សត្វឥន្ទ្រីរបស់ព្រះឥសូរ

ពីវិគីភីឌា

សត្វឥន្ទ្រីរបស់ព្រះឥសូរ[កែប្រែ]

មានសត្វឥន្ទ្រីមួយជាទីគាប់ព្រះទ័យរបស់ព្រះឥសូរ បើឥន្ទ្រីនោះវាចង់បានអ្វី ឬចង់ស៊ីសាច់សត្វណាក្តី វាគ្រាន់តែទូលព្រះឥសូរ ថាវាបានសុបិនឃើញគឺជា ការស្រេច ព្រះឥសូរក៏តម្រូវចិត្តវាដោយឥតខ្ចោះ ព្រោះតែរឿងនេះ សត្វទាំងឡាយកើតក្តីក្តាំង ក្តៅក្រហាយមហិមានឹងសត្វឥន្ទ្រីនោះ តែពុំហ៊ានថាអ្វីទាំងអស់ ព្រោះខ្លាចអំណាចព្រះឥសូរ ដែលជាម្ចាស់នៃសត្វលោកទាំងអស់។ ថ្ងៃមួយ ចង់ ស៊ីសាច់ស្តេចដំរីស គ្រានោះ មានសត្វទីទុយមួយ ទុំនៅលើមែកឈើបានឃើញ ស្តេចដំរីសម្តាយនិងកូន នាំគ្នាចុះទៅមុជទឹក នៅក្នុងស្រះមួយដោយក្តីកើតទុក្ខ ឥតឧបមាមុននឹងប្រគល់ខ្លួនឲ្យសត្វឥន្ទ្រីយកទៅធ្វើជាចំណី បន្ទាប់ពីបានសាក សួរហេតុផលសព្វគ្រប់ ទីទុយធានាខ្លួនដោះស្រ័យបញ្ហានេះ ដោយនាំស្តេចដំរីស ទៅជួបនឹងព្រះឥសូរតែម្តង ក្នុងនាមខ្លួនជាម្ចាស់ស្តេចដំរីស។ ពេលបានជួបព្រះ ឥសូរទីទុយសួរព្រះឥសូរអំពីរឿងនេះ ព្រះឥសូរប្រាប់តាមតំណើររឿងគឺ មកពីសត្វឥន្ទ្រីវាយល់សប្តឃើញដូច្នោះ ទីទុយមិនហ៊ានប្រកែកអ្វីទាំងអស់ ប៉ុន្តែវាសុំ ដេកមួយស្រឡេតសិនមុននឹងចេញតំណើរទៅ។ មួយស្របក់ក្រោយមក ទីទុយ ធ្វើជាភ្ញាក់វិញ ហើយប្រាប់ព្រះឥសូរថា វាបានសុបិនឃើញរឿងមួយល្អណាស់ ព្រះឥសូរសួរថា តើឯងបានសុបិនឃើញរឿងអ្វី?ទីទុយទូលព្រះឥសូរថា វាសុបិន ឃើញសម្តេចព្រះនាងឧមាភគវតីជាព្រះរាជមហេសីរបស់ព្រះឥសូរចាប់ចិត្តស្រឡាញ់វា ហេតុនេះ ព្រះឥសូរត្រូវតែប្រគល់នាងឧមាទៅឲ្យវា ព្រោះថាសុបិនរបស់វាពិតប្រាកដណាស់ កាលបើឮដូច្នេះ ព្រះឥសូរមានការក្រេលក្រោធជា អតិបរមា ហើយចោទទីទុយថានិយាយផ្តេសផ្តាស់ ទីទុយថាបើវាផ្តេសផ្តាស់សត្វ ឥន្រ្ទីក៏ដូចតែវាអញ្ចឹងដែរ។ នៅទីបំផុតព្រះឥសូរ ក៏សព្វព្រះទ័យឲ្យដំរីសត្រឡប់ ទៅវិញទៅ។ រឿងសត្វឥន្ទ្រីនៃព្រះឥសូរនេះ ដែលសុតន្តប្រីជាឥន្ទបាន យកមក សរសេរនិទានប្រាប់យើង ជាការលើកឡើងពីការជ័យជំនះ នៃវិចារណញ្ញាណ ទៅលើទ្រឹស្តីភូតភរគ្រប់បែបយ៉ាង ដែលរមែងតែងតែបកស្រាយ ក្រិត្យក្រមនៃ លើលោកយើងនេះដើម្បីបរិច្ចាគជីវិតសត្វលោក សម្រាប់បម្រើផលប្រយោជន៍ ផ្ទាល់របស់គេ។ ដំរីជានិមិត្តរូបនៃអ្នកមានកម្លាំងខ្លាំងក្លា ប៉ុន្តែដែលស្លូតបូតគឺ កម្លាំងរបស់ប្រជាជន របស់មនុស្សជាតិទាំងមូល ហើយដែលនៅទីបំផុតត្រូវគេ ប្រមាថចង់យកទៅធ្វើជាឆ្នាន់ ជាអាហារតែម្តង។ រីឯទីទុយជានិមិត្តរូបនៃអ្នកប្រជ្ញា អ្នកបណ្ឌិតដែលខិតខំបកស្រាយក្រិត្យក្រំលោកយើងនេះឲ្យបានត្រឹមត្រូវ ដើម្បីជួយសត្វលោកឲ្យចេញផុតពីក្រញាំនិងការបោកប្រាស់ផ្សេងៗរបស់ពពួក មនុស្សពាល៕