Jump to content

សន្ធិសញ្ញាបួរនេ

ពីវិគីភីឌា
ច្បាប់ចម្លងសន្ធិសញ្ញាបួរនេរបស់ថៃ

សន្ធិសញ្ញារវាងព្រះរាជាណាចក្រសៀម និងចក្រភពអង់គ្លេស ដែលត្រូវបានគេស្គាល់ជាទូទៅថាជាសន្ធិសញ្ញាបួរនេ ត្រូវបានចុះហត្ថលេខានៅបាងកក នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៨២៦ ដោយលោក ហេនរី បួរនេ ដែលជាតំណាងរបស់ក្រុមហ៊ុនអង់គ្លេសឥណ្ឌាខាងកើត សម្រាប់ចក្រភពអង់គ្លេស និងស្ដេចរាមាទី៣ សម្រាប់សៀម។ វាបានធ្វើឡើងបន្ទាប់ពីសន្ធិសញ្ញាមុនមួយ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៨២៦ ដែលក្នុងនោះប្រទេសសៀមបានក្លាយជាសម្ព័ន្ធមិត្តរបស់ចក្រភពអង់គ្លេស ប្រឆាំងនឹងរាជវង្សកូនបោន (ភូមា) ដែលជាភាគីកំពុងធ្វើសង្គ្រាមជាមួយចក្រភពអង់គ្លេស។ កងទ័ពសៀមត្រូវ បានកេណ្ឌ និងបំពាក់អាវុធរួចរាល់ ប៉ុន្តែមិនបានចូលរួមយ៉ាងសកម្មនៅក្នុងសង្គ្រាមនោះទេ ដោយសារតែមានការធុញទ្រាន់ចិត្ត និងការសង្ស័យគ្នា ដែលកើតចេញពីការឈ្លានពានរបស់សៀមទៅលើរដ្ឋកេដា (ម៉ាឡេស៊ី) ក្នុងឆ្នាំ ១៨២១។

នៅក្នុងឆ្នាំ១៨២២ លោក ចន ក្រាហ្វឺដ បានបំពេញបេសកកម្មមួយទៅកាន់រាជវាំងរបស់ស្ដេចរាមាទី២ ដើម្បីស្វែងយល់ពីជំហររបស់ប្រទេសសៀមចំពោះបណ្តារដ្ឋម៉ាឡេ។ [១] សន្ធិសញ្ញានេះបានទទួលស្គាល់ការទាមទាររបស់សៀមលើរដ្ឋម៉ាឡេភាគខាងជើងទាំងប្រាំគឺរដ្ឋកេដាហ៍ រដ្ឋកេឡានតាន់ រដ្ឋពើរលីស រដ្ឋតេរេងហ្គានូ (រដ្ឋម៉ាឡេដែលមិនមានសហព័ន្ធនាពេលអនាគត) និងរដ្ឋប៉ាតានី។ សន្ធិសញ្ញានេះថែមទាំងធានាបន្ថែមទៀតនូវការកាន់កាប់របស់អង់គ្លេសលើរដ្ឋប៉េណាំង និងសិទ្ធិធ្វើពាណិជ្ជកម្មនៅរដ្ឋកេឡានតាន់ និងរដ្ឋតេរេងហ្គានូដោយគ្មានការជ្រៀតជ្រែកពីសៀម។រដ្ឋម៉ាឡេទាំងប្រាំមិនត្រូវបានតំណាងនៅក្នុងការចរចាសន្ធិសញ្ញាទេ។ នៅឆ្នាំ ១៩០៩ ភាគីនៃកិច្ចព្រមព្រៀងបានចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីមួយ ដែលបានជំនួសសន្ធិសញ្ញាឆ្នាំ ១៨២៦ ហើយបានផ្ទេររដ្ឋម៉ាឡេចំនួនបួនក្នុងចំណោមរដ្ឋទាំងប្រាំពីសៀមទៅឱ្យការគ្រប់គ្រងរបស់អង់គ្លេស ដោយប៉ាតានីនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម។ [១][២]

ដោយសារសន្ធិសញ្ញបួរនេ មិនបានដោះស្រាយពាណិជ្ជកម្មឱ្យបានគ្រប់គ្រាន់ទេ វាគឺជាប្រធានបទនៃសន្ធិសញ្ញាបូរីង ដែលត្រូវបានចុះហត្ថលេខាដោយស្ដេចមង្កុដ (រាមាទី៤) នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៨៥៥ និងបានធ្វើសេរីភាវូបនីយកម្មច្បាប់ និងបទប្បញ្ញត្តិពាណិជ្ជកម្ម។

ឯកសារយោង

[កែប្រែ]
  1. 1 2 Steam, Duncan (May 2004). "A Slice of Thai History: Dr. John Crawfurd and the Mission to Thailand, 1822" (Column). Pattaya Mail XII (20). Retrieved on 2018-10-21.
  2. ↑ A History of Siam. 2001-10-01. ល.ស.ប.អ. 1931541108.