សនិទានសូត្រ
សនិទានសូត្រ
[កែប្រែ][២៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាមវិតក្កៈ (សេចក្តីត្រិះរិះក្នុងកាម) ប្រកបដោយហេតុទើបកើតឡើងបាន មិនមែនជាមិនមានហេតុទេ; ព្យាបាទវិតក្កៈ (សេចក្តីត្រិះរិះក្នុងការព្យាបាទ) ប្រកបដោយហេតុទើបកើតឡើងបាន មិនមែនជាមិនមានហេតុទេ; វិហឹសាវិតក្កៈ (សេចក្តីត្រិះរិះក្នុងការបៀតបៀន) ប្រកបដោយហេតុទើបកើតឡើងបាន មិនមែនជាមិនមានហេតុទេ ។
[២៤] ម្នាលភិក្ខុទាំងឡាយ ចុះកាមវិតក្កៈ (sensual thought) ប្រកបដោយហេតុទើបកើតឡើង មិនមែនជាមិនមានហេតុ; ព្យាបាទវិតក្កៈ (malicious thought) ប្រកបដោយហេតុទើបកើតឡើង មិនមែនជាមិនមានហេតុ; វិហឹសាវិតក្កៈ (cruel thought) ប្រកបដោយហេតុទើបកើតឡើង មិនមែនជាមិនមានហេតុទេ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ កាមសញ្ញា (សេចក្តីសំគាល់ក្នុងកាម) កើតឡើងព្រោះអាស្រ័យកាមធាតុ (element of sensuality); កាមសង្កប្បៈ (សេចក្តីត្រិះរិះក្នុងកាម) កើតឡើងព្រោះអាស្រ័យកាមសញ្ញា (sensual perceptions); កាមច្ឆន្ទៈ (សេចក្តីប្រាថ្នាក្នុងកាម) កើតឡើងព្រោះអាស្រ័យកាមសង្កប្បៈ (sensual thought); កាមបរិឡាហៈ (សេចក្តីក្រហល់ក្រហាយក្នុងកាម) កើតឡើងព្រោះអាស្រ័យកាមច្ឆន្ទៈ (sensual desire); កាមបរិយេសនា (ការស្វែងរកកាម) កើតឡើងព្រោះអាស្រ័យកាមបរិឡាហៈ (sensual passion) ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង កាលស្វែងរកនូវកាមបរិយេសនា (search for sensual pleasure) រមែងប្រតិបត្តិខុសដោយឋានទាំង ៣ គឺ កាយ វាចា ចិត្ត ។
ម្នាលភិក្ខុទាំងឡាយ ព្យាបាទសញ្ញា (malicious perceptions) (សេចក្តីសំគាល់ក្នុងព្យាបាទ) កើតឡើងព្រោះអាស្រ័យព្យាបាទធាតុ (element of malice); ព្យាបាទសង្កប្បៈ (malicious thought) (សេចក្តីត្រិះរិះក្នុងការព្យាបាទ) កើតឡើងព្រោះអាស្រ័យ ព្យាបាទសញ្ញា; ព្យាបាទច្ឆន្ទៈ (malicious desire) (សេចក្តីប្រាថ្នាក្នុងការព្យាបាទ) កើតឡើងព្រោះអាស្រ័យសង្កប្បៈ; ព្យាបាទបរិឡាហៈ (malicious passion) (សេចក្តីក្រហល់ក្រហាយព្រោះការព្យាបាទ) កើតឡើងព្រោះអាស្រ័យព្យាបាទច្ឆន្ទៈ; ព្យាបាទបរិយេសនា (malicious search) (ការស្វែងរកព្យាបាទ) កើតឡើងព្រោះអាស្រ័យព្យាបាទបរិឡាហៈ ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង កាលស្វែងរកនូវព្យាបាទបរិយេសនារមែងប្រតិបត្តិខុសដោយឋានទាំង ៣ គឺ កាយ វាចា ចិត្ត ។
ម្នាលភិក្ខុទាំងឡាយ វិហឹសាសញ្ញា (cruel perceptions) (សេចក្តីសំគាល់ក្នុងការបៀតបៀន) កើតឡើងព្រោះអាស្រ័យវិហឹសាធាតុ (element of cruelty); វិហឹសាសង្កប្បៈ (cruel thoughts) (សេចក្តីត្រិះរិះក្នុងការបៀតបៀន) កើតឡើងព្រោះអាស្រ័យវិហឹសាសញ្ញា; វិហឹសាឆន្ទៈ (cruel desires) (សេចក្តីប្រាថ្នាក្នុងការបៀតបៀន) កើតឡើងព្រោះអាស្រ័យវិហឹសាសង្កប្បៈ; វិហឹសាបរិឡាហៈ (cruel passion) (សេចក្តីក្រហល់ក្រហាយព្រោះការបៀតបៀន) កើតឡើងព្រោះអាស្រ័យវិហឹសាឆន្ទៈ; វិហឹសាបរិយេសនា (cruel searches) (ការស្វែងរកនូវការបៀតបៀន) កើតឡើងព្រោះអាស្រ័យវិហឹសាបរិឡាហៈ ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង កាលស្វែងរកនូវវិហឹសាបរិយេសនា រមែងប្រតិបត្តិខុសដោយឋានទាំង ៣ គឺ កាយ វាចា ចិត្ត ។
[២៥] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសដាក់គប់ស្មៅដែលភ្លើងកំពុងឆេះទៅក្នុងព្រៃស្មៅដ៏ស្ងួត បើបុរសនោះមិនលត់ភ្លើងនោះឲ្យរលត់ដោយដៃទាំងឡាយផង ដោយជើងទាំងឡាយផង ឲ្យឆាប់ទេ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលអាស្រ័យនៅដោយស្មៅនិងឈើមុខជាដល់នូវសេចក្តីមិនចម្រើននិងការវិនាសដោយប្រការដូច្នេះឯង មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយមិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនឲ្យដល់នូវការមិនមាននូវអកុសលសញ្ញា (corrupt perception) ដែលកើតឡើង មិនរាបសាយ៉ាងឆាប់ទេ សមណព្រាហ្មណ៍នោះ នៅជាទុក្ខ ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីតានតឹង ប្រកបដោយសេចក្តីក្តៅក្រហាយក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយ ខាងនាយអំពីមរណៈទៅ ទុគ្គតិរមែងប្រាកដ ក៏មានឧបមេយ្យដូច្នោះឯង ។
[២៦] ម្នាលភិក្ខុទាំងឡាយ នេក្ខម្មវិតក្កៈ (សេចក្តីត្រិះរិះក្នុងការចេញចាកកាម) ប្រកបដោយហេតុទើបកើតឡើង មិនមែនជាមិនមានហេតុទេ អព្យាបាទវិតក្កៈ (សេចក្តីត្រិះរិះក្នុងការមិនព្យាបាទ) ប្រកបដោយហេតុទើបកើតឡើង មិនមែនជាមិនមានហេតុទេ អវិហឹសាវិតក្កៈ (សេចក្តីត្រិះរិះក្នុងការមិនបៀតបៀន) ប្រកបដោយហេតុទើបកើតឡើង មិនមែនជាមិនមានហេតុទេ ។
[២៧] ម្នាលភិក្ខុទាំងឡាយ ចុះនេក្ខម្មវិតក្កៈ (thought of renunciation) ប្រកបដោយហេតុទើបកើតឡើង មិនមែនជាមិនមានហេតុទេ; អព្យាបាទវិតក្កៈ (thought of good will) ប្រកបដោយហេតុទើបកើតឡើង មិនមែនជាមិនមានហេតុទេ; អវិហឹសាវិតក្កៈ (thought of harmlessness) ប្រកបដោយហេតុទើបកើតឡើង មិនមែនជាមិនមានហេតុទេ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ នេក្ខម្មសញ្ញា (សេចក្តីសំគាល់ក្នុងការចេញចាកកាម) កើតឡើងព្រោះអាស្រ័យនេក្ខម្មធាតុ (elements of renunciation); នេក្ខម្មសង្កប្បៈ (សេចក្តីត្រិះរិះក្នុងការចេញចាកកាម) កើតឡើងព្រោះអាស្រ័យនេក្ខម្មសញ្ញា (perceptions of renunciation); នេក្ខម្មច្ឆន្ទៈ (សេចក្តីប្រាថ្នាក្នុងការចេញចាកកាម) កើតឡើងព្រោះអាស្រ័យនេក្ខម្មសង្កប្បៈ (thought of renunciation); នេក្ខម្មបរិឡាហៈ (សេចក្តីក្រហល់ក្រហាយ ក្នុងការចេញចាកកាម) កើតឡើងព្រោះអាស្រ័យនេក្ខម្មច្ឆន្ទៈ (enthusiasm for renunciation), នេក្ខម្មបរិយេសនា (ការស្វែងរកនូវការចេញចាកកាម) កើតឡើងព្រោះអាស្រ័យនេក្ខម្មបរិឡាហៈ (fervor for renunciation) ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង កាលស្វែងរកនេក្ខម្មបរិយេសនា (search for renunciation) តែងប្រតិបត្តិត្រូវ ដោយឋានទាំង ៣ យ៉ាង គឺកាយ វាចា ចិត្ត ។ ម្នាលភិក្ខុទាំងឡាយ អព្យាបាទសញ្ញាកើតឡើងព្រោះអាស្រ័យអព្យាបាទធាតុ ។បេ។ អព្យាបាទសង្កប្បៈ (សេចក្តីត្រិះរិះក្នុងការមិនព្យាបាទ)… អព្យាបាទច្ឆន្ទៈ (សេចក្តីប្រាថ្នាក្នុងការមិនព្យាបាទ)… អព្យាបាទបរិឡាហៈ (សេចក្តីក្រហល់ក្រហាយ ក្នុងការមិនព្យាបាទ)… អព្យាបាទបរិយេសនា (ការស្វែងរកក្នុងការមិនព្យាបាទ) ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង កាលស្វែងរកអព្យាបាទបរិយេសនា តែងប្រតិបត្តិត្រូវ ដោយឋានទាំង ៣ យ៉ាង គឺកាយ វាចា ចិត្ត ។ ម្នាលភិក្ខុទាំងឡាយ អវិហឹសាសញ្ញា (harmlessness perceptions) កើតឡើងព្រោះអាស្រ័យអវិហឹសាធាតុ (element of harmlessness); អវិហឹសាសង្កប្បៈ (harmlessness thoughts) កើតឡើងព្រោះអាស្រ័យអវិហឹសាសញ្ញា; អវិហឹសាឆន្ទៈ (enthusiasm for harmlessness) កើតឡើងព្រោះអាស្រ័យអវិហឹសាសង្កប្បៈ; អវិហឹសាបរិឡាហៈ (fervor for harmlessness) កើតឡើងព្រោះអាស្រ័យអវិហឹសាឆន្ទៈ; អវិហឹសាបរិយេសនា (search for harmlessness) កើតឡើងព្រោះអាស្រ័យអវិហឹសាបរិឡាហៈ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង កាលស្វែងរកអវិហឹសាបរិយេសនា តែងប្រតិបត្តិត្រូវដោយឋានទាំង ៣ គឺកាយ វាចា ចិត្ត ។
[២៨] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសដាក់គប់ស្មៅដែលភ្លើងកំពុងឆេះក្នុងព្រៃស្មៅដ៏ស្ងួតគប្បីលត់គប់ស្មៅនោះដោយដៃទាំងឡាយផង ដោយជើងទាំងឡាយផង ជាឆាប់ ម្នាលភិក្ខុទាំងឡាយ ឯពួកសត្វដែលអាស្រ័យនៅដោយស្មៅនិងឈើ ក៏មិនដល់នូវសេចក្តីមិនចម្រើន និងការវិនាសដោយប្រការដូច្នេះឯង មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយសមណព្រាហ្មណ៍ណាមួយ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យដល់នូវការមិនមាន នូវអកុសលសញ្ញាដែលកើតឡើង មិនរាបសា យ៉ាងឆាប់ សមណព្រាហ្មណ៍នោះ រមែងនៅជាសុខ មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីតានតឹង មិនមានសេចក្តីក្តៅក្រហាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយ ខាងនាយអំពីមរណៈទៅ សុគតិរមែងប្រាកដ ក៏មានឧបមេយ្យ ដូច្នោះឯង ។
ចប់សូត្រ ទី ២ ។
ឯកសារយោង
[កែប្រែ]ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > និទានវគ្គ > ធាតុសំយុត្ត > សត្តធាតុវគ្គ
พระไตรปิฎก เล่มที่ ๑๖ > พระสุตตันตปิฎก เล่มที่ ๘ > สังยุตตนิกาย > นิทานวรรค > ธาตุสังยุตต์ > สนิทานสูตร
Sanidāna Sutta: With A Cause (SN 14.12) Archived 2020-11-25 at the វេយប៊ែខ ម៉ាស៊ីន.