៏មិនគួរនឹងចុះកាន់ស្រះបោក្ខរណីនោះ ឲ្យដូចជាក្នុងពេលមុនបានទៀតឡើយ មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចម្រើន មានឧបមេយ្យដូចយ៉ាងអំពើណាមួយ ដែលជាចម្រូងចម្រាស់ ជាទំនាស់ ញាប់ញ័រ អំពើទាំងអស់នោះ ព្រះមានព្រះភាគ បានកាច់បំបាក់ កម្ទេចចោលហើយ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងកាលឥឡូវនេះ ខ្ញុំព្រះអង្គ មិនគួរនឹងចូលទៅរមិលមើលទោស ចំពោះព្រះមានព្រះភាគបានទៀតឡើយ ។
[៥០៨] គ្រានោះឯង មារមានចិត្តបាប ក៏បានពោលគាថា ដែលគួរនឿយណាយនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ក្អែក ឃើញថ្មដែលមានសម្បុរដូចខ្លាញ់ខាប់ ហើរក្រឡឹងជុំវិញ ដោយគិតថា យើងនឹងបាននូវអាហារទន់ ក្នុងទីនុ៎ះ អាហារឆ្ងាញ់ នឹងគប្បីមាន លុះក្អែកនោះ មិនបាននូវអាហារឆ្ងាញ់ ក្នុងទីនោះហើយ ក៏ព្យាយាមហើរចេញទៅ បពិត្រព្រះគោតម យើងក៏នឿយណាយ ដូចជាក្អែក ដែលចួបប្រទះនឹងថ្ម ដូច្នោះដែរ ។
លុះមារមានចិត្តបាប បានពោលគាថា ដែលគួរនឿយណាយនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគរួចហើយ ក៏គេចចេញពីទីនោះ ទៅអង្គុយពែនភ្នែនលើផែនដីនៅស្ងៀម អៀនអន់ ឱនក ដាក់មុខចុះ សញ្ជប់សញ្ជឹង មិនក្លៀវក្លា គូសផែនដីដោយកំណាត់ឈើ ក្នុងទីជិតនៃព្រះមានព្រះភាគ ។